ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Smart ទទួល​បាន​ពានរង្វាន់​ពី Global Banking and Finance Review ជា​ក្រុមហ៊ុន​ទូរគមនាគមន៍​ឈានមុខ​គេ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ Global Banking and Finance Review បាន​ផ្តល់​ពានរង្វាន់​ចំនួន​២​ដល់​ក្រុមហ៊ុន ស្មា​ត រួម​មាន​ពានរង្វាន់ ជា​ក្រុមហ៊ុនទូរស័ព្ទ​ចល័ត​ឈានមុខ​គេ និង​ជា​ក្រុមហ៊ុន​ដែល​រួមចំណែក​ការងារ​សង្គម​

រាជធានី​ភ្នំពេញ ៖  Global Banking and Finance Review បាន​ផ្តល់​ពានរង្វាន់​ចំនួន​២​ដល់​ក្រុមហ៊ុន ស្មា​ត រួម​មាន​ពានរង្វាន់ ជា​ក្រុមហ៊ុនទូរស័ព្ទ​ចល័ត​ឈានមុខ​គេ និង​ជា​ក្រុមហ៊ុន​ដែល​រួមចំណែក​ការងារ​សង្គម​ខ្ពស់​បំផុត​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០១៥​។

Global Banking and Finance Review និង​ទស្សនាវដ្តី​អន្តរជាតិ​ឈានមុខ​គេ ដែល​ផ្តល់​ព័ត៌មាន​, ការ​វិភាគ​, កិច្ច​សំភាសន៍​, និង​វី​ដេ​អូ​ដែល​ទាក់ទង​នឹង​ពិភព​នៃ​ធនាគារ ហិរញ្ញវត្ថុ​, ពាណិជ្ជកម្ម​, ការ​វិនិយោគ​, ឈ្មួញកណ្តាល​, អត្រា​ប្តូរ​ប្រាក់​អន្តរជាតិ​, ពន្ធដារ និង​ច្បាប់​ហិរញ្ញវត្ថុ​អ៊ិ​ស្លា​ម និង​ចាត់ចែង​ទ្រព្យសម្បត្តិ ព្រមទាំង​បច្ចេកវិទ្យា​។

ពានរង្វាន់ Global Banking and Finance Review ពោល​គឺ​ផ្តោត​សំខាន់​ទៅ​លើ​ស្ថាប័ន​ឆ្នើម​ក្នុង ជំនាញ​ឯកទេស​ជាក់លាក់​របស់​ពួក​គេ​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម​ហិរញ្ញវត្ថុ និង​បច្ចេកវិទ្យា​។ ចាប់តាំងពី​ការ​ចាប់ផ្តើម​របស់​ខ្លួន​ក្នុង​ឆ្នាំ​2011 ពានរង្វាន់​នេះ បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​ច្នៃប្រឌិត សមិទ្ធផល យុទ្ធ​សាស្ត្រ​, ការ​ផ្លាស់​ប្តូរ និង​ភាព​រីក​ចម្រើន ដែល​ស្ថិត​ក្នុង​សហគមន៍​របស់ Global Banking and Finance Review ។ ពានរង្វាន់​នេះ ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ធ្វើការ​កត់សម្គាល់ និង​កោតសរសើរ ក្រុមហ៊ុន​គ្រប់​ទំហំ​ទាំងអស់​ដែល​ជា​លេចធ្លោ​នៅ​ក្នុង​តំបន់​ជំនាញ​ជាក់លាក់ និង​ឧត្តមភាព ។

Wanda Rich, Editor ពី Global Banking and Finance Review បាន​មាន​ប្រសាសន៍​ថា «​ពានរង្វាន់ Global Banking and Finance Review ពោល​គឺ​ផ្តោត​សំខាន់​ទៅ​លើ​ស្ថាប័ន​ឆ្នើម​ក្នុង ជំនាញ​ឯកទេស​ជាក់លាក់​របស់​ពួក​គេ​។ ក្រុមហ៊ុន Smart Axiata បាន​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថា ជា​ក្រុមហ៊ុន​ទូរគមនាគមន៍​កម្ពុជា​ឈានមុខ​គេ និង​ជា​ក្រុមហ៊ុន​ដែល​រួមចំណែក​ការងារ​សង្គម​ខ្ពស់​បំផុត​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០១៥ ដោយសារ​តែ​សមិទ្ធផល​លេចធ្លោ​របស់​ក្រុមហ៊ុន​នេះ នៅ​ក្នុង​ផ្នែក​ជា​ច្រើន​នៃ​ទូរគមនាគមន៍ និង​ការ​រួមចំណែក​ការងារ​សង្គម​»​។

ក្រុមហ៊ុន Smart Axiata គឺជា​ក្រុមហ៊ុន​ឈានមុខ​ក្នុង​បច្ចេកវិទ្យា និង​ការ​ច្នៃប្រឌិត​នៅ​ក្នុង​ឧស្សាហកម្ម​ទូរគមនាគមន៍​របស់​ប្រទេស​កម្ពុជា​។ Smart គឺជា​ក្រុមហ៊ុន​ដំបូង និង ជា​ប្រតិបត្តិ​ករ​ទូរស័ព្ទ​ចល័ត​តែ​មួយ​គត់​ដែល​ផ្តល់​សេវា 4G LTE ហើយ​វា​បាន​បម្រើ​ដល់​អតិថិជន​នៅ​គ្រប់​ខេត្ត​-​ក្រុង​ចំនួន​25​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​។ តាម​រយៈ​ភាព​ជា​ដៃគូ​ជាមួយនឹង​ក្រុមហ៊ុន Apple ក្រុមហ៊ុន Smart គឺជា​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ដំបូង និង​ផ្លូវការ​តែ​មួយ​គត់​ក្នុង​ការ​នាំ​ចូល និង​ផ្ដល់ iPhone និង iPad ដែល​ជា​បច្ចេកវិទ្យា​មួយ​ដែល​សាក​សមឥត​ខ្ចោះ​ជាមួយ​ល្បឿន 4G LTE របស់ Smart ។

តាម​រយៈ​ភាព​ជា​ដៃគូ​ផ្តាច់មុខ​ជាមួយ Universal Music, Smart ក៏​បាន​នាំ​មក​នូវ​ការ​កម្សាន្ត​លំដាប់ថ្នាក់​ពិភពលោក ដល់​អតិថិជន​របស់​ខ្លួន​ទូ​ទាំង​ប្រទេស​។ សមិទ្ធផល​មួយ​នៃ​ការ​ចាប់​ដៃគូ​យុទ្ធសាស្ត្រ នេះ​គឺជា​ការ​បង្កើត​នូវ​កម្មវិធី​តន្ត្រី​ដែល​អាច​អោយ​លោក​អ្នក​ស្តាប់​ចម្រៀង​គ្នា​ដែន​កំណត់​ក្នុង​កម្មវិធី​ទូរស័ព្ទ​ដៃ​ជា​លើក​ដំបូង​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

ជាមួយ​គ្នា​នេះ​ផង​ដែរ ក្រុមហ៊ុន Smart ក៏​ជា​អ្នក​ផ្តល់​សេវា​ធានា​រ៉ាប់រង​ជីវិត​ធំ​ជាងគេ​បំផុត​នៅ​ប្រទេស​កម្ពុជា​។ ក្រុម​គ្រួសារ​ច្រើន​ជាង​100.000 បាន​ប្រើប្រាស់​សេវា​ធានា​រ៉ាប់រង​ជីវិត និង​ធានា​រ៉ាប់រង​គ្រោះថ្នាក់​បុគ្គលិក ដោយ​តម្រូវ​ឱ្យ​បង់​ត្រឹមតែ​2​សេន​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ​។

ក្រុមហ៊ុន Smart មិនមែន​ត្រឹមតែ​ជា​ក្រុមហ៊ុន​ទូរគមនាគមន៍​ប៉ុណ្ណោះ​ទេ តែ​ក៏​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការងារ​សង្គម ។ ខណៈ​ពេល​ដែល​បេសកកម្ម​ស្នូល​របស់​ក្រុមហ៊ុន Smart គឺ​ជាត​ភ្ជាប់​ទំនាក់ទំនង​រវាង​មនុស្ស​យើង​បាន​កំណត់​វិស័យ​អប់រំ​កីឡា និង​បរិស្ថាន​បៃតង ជា​ទិស​ដៅ​នៃ​ការ​ចូលរួម​ចំណែក​របស់​ខ្លួន​ក្នុង​សង្គម​ជាតិ​។ Smart បាន​និង​កំពុងធ្វើការ​សហការ​ជាមួយ​អង្គការ UNESCO និង​ក្រសួង​អប់រំ ដើម្បី​លើកកម្ពស់​អក្ខរកម្ម​, ហើយ​វា​បាន​ជួយ​ប្រជាជន​កម្ពុជា​ចំនួន​92.000​នៅ​ទូ​ទាំង​ប្រទេស​ឱ្យ​ចេះ​អាន និង​សរសេរ​ក្នុង​អំឡុង​ឆ្នាំ 2015​។ បន្ថែម​លើ​នេះ​ទៅ​ទៀត Smart Axiata បាន​ជួយ​ឧបត្ថម្ភ​អង្គការ HFCA (Happy Football Cambodia Australia) អស់​រយៈពេល​5​ឆ្នាំ​មក​ហើយ ដើម្បី​បញ្ជូន​គណៈប្រតិភូ​ទៅ​ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​ប្រចាំឆ្នាំ Homeless World Cup ហើយ​វា​បាន​ជួយ​ដល់​មនុស្ស​ចំនួន​100.000​នាក់ ដែល​គ្មាន​ផ្ទះសម្បែង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឱ្យ​មាន​ក្តី​សង្ឃឹម​ក្នុង​ជីវិត​ឡើង​វិញ ។ ក្រុមហ៊ុន Smart Axiata ក៏​បាន​ចាប់​ដៃគូ​ជាមួយ JCI ហើយ​ជា​រៀង​រាល់​ឆ្នាំ​យើង​តែងតែ​ចូលរួម​ក្នុង​ការ​ដាំ​ដើមឈើ និង​សកម្មភាព​សំអាត​បរិស្ថាន​ជា​ច្រើន ។ ក្រុមហ៊ុន Smart Axiata មិន​ត្រឹមតែ​ព្យាយាម​ក្នុង​ការ​ផ្តល់​សេវា​ទូរគមនាគមន៍​ប៉ុណ្ណោះ​ទេ តែ​យើង​ក៏​ព្យាយាម​រួមចំណែក​ការងារ​សង្គម​យ៉ាង​ក្លៀវក្លា បំផុត​ផង​ដែរ​។

Wanda Rice បាន​បន្ថែម​ថា «​ក្រុមហ៊ុន Smart Axiata ជា​ក្រុមហ៊ុន​ឈានមុខ​ក្នុង​វិស័យ​ទូរគមនាគមន៍​នៅ​កម្ពុជា​។ ពួក​គេ​បាន​នាំ​នូវ​ការ​ផ្តួចផ្តើម និង​សេវា​ថ្មី​ៗ​មក​កាន់​ទីផ្សារ​កម្ពុជា ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​អតិថិជន និង​ការ​ប្តេជ្ញា​ចិត្ត​របស់​ពួក​គេ ដើម្បី​បម្រើ​ដល់​សហគមន៍​ដែល​ពួក​គេ​ផ្តល់​សេវា​ជូន​។ យើង​សង្ឃឹម​យ៉ាង​មុតមាំ​ថា Smart នឹង​នាំ​មក​អ្វី​ដែល​អស្ចារ្យ​ក្នុង​វិស័យ​ទូរគមនាគមន៍​មក​កម្ពុ​ជានា​ឆ្នាំ​ខាង​មុខ​បន្ត​»​។

លោក​ថូ​ម៉ាស​ហ៊ុន នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart Axiata បានឱ្យ​ដឹង​ថា «​ឆ្នាំ​2015 ជា​ឆ្នាំ​ដែល​អស្ចារ្យ​មិន​គួរ​ឱ្យ​ជឿ​សម្រាប់​យើង​។ កាលពីដើម​ឆ្នាំ​នេះ យើង​បាន​ទទួល​ពានរង្វាន់​ជា​ក្រុមហ៊ុន​ផ្តល់​សេវា​ទូរគមនាគមន៍​ដែល​រីក​លូតលាស់​ឆ្នាំ​2015 ពី​ក្រុមហ៊ុន Frost & Sullivan នៅ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក វា​គឺជា​លើក​ដំបូង​នៅ​ប្រទេស​កម្ពុជា ដែល​មាន​ក្រុមហ៊ុន​មក​ពី​ប្រទេស​កម្ពុជា​ទទួល​បានការ​ទទួលស្គាល់​ពី Frost & Sullivan   ដែល​ជា​អង្គការ​ដែល​មាន​កិត្យានុភាព​នេះ​។ ជា​ថ្មី​ម្តងទៀត​ថ្ងៃនេះ យើង​មាន​មោទនភាព​ខ្លាំង​ណាស់​ដោយ​ទទួល​បាន​ពានរង្វាន់​ពីរ​ផ្សេង​ទៀត ជា​ក្រុមហ៊ុន​ទូរគមនាគមន៍​ឈានមុខ​គេ និង​ជា​ក្រុមហ៊ុន​ដែល​រួមចំណែក​ការងារ​សង្គម​ខ្ពស់​បំផុត​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០១៥»​។

លោក​បាន​បន្ថែម​ទៀត​ថា «​សមិទ្ធិ​ផល​ទាំងនេះ​គឺជា​លទ្ធផល​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​ឥត​ឈប់​ឈរ​របស់​យើង ដើម្បី​បម្រើ​អតិថិជន ក៏​ដូច​ជា​សហគមន៍​របស់​យើង​។ យើង​ពិតជា​អរគុណ​ខ្លាំង​ណាស់​ចំពោះ អតិថិជន Smart, ដៃគូ​, បុគ្គលិក​ពាក់ព័ន្ធ​ទាំងអស់ និង​មិត្តភក្តិ​ចំពោះ​ការ​គាំទ្រ និង​ការ​ជឿ​ទុកចិត្ត​របស់​ពួក​គេ​ដែល​បាន​ផ្ដល់​ទៅ​ឱ្យ​ពួក​យើង ។ យើង​មាន​សេចក្តី​រីករាយ និង​ជា​កិត្តិយស​របស់​យើង ដោយ​អាច​ធ្វើ​ឱ្យ​អ្នក​អាច​ធ្វើការ​ទំនាក់ទំនង​ជាមួយ​អ្នក​រាល់គ្នា​ដែល​អ្នក​ស្រឡាញ់ ។ ពានរង្វាន់​កិត្តិយស​ទាំងនេះ​ជា​ការ​ជំរុញ​ទឹកចិត្ត​របស់​យើង ដើម្បី​បន្ត​ការ​ច្នៃប្រឌិត ដើម្បី​បន្ត​ការ​លូតលាស់​របស់​យើង ដើម្បី​បន្ត​ការ​វិនិយោគ​»​។

ជាមួយនឹង​ការ​ប្រារព្ធ​ពិធី​ប្រគល់​ពានរង្វាន់​ទាំងនេះ ក្រុមហ៊ុន Smart ក៏​សូម​ឆ្លៀតឱកាស​បើក​ដំណើរការ​ជា​លើក​ដំបូង​នូវ​របាយការណ៍​ស្តី​ពី​និរន្តរភាព​ដែល​ជា​របាយការណ៍​លម្អិត​អំពី​ប្រតិបត្ដិការ​ដែល​មាន​និរន្តរភាព និង​សកម្មភាព​សាជីវកម្ម​របស់ Smart ពេញ​មួយ ឆ្នាំ​2014​។ នេះ ជា​របាយការណ៍​និរន្ត​ភាព​ដំបូង​បង្អស់​របស់ Smart និង​ក្នុង​ប្រទេស​កម្ពុជា ហើយ​ឥឡូវនេះ លោក​អ្នក​អាច​រកបាន​នៅ​លើ​គេហទំព័រ​របស់​ក្រុមហ៊ុន Smart ដោយ​វាយ www.smart.com.kh ។