ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​តូ​ស៊ី​បា​ឡៃ​ធី​ង តាំង​បង្ហាញ​ផលិតផល​អំ​ពូ​ល​ភ្លើង​ក្នុង​វិស័យ​សំណង់​ជាង​៤៥​មុខ​ឆ្នាំ​២០១៥

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដោយ​សម្លឹង​ឃើញ​ពី​សក្តានុពល​ទីផ្សារ និង​ភាព​ជោគជ័យ ព្រមទាំង​ដើម្បី​ជំរុញ​វត្តមាន​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ជា​ប្រទេស​កំពុង​តែ​រីក​ចម្រើន​លឿន ក្រុមហ៊ុន​តូ​ស៊ី​បា​ឡៃ​ធី​ង​ប្រទេស​ថៃ

រាជធានី​ភ្នំពេញ ៖ ដោយ​សម្លឹង​ឃើញ​ពី​សក្តានុពល​ទីផ្សារ និង​ភាព​ជោគជ័យ ព្រមទាំង​ដើម្បី​ជំរុញ​វត្តមាន​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ជា​ប្រទេស​កំពុង​តែ​រីក​ចម្រើន​លឿន ក្រុមហ៊ុន​តូ​ស៊ី​បា​ឡៃ​ធី​ង​ប្រទេស​ថៃ (Thai Toshiba Lighting) បាន​នាំ​យក​ផលិតផល​ជាង​៤៥​មុខ​តាំង​បង្ហាញ​ពិព័រណ៍​អន្តរជាតិ​ស្តី​ពី​សំណង់​អគារ បរិក្ខារ​មេកា​និក និង​អគ្គិសនី​នៅ​កម្ពុជា (CAMBUILD2015) នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​។

ផលិតផល​ដែល​តូ​ស៊ី​បា​ឡៃ​ធី​ង បង្ហាញ​នៅ​ក្នុង​ពិព័រណ៍​សំណង់​ពី​ថ្ងៃ​១០​ដល់​១២ កញ្ញា មាន​ដូច​ជា អំ​ពូ​ល​ម៉ែត្រ អំ​ពូ​ល​អ៊ុយ​រមួល និង​អំ​ពូ​ល​អិ​ល​អ៊ី​ឌី​(LED) ថ្មី​ៗ​ជា​ច្រើន​ចំនួន​៤៥​មុខ​។ ផលិតផល​ទាំងអស់​សុទ្ធតែ​មានគុណ​ភាព​ខ្ពស់ និង​ស៊ី​ភ្លើង​តិច​បំផុត​។ ទោះបីជា​ផលិតផល​អំ​ពូ​ល​អិ​ល​អ៊ី​ឌី​តូ​ស៊ី​បា ទើបតែ​ចូល​មក​ប្រទេស​កម្ពុជា ប៉ុន្តែ​ក្រុមហ៊ុន​តូ​ស៊ី​បា គឺជា​ក្រុមហ៊ុន​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​ធំ​ៗ​ដែល​ជា​អ្នក​ផលិត​អំ​ពូ​ល​បំភ្លឺ និង​អំ​ពូ​ល​បំភ្លឺ​ប្រភេទ​អិ​ល​អ៊ី​ឌី របស់​ពិភពលោក​។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព