ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិល្បករ​ជើង​ចាស់​ផ្នែក​អា​យ៉ៃ ស្មៀន ប៉ាវ ទទួលមរណៈភាព​ហើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សិល្បករ​ផ្នែក​អា​យ៉ៃ​ជើង​ចាស់ និង​ជាតា​រា​កំប្លែង​លោក ប៉ែន ប៉ាវ ហៅ ស្មៀន​ប៉ាវ បាន​ទទួល​មរណ​:​ភាព​ក្នុង​ជន្មាយុ​៦២ ឆ្នាំ​វ​ដោយ​រោគាពាធ…

រាជធានី​ភ្នំពេញ ៖ សិល្បករ​ផ្នែក​អា​យ៉ៃ​ជើង​ចាស់ និង​ជាតា​រា​កំប្លែង​លោក ប៉ែន ប៉ាវ ហៅ ស្មៀន​ប៉ាវ បាន​ទទួល​មរណ​:​ភាព​ក្នុង​ជន្មាយុ​៦២ ឆ្នាំ​វ​ដោយ​រោគាពាធ នៅ​ថ្ងៃ​ទី​៣ ខែមេសា ឆ្នាំ​២០២១​នេះ​។

បើ​យោង​តាម​ការ​បង្ហោះ​នៅ​លើក​ហ្វេ​ស​ប៊ុ​ក របស់​ក្រុមព្រះ​សុរិយា​បានអោយ​ដឹង​ថា សូម​ចូលរួម​សោកស្តាយ​យ៉ាង​ក្រៀមក្រំ​បំផុត ក្រោយ​ពី​ដំណឹង​មរណៈភាព​របស់​អ្នក​ស្មៀន​ប៉ាវ ។

អ្នក​ស្មៀន ប៉ាវ មានឈ្មោះ ដើម​ថា ប៉ែន ប៉ាវ បាន​ទទួលមរណភាព ដោយសារ​ជំងឺ​ទាច​ទឹក ក្នុង​ជន្មាយុ​៦២​ឆ្នាំ នា​គេហដ្ឋាន​របស់​លោក ក្នុង​ឃុំ​រំលេច ភូមិ​ចារ ស្រុក​ស៊ី​ធរ​កណ្តាល ខេត្តព្រៃវែង ។

បើ​តាម​ក្រុមព្រះ​សុរិយា កន្លង​ទៅ​ថ្មី​ៗ​នេះ អ្នក​ស្មៀន ប៉ាវ បាន​បង្ហាញ​វត្ថ​មាន​ជា​ថ្មី​ម្តងទៀត នៅ​ក្នុង​កញ្ចក់​ទូរទស្សន៍​បាយ័ន ក្នុង​នាទី​សំណើច​ចុង​ស​ប្តា​ហ៍ ដែល​ដឹកនាំ​សម្តែង​ដោយ លោក អ៊ូ ប៊ុ​ន​ណា​រ៉ាត់ ហៅ​នាយ ក្រឹម ។

លោក​មាន​ទេព​កោ​ល​ស្យ​សម្តែង​ខ្ពស់​ណាស់ ប្រកបដោយ​បច្ចេកទេស​កំប្លែង​ខ្ពស់ ពាក្យ​សម្តែង​ក៏​ថ្លៃថ្នូរ​ថែម​ទៀត ។ ពិធី​បុណ្យសព​របស់​លោក និង​រៀបចំ​តាម​ប្រពៃណី​ទំនៀមទំលាប់​ខ្មែរ នៅ​ក្នុងភូមិ​ចា ស្រុក​ស៊ី​ធរ​កណ្តាល ខេត្តព្រៃវែង ។

សូម​ជម្រាប​ផង​ដែរ​ថា លោក​ស្មៀន​ប៉ាវ គឺជា​ស្វាមី​អ្នកស្រី សាត សេរី​យ៉ង់ អ្នកចម្រៀង​ភ្លេង​ការ​ដ៏​ល្បីល្បាញ​ជំនាន់​ថ្មី​នេះ ។

យ៉ាងណា​ការ​មរណ​:​ភាព​របស់​លោក ប៉ែន ប៉ាវ នា​ពេល​នេះ​ត្រូវ​បាន​ចាត់​ទុក​ថា ជា​ការ​បាត់បង់​ធនធានមនុស្ស មួយ​រូប​ដែល​មាន​ទេព​កោសល្យ ផ្នែក​អា​យ៉ៃ ភ្លេងបុរាណ និង​កំប្លែង​ដែល​ស្ថិត​ក្នុង​សមាជិក​ក្រុម​សំណើច​ចុង​ស​ប្តា​ហ៍​ផង​ដែរ ។ សូម​វិញ្ញាណក្ខន្ធ​លោក​ទៅ​កាន់​ឋាន​សុខ ឋាន​ស្ងប់ ផុត​អស់​ទុក្ខ​ទាំងឡាយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ