ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត Camry 2016 ធ្វើការ​បង្ហាញខ្លួន​នៅ​កម្ពុជា​ហើយ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​២៩ សីហា ២០១៥ កន្លង​មកនេះ ក្រុមហ៊ុន​តូ​យូ​តា (​ខេ​ម​បូ​ឌា​) បាន​ធ្វើការ​ដាក់​តាំង​បង្ហាញ​រថយន្ត​តូ​យ៉ូ​តា Camry ស៊េរី​ថ្មី​ឆ្នាំ​២០១៦ របស់​ខ្លួន​នៅ​សាខា​បឹង​កេងកង ដោយ​មាន​អតិថិជន

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​២៩ សីហា ២០១៥ កន្លង​មកនេះ ក្រុមហ៊ុន​តូ​យូ​តា (​ខេ​ម​បូ​ឌា​) បាន​ធ្វើការ​ដាក់​តាំង​បង្ហាញ​រថយន្ត​តូ​យ៉ូ​តា Camry ស៊េរី​ថ្មី​ឆ្នាំ​២០១៦ របស់​ខ្លួន​នៅ​សាខា​បឹង​កេងកង ដោយ​មាន​អតិថិជន និង​អ្នក​សារព័ត៌មាន​ចូលរួម​ធ្វើ​ជា​សាក្សី​។

ក្រុមហ៊ុន​តូ​យូ​តា (​ខេ​ម​បូ​ឌា​) ជា​អ្នក​នាំ​ចូល​ផ្ដាច់មុខ​រថយន្ត Camry ស៊េរី​ថ្មី​ឆ្នាំ​២០១៦ នេះ ជាមួយនឹង​ការ​ផ្លាស់​ប្ដូរ​រូបរាង​កាន់តែ​ទំនើប និង​សាក​សម​បំផុត​សម្រាប់​លោក​អ្នក​។ ម្យ៉ាងវិញទៀត រថយន្ត​មួយ​នេះ​ត្រូវ​បាន​រចនា​ឡើងជា​លក្ខណៈ Aerodynamic មិន​ចាញ់​ខ្យល់ បំពាក់​នូវ​បច្ចេកវិទ្យា​ចុង​ក្រោយ កាន់តែ​ទំនើប​ជាង​មុន ដោយ​ផ្ជា​ប់​ជាមួយ​ប្រព័ន្ធ​សុវត្ថិភាព និង​លក្ខណៈ​ពិសេស​ជា​ច្រើន​។

ភ្លើង​ច​ង្គៀ​ង​មុខ លក្ខណៈ Projector ភ្លឺ​ច្បាស់​ល្អ និង​ផ្ជា​ប់​មក​ជាមួយនឹង​អំ​ពូ​ល LED Daytime Runing Light​។ ពោង​សុវត្ថិភាព​មាន​ចំនួន​៩ ដែល​អាច​ការពារ​អ្ន​បើកបរ និង​អ្នក​រួម​ដំណើ​ពី​គ្រោះថ្នាក់​ផ្សេង​ៗ ជាយថាហេតុ​។ មាន​ប្រព័ន្ធ​កម្សាន្ត DVD Touch Screen ទំនើប​ភ្ជាប់​ជាមួយ​កាមេរ៉ា ផ្ដល់​រូបភាព​យ៉ាង​ច្បាស់​នៅ​ពេល​លោក​អ្នក​ចត ឬ​ការ​ថយក្រោយ​។ ប្រព័ន្ធ​ហ្វ្រាំង ABS និង BA​។ ប្រព័ន្ធ​ទប់​លំនឹង VSC និង​ប្រព័ន្ធ​ជំនួយ​សម្រាប់​ឡើង​ចំណោត HAC​។ ចំណែក​យ៉ា​ន់​កង់​វិញ មាន​ទំហំ​១៧​អ៊ី​ញ អាលុយ​មីញ៉ូម លក្ខណៈ​បែប​ស្ព័​រ ។ ម៉ាស៊ីនត្រជាក់ 3zone ដែល​ធ្វើ​ឱ្យ​ការ​ធ្វើ​ដំណើរ​របស់​លោក​អ្នក​ប្រកបដោយ​ក្ដី​រីករាយ និង​ផាសុកភាព​។ ជាង​នេះ​ទៅ​ទៀត នៅ​ក្នុង​រថយន្ត​ទាំងមូល​សុទ្ធតែ​បាន​បំពាក់​ទៅ​ដោយ​ប្រព័ន្ធ​ទំនើប​ៗ​ជួយ​សម្រួល​ដល់​ដំណើរ​នៃ​ការ​បើកបរ ព្រមទាំង​អ្នក​រួម​ដំណើ​ប្រកបដោយ​សុ​វត្ថ​ភាព​ខ្ពស់​។

មិនតែប៉ុណ្ណោះ​រថយន្ត Canry 2016 មាន​ចំនួន​៦​ពណ៌​ដ៏​ស្រស់​ស្អាត ពណ៌​ស ពណ៌​ត្នោត​ចាស់ ពណ៌​ខ្មៅ ពណ៌​ប្រផេះ ពណ៌​ប្រាក់ និង​ពណ៌​ខៀវ​បែប​ប្រផេះ​៕