រាជធានីភ្នំពេញ ៖ នារីជាសន្តិសុខរោងចក្រម្នាក់ត្រូវបានរកឃើញវិជ្ជមានកូវីដ១៩ ហើយត្រូវបានក្រុមគ្រូពេទ្យចុះទៅនាំខ្លួន យកទៅព្យាព្យាល កាលពីវេលាម៉ោងប្រមាណជាង៨យប់ថ្ងៃទី១៦ មីនា និងបានបិទបន្ទប់ជួលចំនួន២ ដើម្បីធ្វើចត្តាឡីស័កហើយក្រុមគ្រូពេទ្យ ចុះទៅយកសំណាកអ្នកពាក់ព័ន្ធចំនួន៦នាក់ទៀតនៅវេលាព្រឹក ។
![Picture]()
អ្នកវិជ្ជមានកូវីដ១៩រូបនោះ ត្រូវបានអាជ្ញាធរ អោយដឹងថា ជានារីអាយុ ២១ឆ្នាំ ជាសន្តិសុខ រោងចក្រកាត់ដេរ ត្រាក់ស៍អឹភែរឹលខេមបូឌា(TRAX APPAREL) ស្នាក់នៅ បន្ទប់លេខ ២ ផ្ទះលេខ ២១ ក្រុមទី៣ ភូមិ ចុងថ្នល់ ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌ សែន សុខ រាជធានីភ្នំពេញ ។
តាមព័ត៌មានដឹងថា នារីរូបនោះ ជាសន្តិសុខ ដែលតែងតែ បាញ់កំដៅ ពិនិត្យ កម្មកររោងចក្រ ដែល មានទីតាំងនៅក្បែរនោះ ត្រូវបានក្រុមគ្រូពេទ្យ រកឃើញ វិជ្ជមាន និងចុះទៅយក ទៅព្យាបាល នៅវេលាយប់ ថ្ងៃទី១៦ ខែ មិនា ឆ្នាំ ២០២១ ។នៅយប់នោះ បន្ទប់អ្នកពាក់ព័ន្ធដោយផ្ទាល់ចំនួន ២គីបន្ទប់លេខ ២និងបន្ទប់លេខ ១៥ ត្រូវបានអាជ្ញាធរ និងសមត្ថកិច្ចធ្វើការហ៊ុំព័ទ្ធ ហើយ ក្រុមគ្រួពេទ្យ ចុះទៅយកសំណាក់ អ្នកដែលពាក់ព័ន្ធចំនួន ៦នាក់ ក្នុងនោះមានស្រីចំនួន ៥ នាក់ ដែលជាកម្មាការីនីកាត់ដេរ និងបុរសម្នាក់ ។
![Picture]()
តាមព័ត៌មានអោយដឹងទៀតថា ថ្ងៃទី១៧ ខែ មិនា នេះទន្ទឹមការយកសំណាក់អ្នកពាក់ព័ន្ធនៅនឹងផ្ទះ នោះ អ្នកពាក់ព័ន្ធ នៅក្នុងរោងចក្រ ដែលស្ថិតនៅ អគារលេខ ១ មហាវិថីសហព័ន្ធរុស្ស៊ី ក្នុងភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា នេះដែរ ក៍ត្រូវបានគ្រូពេទ្យអះអាងថា ចុះទៅយកសំណាក់ប្រមាណ៤០នាក់ដែរ៕
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()