ហូរទឹកភ្នែកហើយ ! វី ឌីណែត ស្រណោះម្តាយពេលអុជធូបថ្វាយបង្គំនៅផ្ទះ(វីដេអូ)
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ អារម្មណ៍កូននឹកម្តាយ ហើយដឹងថា បែកមិនអាចជួបរហូតអស់១ជីវិតបានធ្វើឱ្យអ្នកណាៗក៏អាណិត លោកហួរ ឡាវី និងវី ឌីណែត ព្រមទាំងគ្រួសារទាំងមូល បែរជាមកបាត់ម្តាយ ប្រពន្ធមួយភ្លែតស្ទើរតែមិនជឿ ព្រោះតែវីរុសកូវីដ១៩ ដែលបានផ្តាច់ផ្តិលប្រពន្ធលោក ហួរ ឡាវី ដែលតស៊ូអស់៣០ឆ្នាំជាមួយលោក។
វី ឌីណែត បានត្រឹមតែនិយាយអួលដើម.ក និយាយផង យំផង ពេលអុជធូបនៅចំពោះមុខរូបថតអ្នកម្តាយ និងធាតុ។

តារាកំពុងល្បីឈ្មោះរូបនេះ និយាយទាំងខ្សឹកខ្សួលថា ធ្លាប់តែឮម៉ាក់ថាពេលមកផ្ទះ។ តែឥឡូវបាត់ឈឹង។ កូនមកផ្ទះពេលណាសួរនាំ ហើយ ខុសត្រូវអ្វីការពារកូនរហូត។ ពេលនេះម៉ាក់បាត់ទៅ សូមឱ្យម៉ាក់ទៅទីខ្ពស់ បើមានជាតិក្រោយមែន កូនម្នាក់នេះសុំធ្វើជាកូនម៉ាក់ទៀត…។
ចំណែកលោកហួរ ឡាវី វិញ បានត្រឹមតែអួលដើម.កអាណិតកូន ហើយក្តុកក្តួលទៀត ពេលឃើញកូនមកផ្ទះវិញដោយសុខសាន្ត ហើយថ្វាយបង្គំឪពុក។

គួរបញ្ជាក់ថា នៅក្នុងគ្រួសារលោក ហួរ ឡាវី មានវិជ្ជមានកូវីដ១៩ ប៉ុន្មាននាក់ដូចជា ភរិយាលោក, បងស្រីវី ឌីណែត គឺអ្នកនាង វី ឌីណា និងប្អូនស្រីពៅម្នាក់ទៀត។ បច្ចុប្បន្នអ្នកជា មាន វី ឌីណែត និងប្អូនស្រីពៅ ខណៈបងស្រីវី ឌីណា កំពុងពពោះជាង៧ខែ បន្តព្យាបាលនៅឡើយ។ សូមឱ្យក្រុមគ្រួសារតារាជើងចាស់រូបនេះ បន្តមានសេចក្តីសុខឡើងវិញ។

























ចែករំលែកព័តមាននេះ