ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អេកូ​ទេសចរណ៍មាន​សារៈសំខាន់​ណាស់ក្នុង​ការ​លើកកម្ពស់ជីវភាព​របស់​សហគមន៍

2 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពុងធំ ​៖ តាម​រយៈ​គម្រោង USAID ​ព្រៃ​ឡង់​បៃតង បាន​គាំទ្រ​សហគមន៍​អេកូ​ទេសចរណ៍​រស្មី ភូមិ​ពីរ​គី​រី​បឹង​ក្រ​ញ៉ាក ស្ថិត​ក្នុងស្រុក​សណ្តាន់ ខេត្តកំពង់ធំ ដើម្បី​សាងសង់​ស្ពាន​អណ្តែត​ទឹក…

ខេត្តកំពុងធំ ​៖ តាម​រយៈ​គម្រោង USAID ​ព្រៃ​ឡង់​បៃតង បាន​គាំទ្រ​សហគមន៍​អេកូ​ទេសចរណ៍​រស្មី ភូមិ​ពីរ​គី​រី​បឹង​ក្រ​ញ៉ាក ស្ថិត​ក្នុងស្រុក​សណ្តាន់ ខេត្តកំពង់ធំ ដើម្បី​សាងសង់​ស្ពាន​អណ្តែត​ទឹក ដែល​នឹង​ត​ភ្ជាប់​ពី​បឹង​ទៅ​កាន់ ព្រៃ​សហគមន៍​។

ស្ពាន​អណ្តែត​ទឹក​នេះ​អាច​អោយ​ភ្ញៀវ​ទេសចរ មក​ទស្សនា​បឹង​ប្រវត្តិសាស្ត្រ​នេះ ឆ្លង​បឹង​ចូល​ទៅ​កាន់​ព្រៃ​សហគមន៍ ដើម្បី​ដើរ​មើល​ព្រៃ និង​អាច​ទស្សនា សត្វព្រៃ បាន​ថែម​ទៀត​ផង​។ ស្ពាន​អណ្តែត​ទឹក​នេះ​ក៍​ភ្ជាប់​ទៅ​កាន់​តូប​អណ្តែត​ទឹក ដែល​ទើប​សាងសង់​ថ្មី ដើម្បី​អាច​អោយ​ភ្ញៀវ​ទេសចរ​អង្គុយ​លំហែរ ជាមួយ​និង​សម្រស់​ធម្មជាតិ ដ៏​ស្រស់​ត្រកាល​។

គម្រោង USAID​ព្រៃ​ឡង់​បៃតង បាន​បន្ថែម​ថា ផលិតផល​ទេសចរណ៍​កាន់តែ​ច្រើន​អាច​ជួយ​បង្កើន​ចំនួន​ភ្ញៀវ​ទេសចរ​កាន់តែ​ច្រើន​ទៅ​ទស្សនា​សហគមន៍​ដែល​អាច​បង្កើន​ចំណូល​ដល់​ប្រជា​សហគមន៍​។ នៅ​ពេល​ដែល​ប្រជាជន​យល់​ដឹង​ពី​ទំនាក់ទំនង​រវាង​ការ​ការពារ​តំបន់​ធម្មជាតិ​ជាមួយ​និង​ប្រាក់​ចំណូល​ពី​វិស័យ​ទេសចរ ពួក​គាត់​នឹង​មិន​ប្រព្រឹត្ត​បទល្មើស​ផ្សេង​ៗ​ដូច​ជា​កាប់​ឈើ​រឺ​នេ​សា​ទ្រ​ខុសច្បាប់​ដើម្បី​ធានា​ថា​ពួក​គាត់​នឹង​ទទួល​បាន​ប្រាក់​ចំណូល​យូរអង្វែង​ពី​វិស័យ​ទេសចរណ៍​ ៕

អត្ថបទសរសេរ ដោយ