ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កំពុងតែឆ្ងល់លើការ​​បង្ក្រាប​​ម៉ូតូដឹក​ឈើ​​នេះ !

3 ឆ្នាំ មុន
  • ក្រចេះ

​ខេត្តក្រចេះ ៖ ​ម៉ូតូ​កម្លាំង​យក្ស​១​គ្រឿងត្រូវបានឃាត់ ខណៈមាន​ដឹក​ជញ្ជូន​ឈើជាច្រើនម៉ែត្រគូប ក្នុង​ពេលធ្វើដំណើរចេញពីក្រុងក្រចេះ ​ការ​បង្ក្រាប​​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង០២​និង៤៥​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​១២ មីនា ។ កម្លាំង​មូលដ្ឋានកងរាជអាវុធហត្ថ​ស្រុក​ឆ្លូង…

​ខេត្តក្រចេះ ៖ ​ម៉ូតូ​កម្លាំង​យក្ស​១​គ្រឿងត្រូវបានឃាត់ ខណៈមាន​ដឹក​ជញ្ជូន​ឈើជាច្រើនម៉ែត្រគូប ក្នុង​ពេលធ្វើដំណើរចេញពីក្រុងក្រចេះ ​ការ​បង្ក្រាប​​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង០២​និង៤៥​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​១២ មីនា ។

កម្លាំង​មូលដ្ឋានកងរាជអាវុធហត្ថ​ស្រុក​ឆ្លូង ដឹកនាំ​រួមដោយ​លោកអនុសេនីយ៍ឯក កង ស៊ុម មេ​បញ្ជាការ​រង​ស្រុក បាន​ចុះ​បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ​ចំណុច​ភូមិ​ព្រែក​ចំឡាក់ ឃុំ​កញ្ជរ ស្រុក​ឆ្លូង ខេត្តក្រចេះ ដោយ​បាន​ឃាត់​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​ និងមានឈើ​អា​រប្រភេទ​កកោះ​ចំនួន​១៩០​សន្លឹក​។
បច្ចុប្បន្ន វត្ថុ​តាង​ប្រគល់​ជូន​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ឆ្លូង ដើម្បី​ចាត់ការ​តាម​នីតិវិធី​។

​​ប៉ុន្តែអ្វី​ដែល​ធ្វើ​អោយ​មហាជន​មានការ​ភ្ញាក់ផ្អើល​នោះ គឺម៉ូតូ ឬ​ហៅ​ថា ម៉ូតូ​កម្លាំង​យក្សខាងលើ​នេះ មាន​សណ្តោងរ៉ឺម៉ក ហើយ​ដឹក​ជញ្ជូន​ឈើ​ជា​ច្រើន​ម៉ែត្រគូប ធ្វើ​ដំណើរ​ចេញពី​ក្រុង​ក្រចេះ ឆ្លងកាត់​គោលដៅ​សមត្ថកិច្ច​នៅ​ចំណុច​គល់​ស្ពាន់​ពាម​ទេ ​រហូត​មក​ដល់​ស្រុក​ឆ្លូងទើប​កងរាជអាវុធហត្ថ​ស្រុក​ឆ្លូងបង្ក្រាប​បាន ដែល​ជា​ហេតុ​ធ្វើ​អោយ​មហាជន​មិន​នឹក​ស្មាន​ដល់​តែ​ម្តង ?

អត្ថបទសរសេរ ដោយ