ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សារអង្គសិង្ហ ក្នុង​ខេត្តតាកែវ ​បើក​ដំណើរការ​​ឡើងវិញ​នៅថ្ងៃនេះ​​

5 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ លោក ភួ​ន ឈី​ម អភិបាលស្រុក​បាទី ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុកបាទី​ បាន​ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ​រដ្ឋបាល​ស្រុក បាន​អញ្ជើញ​បើ​ក​អោយ​ដំណើរ​ការផ្សារ​អង្គ​សិង្ហ លក់ដូរ​ជា​ធម្មតាឡើង​​វិញ នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០២១ ក្រោយ​ពី​បាន​សម្រេច​បិទ​​កាលពី​​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០២១ កន្លង​ទៅ​ថ្មី​ៗ​នេះ​។

លោកអភិបាលស្រុក​បាទី​បាន​បញ្ជាក់​ថា​ ​ជា​លទ្ធផល ​ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ​ផ្សារ​ ក៏​ដូច​អាជីវករ​នៅ​ផ្សារ​អង្គ​សឹ​ង្ហ​នេះរកពុំ​ឃើញ​មានករណី​​វិជ្ជមានជំងឺ​កូ​វី​ដ​១៩​ឡើយ​ ទើប​គ​ណៈបញ្ជាការ​ឯកភាព​ស្រុក​សម្រេច​បើក​អោយ​អាជីវករ​បាន​លក់ដូ​រ​ជា​ធម្មតា​ឡើង​វិញ​នៅ​ផ្សារ​អង្គ​សឹ​ង្ហ​នេះ​ និ​ងបានណែនាំ​ដល់ពួកគាត់​​ត្រូវអនុវត្ត​នូវ​វិធានការ ៣​ការពារ ៣​កុំ អោយ​បានជា​ប្រចាំ​និ​ង​អនុ​វត្ត​​ទៅ​តាម​ការ​ណែនាំ​របស់​ក្រ​សួ​ងសុ​ខា​ភិ​បាល ​ដោយ​មិន​អោយ​ធ្វេសប្រហែស​ឡើយ​ ។​

គួររំលឹកថា ការ​បិទ​ទីតាំង​ផ្សារ​អង្គ​សិង្ហ​កាលពីពេលកន្លែងមក​ គឺ​ដោយសារ​​ផ្អែក​ទៅ​លើ​បងប្អូន​ប្រជាពលរដ្ឋ​​នៅទីតាំង​ខាងលើ​ជាប់ពាក់ព័ន្ធ​​ទៅ​ចូលរួម​ពិធី​មង្គលការ​​មួយ នៅ​ភូមិ​ក្រាំង​លាវ ឃុំរ​វៀង ស្រុក​សំរោង ខេត្ត​​តាកែវ កាលពី​ថ្ងៃ​ទី​១១ និង​១២ ខែមីនា ឆ្នាំ​២០២១ កន្លង​ទៅ​ ហើយ​ពិធី​មង្គលការ​ខាងលើ ​គឺ​បន្ទាប់ពី​មាន​​បុរស​ម្នាក់​ឈ្មោះ កក្កដា សោភ័ណ ជា​អ្នក​កំដរ​កូន​ក​ម្លោះ ក្រោយពេល​​ត្រឡប់​ទៅ​រាជធានី​ភ្នំពេញវិញ​ ទទួលលទ្ធផល​វិជ្ជមាន​ជំងឺ​កូ​វី​ដ​១៩ នៅ​ថ្ងៃ​បន្ទាប់​ ៕​