សហរដ្ឋអាមេរិក ៖ កំពូលតារាម៉ូដែលសិចស៊ី Kim Kardashian ថ្មីៗនេះ បានជាប់ឈ្មោះជាផ្លូវការនៅក្នុងបញ្ជីមហាសេដ្ឋីពិភពលោករបស់គេហទំព័រ Forbes ។
បើយោងតាមប្រភពពីគេហទំព័រ Forbes បានឱដឹងថាទ្រព្យសម្បត្តិរបស់តារាស្រីវ័យ៤០ឆ្នាំរូបនេះ ភាគច្រើនបានមកពីភាគហ៊ុន និងកម្មសិទ្ធិរបស់ក្រុមហ៊ុនគ្រឿងចំនួន២របស់នាងដែលមានក្រុមហ៊ុនគ្រឿងសំអាង KKW beauty និងក្រុមហ៊ុន Skims ដែលផលិតអាវរឹបរាង (អាវហ្គែន)។
ប្រភពដដែលបានបន្តថានាងបានលក់ភាគហ៊ុន ២០% របស់ KKW Beauty ទៅឱ្យក្រុមហ៊ុនគ្រឿងសំអាងយក្ស Coty កាលពីឆ្នាំមុននៅក្នុងតម្លៃ ២០០លានដុល្លារ ជាមួយនឹងកិច្ចព្រមព្រៀងមួយដែលមានតម្លៃជំនួញរហូតដល់ ១ពាន់លានដុល្លារ។
បច្ចុប្បន្ននាងកំពុងតែផ្តោតលើគម្រោងថ្មីបំផុតគឺ Skims ដោយផ្តល់ជូននូវខោទ្រនាប់និងឈុត Loungewear ដ៏ពេញនិយមសម្រាប់មិត្តនារិ និងទទួលបានជោគជ័យខ្លាំងក្នុងយុគសម័យបម្រើការងារពីផ្ទះ អំឡុងពេលមានកូវីដ១៩។
សូមបញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេ ដែលគ្រួសារត្រកូល Kardashian និង Jenner បានបង្ហាញខ្លួនក្នុងបញ្ជី Forbes ក្នុងនាមជាមហាសេដ្ឋី ។ ជាក់ស្តែងប្អូនស្រីម្តាយតែមួយឱពុកទីទៃរបស់នាងគឺ Kylie Jenner បានជាប់ជាមហាសេដ្ឋីវ័យក្មេងបំផុត ដែលមិនធ្លាប់មាននៅក្នុងអាយុ ២១ឆ្នាំ។ ដោយចំណូលភាគច្រើនបានមកពីក្រុមហ៊ុនគ្រឿងសំអាងរបស់នាងឈ្មោះថា Kylie ។
សូមរំលឹកជូនថា យោងតាមប្រភពពី CNN បានឱ្យដឹងថាកាលពីខែកុម្ភះកន្លងទៅ Kim Kardashian បានដាក់ពាក្យស្នើសុំលែងលះស្វាមី ដែលជាកំពូលតារាចម្រៀងរ៉េបអាមេរិក Kanye West ដោយលើកឡើងពីហេតុផលមិនចុះសម្រុងគ្នា និងមិនអាចផ្សះផ្សាគ្នាបាន៕
ចែករំលែកព័តមាននេះ