ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​ជនជាតិ​ចិន​១៣​នាក់​លួច​ឆ្លង​ដែន​ពី​វៀតណាម​មក​កម្ពុជា​ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ

3 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ បើ​ទោះបីជា​ប្រមុខ​រាជរដ្ឋាភិបាល​បាន​ដាក់​បទបញ្ជា​យ៉ាង​តឹងរ៉ឹង​អោយ​កងកំលាំង​មាន​សមត្ថកិច្ច​ចុះ​ល្បាត និង​ការពារ​ទាំងថ្ងៃទាំងយប់​នៅ​តាម​បន្ទាត់​ព្រំដែន​ទាំង​វៀតណាម និង​ថៃ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជម្ងឺ​កូ​វី​ដ​១៩ យ៉ាងណា​ក្តី ប៉ុន្តែ​ជន​ឱកាសនិយម ដែល​គិតតែ​ពី​ផល​ប្រ​យោ​ជ​ន៌​ផ្ទាល់ខ្លួន នៅ​តែ​ព្យាយាម​ប៉ុនប៉ង​លួច​នាំ​មនុស្ស​ឆ្លង​ដែន​ចូល​មក​កម្ពុជា​ដដែល…

ខេត្តព្រៃវែង ៖ បើ​ទោះបីជា​ប្រមុខ​រាជរដ្ឋាភិបាល​បាន​ដាក់​បទបញ្ជា​យ៉ាង​តឹងរ៉ឹង​អោយ​កងកំលាំង​មាន​សមត្ថកិច្ច​ចុះ​ល្បាត និង​ការពារ​ទាំងថ្ងៃទាំងយប់​នៅ​តាម​បន្ទាត់​ព្រំដែន​ទាំង​វៀតណាម និង​ថៃ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជម្ងឺ​កូ​វី​ដ​១៩ យ៉ាងណា​ក្តី ប៉ុន្តែ​ជន​ឱកាសនិយម ដែល​គិតតែ​ពី​ផល​ប្រ​យោ​ជ​ន៌​ផ្ទាល់ខ្លួន នៅ​តែ​ព្យាយាម​ប៉ុនប៉ង​លួច​នាំ​មនុស្ស​ឆ្លង​ដែន​ចូល​មក​កម្ពុជា​ដដែល ។

ជាក់ស្តែង កាលពី​យប់​ថ្ងៃ​ទី​១១ ខែ​មិ​នា ២០២១​កន្លង​ទៅ​នេះ កម្លាំង​សមត្ថកិច្ច​ការពារ​ព្រំដែន និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ត្របែក បាន​សហការ​គ្នា​បង្ក្រាប​ឃាត់​ចាប់​បាន​មេខ្យល់​ប្រុស​ស្រី​ចំនួន​៥​នាក់ ដែល​កំពុង​លួច​នាំ​ជនជាតិ​ចិន​១៣​នាក់ ឆ្លង​ដែន​ពី​ប្រទេស​វៀតណាម​ចូល​មក​កម្ពុជា​។

ប្រភព​ព​ត៌​មាន​ពី​សមត្ថកិច្ច​ស្រុក​កំពង់ត្របែក បានអោយ​ដឹង​ថា នៅ​វេលា​ម៉ោង​៣​និង​១៥​នាទី​យប់​ទៀប​ភ្លឺ​ថ្ងៃ​ទី​១១​ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​១២ ខែ​មិ​នា ២០២១ ខណៈ​ពេល​ដែល​កម្លាំង​សមត្ថកិច្ច​កំពុង​ដើរ​ល្បាត ក៏​ប្រទះ​ឃើញ​រថយន្ត​០១​គ្រឿង​ម៉ាក​(​អាល​ហ្វា​ត​) ពាក់​ស្លាក​លេខ ភ្នំពេញ BI 7539 បើកបរ​មក​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ទាំង​កណ្តាល​យប់ ដោយ​មានការ​សង្ស័យ​សមត្ថកិច្ច​ក៏​បាន​ឃាត់​រថយន្ត​ត្រួតពិនិត្យ ក៏​ស្រាប់តែ​ឃើញ​មាន​ជនជាតិ​ចិន​ចំនួន​១៣​នាក់ ជិះ​នៅ​ក្នុង​រថយន្ត​នោះ​ទើប​ធ្វើការ​ចាប់​ឃាត់​តែ​ម្តង ។

សមត្ថកិច្ច​ដដែល​នេះ​បាន​បន្ត​ទៀត​ថា រថយន្ត​ខាងលើ​បើកបរ​ដោយ​ឈ្មោះ​វ៉​ន សុ​ឃុន ភេទ​ប្រុស អាយុ​៤១​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ​ឆៃ ច​ន្ថា អាយុ​៣៣​ឆ្នាំ អ្នក​ទាំង​ពីរ​មាន​ទីលំនៅ​ក្នុងភូមិ​កំពង់​ពោធិ៍ ឃុំ​កំពង់​ភ្នំ ស្រុក​លើក​ដែក ខេត្តកណ្តាល ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់​នៅ​ចំណុច​ខ្លោងទ្វា​ចូល​វត្ត​សិរី​ឧត្តម ហៅ​វត្ត​ចាម ស្ថិត​ក្នុងភូមិ​ចាម ឃុំ​ចាម ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ហើយ​នៅ​ក្នុង​រថយន្ត​មាន​ជនជាតិ​ចិន​ចំនួន​១៣​នាក់ ស្រី​១​នាក់ និង​មេខ្យល់​ម្នាក់​ឈ្មោះ​ចេ​ង ពុត ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​រោង ឃុំ​ចាម ស្រុក​កំពង់ត្របែក ។

ក្រោយ​ពី​ត្រូវ​បាន​ឃាត់ខ្លួន ជនជាតិ​ចិន​ទាំង​១៣​នាក់ ត្រូវ​បាន​សមត្ថកិច្ច​នាំ​យក​ទៅ​ទុក​នៅ​ទីតាំង​ធ្វើ​ច​ត្តា​ឡី​ស័ក​មណ្ឌល​វិទ្យាល័យ​សម្តេច​តេ​ជោ​ហ៊ុន សែន​កំពង់ត្របែក (​ក​អណ្តើក ) ចំណែក​ជនសង្ស័យ​ទាំង​៣​នាក់ ត្រូវ​បាន​នាំ​ខ្លួន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ត្របែក ដើម្បី​ចាត់ការ​ទៅ​តាម​និ​តិ​វិធី ។

ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​ស្រុក​កំពង់ត្របែក​បាន​លួច​បង្ហើប​អោយ​ដឹង​ថា ក្រោយ​ពី​សាកសួរ​ជនសង្ស័យ ចេ​ង ពុត បាន​ឆ្លើយ​សារភាព​ថា រូបគេ និង​បក្សពួក​បាន​លួច​នាំ​ជនជាតិ​ចិន​ឆ្លង​ដែន​ពី​ប្រទេស​វៀតណាម ចូល​មក​កម្ពុជា តាម​ច្រក​ស្វាយ​អា​ង៉ោង​នេះ ម្តង​រួច​មក​ហើយ ហើយ​នេះ​ជា​លើក​ទី​២ ដោយ​ក្រុម​របស់​គេ​មាន​គ្នា​៥​នាក់ ដោយ​២​នាក់​ផ្សេង​ទៀត ម្នាក់​ឈ្មោះ​ចាន់ ខ្មៅ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ​នៅ​ភូមិ​តា​បុល ឃុំ​ជាងដែក និង​ម្នាក់​ទៀត​ឈ្មោះ ទេព ដែន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ នៅ​ភូមិ​ជាមួយ​គ្នា ។

តាម​ចម្លើយ​សារភាព​ខាងលើ​នេះ​ទើប​នៅ​ព្រឹក ថ្ងៃ​ទី​១២ មិ​នា កម្លាំង​នគរបាល​ស្រុក​បាន​តាម​ស្រាវជ្រាវ​រក​បក្សពួក​មេខ្យល់​ទាំង​២​នាក់ និង​ចាប់​ឃាត់ខ្លួន​បាន រួច​កសាង​សំណុំរឿង​បញ្ជូន​មេខ្យល់​ទាំង​៥​នាក់​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង នៅ​រសៀល​ថ្ងៃ​ទី​១២ មិ​នា ដើម្បី​ចាត់ការ​បន្ត​ទៅ​តាម​និ​តិ​វិធី ។

ចំពោះ​ជនជាតិ​ចិន​ទាំង​១៣​នាក់​ខាងលើ លោក​ចាន់ ថា អភិបាលរង​ខេត្តព្រៃវែង​បានអោយ​ដឹង​ថា ជនជាតិ​ចិន​១៣​នាក់​នោះ សមត្ថកិច្ច​បាន​ចាត់ការ​ទៅ​តាម​និ​តិ​វិធី និង​បញ្ជូន​ទៅ​មណ្ឌល​ធ្វើ​ច​ត្តា​ឡី​ស័ក​វិទ្យាល័យ​សម្តេច​តេ​ជោ​ហ៊ុន​សែន កំពង់ត្របែក​(​ក​អណ្តើក​) ដោយ​អោយ​មន្ត្រី​ជំនាញ​ចុះ​ទៅ​យក​សំណាក​ដើម្បី​ពិនិត្យ​រក​មេរោគ​កូ​វី​ដ​១៩ ហើយ​មក​ដល​ព្រឹក​ថ្ងៃ​ទី​១៥ មិ​នា ២០២១​នេះ លទ្ធផល​ការ​ពិនិត្យ​សំណាក​រោគវិនិច្ឆ័យ​លើ​ជនជាតិ​ចិន​១៣​នាក់​នេះ គឺ​(​អវិជ្ជមាន​កូ​វី​ដ​១៩) ដូច្នេះ​នៅ​ព្រឹក ថ្ងៃ​ទី​១៥ មិ​នា​នេះ សមត្ថកិច្ច​ត្រូវ​បញ្ជូន​ពួក​គាត់​ទៅ​កាន់​អគ្គនាយកដ្ឋាន​អន្តោ​ប្រវេ​ស​ន៌ ក្រសួងមហាផ្ទៃ នៅ​រាជធានី​ភ្នំពេញ ដើម្បី​បំពេញ​លិខិត​បណ្តេញ​ចេញពី​កម្ពុជា​ទៅ​ប្រទេស​ចិន​វិញ​តាម​នីតិវិធី ។

ចំណែក​មេខ្យល់​៣​នាក់ និង​ម្ចាស់​រថយន្ត​ប្តី​ប្រពន្ធ​តុលាការខេត្ត​ព្រៃវែង​បាន​ចោទប្រកាន់ និង​ចេញ​ដីកាឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្តព្រៃវែង​រួចរាល់​ហើយ ។ ចំណែក​ជនជាតិ​ចិន​១៣​នាក់ ដែល​ក្រឡាប់​រថយន្ត​នៅ​ក្រុង​ស្វាយ​រៀង​ខេត្តស្វាយរៀង​វិញ លទ្ធផល​យក​សំណាក​ទៅ​ធ្វើតេស្តរ​កកូ​វី​ដ​១៩​នោះ​មិន​ទាល់​ទទួល​បាន​លទ្ធផល​នៅឡើយ​ទេ និង​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​បន្ត និង​មិន​ទាន់​ដឹង​ថា ចិន​ទាំង​១៣​នាក់​នេះ មកពីណា​ដែរ សមត្ថកិច្ច​កំពុង​តាម​ប្រ​ម៉ា​ញ់​អ្នកបើកបរ​រថយន្ត ដើម្បី​សាកសួរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ