ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វី​តា​ល់​ឧបត្ថម្ភ​ដល់​កងកម្លាំង​សន្តិសុខ​បោសសម្អាត​មីន និង​កាក​សំណល់​សង្គ្រាម​ក្នុង​កម្មវិធី​បរិច្ចាគ​ឈាម

8 ឆ្នាំ មុន

កងកម្លាំង​សន្តិសុខ បោសសម្អាត​មីន និង​កាក​សំណល់​សង្គ្រាម (​កងកម្លាំង​មួក​ខៀវ​) ប្រមាណ​ជាង​២០០​នាក់ បាន​ចូលរួម​កម្មវិធី​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត​ដែល​រៀបចំ​ឡើង​នៅ​ក្នុង​បរិវេណ​សាលា​ហ្វឹកហ្វឺន​បណ្តុះបណ្តាល​

កងកម្លាំង​សន្តិសុខ បោសសម្អាត​មីន និង​កាក​សំណល់​សង្គ្រាម (​កងកម្លាំង​មួក​ខៀវ​) ប្រមាណ​ជាង​២០០​នាក់ បាន​ចូលរួម​កម្មវិធី​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត​ដែល​រៀបចំ​ឡើង​នៅ​ក្នុង​បរិវេណ​សាលា​ហ្វឹកហ្វឺន​បណ្តុះបណ្តាល​កងកម្លាំង​រក្សា​សន្តិភាព​ពហុ​ជាតិ ស្ថិត​នៅ​ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។  ការ​បរិច្ចាគ​ឈាម​បាន​ប្រារព្ធ​ឡើង​រយៈពេល​ពេញ​មួយ​ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី​២៥ កញ្ញា ២០១៥ ដោយ​រំពឹង​ថា នឹង​ទទួល​បាន​ឈាម​សប្បុរស​យ៉ាងតិច​១៥០​ប្លោក ដើម្បី​បំពេញបន្ថែម​ដល់​ស្តុក​ឈាម​បម្រុង​ដែល​កំពុង​តែ​មានការ​ខ្វះខាត​។

លោក​មេបញ្ជាការ ហួត គឹ​ម​សាន បាន​មាន​ប្រសាសន៍​ថា ការ​បរិច្ចាគ​ឈាម​នេះ គឺ​ធ្វើ​ឡើង ដើម្បី​ជា​កិច្ច​អបអរសាទរ​ដល់​កងកម្លាំង​មួក​ខៀវ​របស់​យើង​មុន​នឹង​ចាកចេញ​ទៅ​បំពេញបេសកកម្ម​នៅ​ក្រៅប្រទេស ក្រោម​គម្រោង​របស់​យូ​អិន (UN)​។ នេះ​គឺជា​លើក​ទី​២​ហើយ ក្នុង​ឆ្នាំ​២០១៥ ដែល​កងកម្លាំង​មួក​ខៀវ​បាន​រៀបចំ​កម្មវិធី​បរិច្ចាគ​ឈាម​នេះ​ឡើង ការ​ប្រារព្ធ​ពិធី​នេះ គឺ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​កង្វះ​ឈាម​ក្នុង​ប្រទេស និង​បង្ហាញ​ពី​ភាព​មោះមុត​ស្នេហា​ជាតិ​របស់​ពល​ទាហាន​យើង​។

បុគ្គលិក​មជ្ឈមណ្ឌល​ជាតិ​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ស្តុក​ឈាម​បម្រុង គឺ​មាន​ចំនួន​កាន់តែ​តិច​ទៅ​ៗ ដែល​មាន​ប្រភេទ​ឈាម​ខ្លះ គឺ​បាន​ដាច់​ស្តុក​ទៀត​ផង​។ ការ​ធ្លាក់​ចុះ​ខ្លាំង​នេះ ដោយសារ​តែ​អត្រា​អ្នក​ផ្តល់​ឈាម​ស្ម័គ្រចិត្ត​មានការ​ធ្លាក់​ចុះ រីឯ​តម្រូវការ គឺ​មានការ​កើនឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ដែល​ជា​ការ​ព្រួយបារម្ភ​មួយ​ចំពោះ​តុល្យភាព​ស្តុក​ឈាម​នៅ​កម្ពុជា​ទាំងមូល​។

ឆ្លៀត​ក្នុង​ឱកាស​នេះ មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ក៏​បាន​សម្តែង​ការ​សាទរ និង​អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​កងកម្លាំង​កំចាត់​មីន និង​សម្អាត​កាក​សំណល់​សង្គ្រាម​ដែល​បាន​អនុញ្ញាត​ឲ្យ​មជ្ឈមណ្ឌល​មក​ទទួលយក​អំណោយ​ឈាម ដោយ​សង្ឃឹម​ផង​ដែរ​ថា ឈាម​សប្បុរស​ទាំងនេះ នឹង​អាច​ជួយ​បំពេញតម្រូវការ​ឈាម​បណ្តោះអាសន្ន​មួយ​គ្រា​ដែរ​។ មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម ក៏​បាន​អំពាវនាវ​ផង​ដែរ ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងឡាយ​ឲ្យ​ចូលរួម​ផ្តល់​ឈាម​ទាំងអស់​គ្នា​កាន់តែ​ច្រើន ដើម្បី​ការ​ផ្តល់​ឈាម​មិន​ប៉ះពាល់​សុខភាព​ទេ តែ​គឺជា​អំពើ​សប្បុរស​សង្គ្រោះ​ជីវិត​ដែល​ជា​កុសល​ដ៏​ថ្លៃថ្លា​។ ដោយ​ឈរ​លើ​ឆន្ទៈ​២៥៛ ដើម្បី​អំពើ​សប្បុរសធម៌ វី​តា​ល់​បាន​ឧបត្ថម្ភ​ដល់​អ្នក​ស្ម័គ្រចិត្ត​ទាំងឡាយ​នូវ​ទឹក​វី​តា​ល់​៦​ដប និង​ថង់យួរ​ដ៏​ស្រស់​ស្អាត​បន្ថែម​លើ​ការ​ទឹក​ប្រើប្រាស់​ក្នុង​កម្មវិធី​ទាំងមូល​។

លោក អ៊ុំ វណ្ណៈ មន្ត្រី​ទំនាក់ទំនង​នៃ​ក្រុមហ៊ុន​ទឹក​ពិសា​វី​តា​ល់​បាន​លើក​ឡើង​ថា លោក​ពិតជា​មាន​មោទនភាព​កងកម្លាំង​បោសសម្អាត​មីន ដោយ​ត្រូវ​អង្គការ​អន្តរជាតិ​ទទួលស្គាល់​ពី​សមត្ថភាព ហើយ​ស្នើ​សុំ​ឲ្យ​មានការ​ជួយ​ជ្រុម​ជ្រែង​ដល់​ប្រទេស​ដទៃ​។ លោក​បន្ត​ថា តាម​ការ​អង្កេត​របស់​លោកនាយ​ទាហាន​ទាំងឡាយ​មាន​ភាព​ស្វាហាប់ និង​ទឹកចិត្ត​សប្បាយ​រីករាយ​ក្នុង​ការ​បរិច្ចាគ​ឈាម​លើក​នេះ ដែល​ទ​ង្វើ​នេះ បាន​បង្ហាញ​ឲ្យ​ឃើញ​កាន់តែ​ច្បាស់​ថា កងកម្លាំង​កម្ចាត់​មីន​របស់​យើង​ពិតជា​ទទួល​បានការ​ហ្វឹក​ហ្វា​ត់​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ជា​រឿយ​ៗ​ក្រុមហ៊ុន​អិន វី ស៊ី ខ​ប​ភើ​រេ​សិន វី​តា​ល់ តែងតែ​សហការ​ជាមួយនឹង​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម និង​សកម្មភាព​មនុស្សធម៌​ក្នុង​សង្គម​ជា​ច្រើន​រូបភាព​ទៀត​ដើម្បី​បង្ហាញ​ពី​តម្លាភាព​មូលនិធិ​២៥៛ នៃ​ការ​លក់​ទឹក​ក្នុង​មួយ​ដប​របស់​យើង​។ ក្រុមហ៊ុន វី​តា​ល់​ក៏​សន្យា​ផង​ដែរ​ថា នឹង​បន្ត​គាំទ្រ​ដល់​អគ្គ​បញ្ជាការដ្ឋាន​បញ្ជូន​សារ ចំពោះ​សកម្មភាព​មនុស្សធម៌​ដទៃ​ទៀត​នា​ពេល​អនាគត​ខាង​មុខ​។