ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វី​សិន​ហ្វា​ន់​ខេ​ម​បូ​ឌា​​រៀបចំ​យុទ្ធនាការ​ផ្សព្វផ្សាយ​ផ្នែក​លក់​ទ្រង់ទ្រាយ​ធំ​លើ​កញ្ចប់​ប្រាប់​បញ្ញើ​ «​សុវត្ថិភាព​ទ្វេ​ដង​»

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ វិ​សិន​ហ្វា​ន់​ខេ​ម​បូ​ឌា រៀបចំ​យុទ្ធនាការ​ផ្សព្វផ្សាយ​ជា​ទ្រង់ទ្រាយ​ធំ​ដើម្បី​ដាក់​បង្ហាញ​ពី អត្ថប្រយោជន៍​ពិសេស​ទៅ​លើ​កញ្ចប់​ប្រាក់​បញ្ញើ​មានឈ្មោះ​ថា «​សុវត្ថិភាព​ទ្វេ​ដង​»​និង​ការ​ប្រគុំ​តន្ត្រី​ដោយ​មានការ​ចូលរួម​ពី​តន្ត្រីករ​ពី​លោក G-Devith និង​ក្រុម​តន្ត្រី​P-Sand រួម​ទាំង​លោក Chen មក​ពី​ក្រុម Volcano និង​តារា​ល្បី​ៗ​ជា​ច្រើន​រូប​ទៀត​ផ្សេង​ទៀត កាលពី​ល្ងាច​ថ្ងៃ​ទី​៣ កញ្ញា

រាជធានី​ភ្នំពេញ ​៖ វិ​សិន​ហ្វា​ន់​ខេ​ម​បូ​ឌា រៀបចំ​យុទ្ធនាការ​ផ្សព្វផ្សាយ​ជា​ទ្រង់ទ្រាយ​ធំ​ដើម្បី​ដាក់​បង្ហាញ​ពី អត្ថប្រយោជន៍​ពិសេស​ទៅ​លើ​កញ្ចប់​ប្រាក់​បញ្ញើ​មានឈ្មោះ​ថា «​សុវត្ថិភាព​ទ្វេ​ដង​»​និង​ការ​ប្រគុំ​តន្ត្រី​ដោយ​មានការ​ចូលរួម​ពី​តន្ត្រីករ​ពី​លោក G-Devith និង​ក្រុម​តន្ត្រី​P-Sand រួម​ទាំង​លោក Chen មក​ពី​ក្រុម Volcano និង​តារា​ល្បី​ៗ​ជា​ច្រើន​រូប​ទៀត​ផ្សេង​ទៀត កាលពី​ល្ងាច​ថ្ងៃ​ទី​៣ កញ្ញា​នៅ​ផ្សារ​ទំនើប​អ៊ី​អន​។

ក្រៅពី​ការ​ទទួល​បាន​ភាព​សប្បាយ​រីករាយ​ពី​ការ​ប្រគុំ​តន្ត្រី និង​ជាមួយ​តារា​ក្នុង​ដូង​ចិត្ត​អ្នកចូលរួម​ក៏​ទទួល​បាន​ព័ត៌មាន​ពី​អត្ថ​ប្រយោជន៍​​ពិសេស​«​សុវត្ថិភាព​ទ្វេ​ដង​»​លើ​ប្រាក់​បញ្ញើ​ថែម​ទាំង​ការ​ប្រើប្រាស់​សេវាកម្ម​ប្រាក់​កម្ចី សេវា​ប្រាក់​បញ្ញើ សន្សំ​និង​សេវា​ហិរញ្ញវត្ថុ​ផ្សេង​ៗ​របស់​វី​សិន​ហ្វា​ន់ ។​យុទ្ធនាការ​ផ្សព្វផ្សាយ​ផ្នែក​លក់​គឺ​ជួយ​ឲ្យ​អតិថិជន​របស់​វី​សិន​ហ្វា​ន់​នៅ​ទូ​ទាំង​ខេត្ត និង​រាជធានី​មានឱកាស​ទទួល​បាន​នូវ​អត្ថប្រយោជន៍​ពិសេស​នេះ ទៅ​លើ​ប្រាក់​បញ្ញើ របស់​ពួក​គាត់​។

គូសបញ្ជាក់​ថា កម្មវិធី​នេះ​​បាន​បើក​ដំណើរការ​តាំងពីរ​ថ្ងៃទី​២២ សីហា ឆ្នាំ​២០១៥ ដែល​មាន​ក្រុមការងារ​ផ្សព្វផ្សាយ​បាន​ចេញដំណើរ​ពី​ភ្នំពេញ​ទៅ​ខេត្តតាកែវ កំពង់ស្ពឺ ។​ក្រុមការងារ​ផ្សព្វផ្សាយ​ផ្នែក​លក់​វី​សិន​ហ្វា​ន់​នឹង​បន្ត​ទៅ​ខេត្ត​ជា​ច្រើន​ផ្សេង​ទៀត​មាន​ដូច​ខេត្តបាត់​ដំបងនៅ​ថ្ងៃ​ទី ៥-៧ ខែកញ្ញា ខេត្តសៀមរាប ​ពី​ថ្ងៃ​ទី​៩-១១ ខែកញ្ញា ខេត្តកំពង់ធំ​ ពី​ថ្ងៃ​ទី​១៣-១៤​ខែកញ្ញា ខេត្តកំពង់ចាម​ពី​ថ្ងៃ​ទី​១៥-​១៧​ ខែកញ្ញា ។

ដោយឡែក​ចំពោះ​ប័ណ្ណធានា​រ៉ាប់រង​របស់​វី​សិន​ហ្វា​ន់​បាន​បែងចែក​ពី​ប្រភេទ​៖ ប័ណ្ណធានា​រ៉ាប់រង​ប្រភេទ​ពណ៌​ប្រាក់​អាច​ដាក់​ប្រាក់​បញ្ញើ​ចាប់ពី​៣.០០០​ដល់​១០.០០០​ដុល្លារ  និង​ប័ណ្ណធានា​រ៉ាប់រង​ប្រភេទ​ពណ៌​មាស​ដាក់​ប្រាក់​បញ្ញើ​លើស​ពី​១​ម៉ឺន​ដុល្លារ ហើយ​អ​ន្ថ​ប្រយោជន៍ ទទួល​បាន​ពី​ប័ណ្ណ ធានា​រ៉ាប់រង​ទាំង​ពីរ​ប្រភេទ​នេះ​មាន​ទៅ​លើ​ការ​សម្រាក​ព្យាបាល សម្រាក​ព្យាបាល​ដោយ​មានការ​វៈ​កាត់​ធំ ពិការ​ភាព​ដោយ​គ្រោះថ្នាក់​និង​មរណភាព​ជាដើម​។

​វី​សិន​ហ្វា​ន់ គឺជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដែល​មាន​អាជ្ញាប័ណ្ណ និង​ឈាន​មុនគេ​មួយ​នៅ​កម្ពុជា​ដែល​បាន​បម្រើ​អតិថិជន​សរុប​ជាង​២៥​ម៉ឺន​គ្រួសារ​ទូ​ទាំង​ប្រទេស និង​ផលប​ត្រ័​ឥណទាន​សរុប​ប្រមាណ​ជាង​១១៣​លាន​ដុល្លារ​ ដែល​ផ្តល់​ប៉ះពាល់​ដល់​កុមារ​ជាង​៨​សែន​នាក់​។ ​ទន្ទឹម​នឹង​នេះ​ដែរ ​យើង​បាន​សម្រេច​ជោគជ័យ​នូវ​ការ​ប្រមូលប្រាក់​បញ្ញើ​សន្សំ​របស់​អតិថិជន​ជិត ២១​លាន​ដុល្លារ​ពី​អតិថិជន​សរុប​ប្រមាណ​ជាង​៤៦​ពាន់​នាក់​គិត​ត្រឹម​ខែសីហា ​ឆ្នាំ​២០១៥ ​នេះ ​៕