ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំនាស់ពាក្យសំដីជាមួយប្រពន្ធ ផឹកស្រាស្រវឹង ធ្វើអត្ត.ឃាត

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ បុរសម្នាក់ មានទំនាស់ពាក្យសំដីជាមួយប្រពន្ធ ក៏បានផឹកស្រាស្រវឹង ហើយបានសម្រេចបញ្ចប់ជីវិតខ្លួនឯង​នឹងធ្នឹមផ្ទះ កាលពីវេលាម៉ោង ១០:៣០នាទី ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១…

បន្ទាយមានជ័យ៖ បុរសម្នាក់ មានទំនាស់ពាក្យសំដីជាមួយប្រពន្ធ ក៏បានផឹកស្រាស្រវឹង ហើយបានសម្រេចបញ្ចប់ជីវិតខ្លួនឯង​នឹងធ្នឹមផ្ទះ កាលពីវេលាម៉ោង ១០:៣០នាទី ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ ស្ថិតភូមិតាសៀវ ឃុំគោកឋិន ស្រុកស្វាយចេក។

មន្ត្រីនគរបាលប៉ុស្តិ៍ឃុំគោកឋិន បានប្រាប់ថា ជនរងគ្រោះ ឈ្មោះ មាស ម៉ានិត ភេទប្រុសអាយុ ៣០ឆ្នាំ រស់នៅភូមិខាងលើ និងប្រពន្ធឈ្មោះ ព្រំ ស្រីអូន អាយុ ៣០ឆ្នាំ។

មន្ត្រីនគរបាលប៉ុស្តិ៍ប្រាប់ថា ប្រពន្ធប្រាប់ថា មុនពេលប្តីរបស់ខ្លួន ធ្វើអត្ត.ឃាតចង.ក គឺបានឈ្លោះប្រកែកគ្នា ដោយសារតែប្តី​ផឹកស្រាស្រវឹង ខ្លួន​បានស្តីបន្ទោសថែមទៀត។ រវល់តែបំបៅដោះ​កូន ស្រាប់តែបាត់ប្តីយូរ មិនឃើញ ក៏ដើររក តែហួសពេលបាត់ទៅហើយ។

មន្ត្រីនគរបាលបានបញ្ជាក់ថា ក្រោយទទួលព័ត៌មាន មន្ត្រីជំនាញ ចុះទៅពិនិត្យ ក៏ឃើញ​ជនរងគ្រោះចង.ក ដោយកន្សែងពោះគោ ចងនឹងធ្នឹមផ្ទះ​ កម្ពស់ផុតពីដីជាង ១ម៉ែត្រ៕ ដោយ៖ ប៊ុន ធឿន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ