ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មណ្ឌល​ក​ម្រា​ន្ត Coloso KTV ផ្តល់​បទ​ពិសោធន៍​ថ្មី​ក្នុង​រាត្រី​កម្សាន្ត​ជូន​ភ្ញៀវ​ជាតិ​-​អន្តរជាតិ​ដំបូង​គេ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ពេល​បច្ចុប្បន្ន​ការ​ផ្តល់​សេវា​កម្សាន្ត​នៅ​ពេល​រាត្រី​ទទួល​បានការ​ចាប់អារម្មណ៍​ពី​វិនិយោគិន និង​ម្ចាស់​ក្រុមហ៊ុន​ជា​ច្រើន ដោយ​ពួក​គាត់​យល់​ឃើញ​ថា ការ​កម្សាន្ត​សប្បាយ​នៅ​ពេល​រាត្រី​កំពុង

រាជធានី​ភ្នំពេញ ៖  នៅ​ពេល​បច្ចុប្បន្ន​ការ​ផ្តល់​សេវា​កម្សាន្ត​នៅ​ពេល​រាត្រី​ទទួល​បានការ​ចាប់អារម្មណ៍​ពី​វិនិយោគិន និង​ម្ចាស់​ក្រុមហ៊ុន​ជា​ច្រើន ដោយ​ពួក​គាត់​យល់​ឃើញ​ថា ការ​កម្សាន្ត​សប្បាយ​នៅ​ពេល​រាត្រី​កំពុង​មានការ​ពេញ​និយម​ពី​ពលរដ្ឋ​កម្ពុជា និង​ភ្ញៀវ​ទេសចរណ៍​ជាតិ​-​អន្តរជាតិ​។ តាម​អ្នកជំនាញ​មួយ​ចំនួន​ក្នុង​វិស័យ​នេះ​យល់​ឃើញ​ថា ការ​មាន​ទីតាំង​ល្អ គឺជា​ចំណុច​សំខាន់​នៅ​ដំណើ​ការ​ធ្វើ​អាជីវកម្ម តួយ៉ាង ដូច​ជា​មណ្ឌល​កម្សាន្ត Coloso KTV បង្កើត​ឡើង​នៅ​ក្នុង​តំបន់​សក្តានុពល (​ខណ្ឌចំការមន​) រាល់​ការ​រៀបចំ​តុបតែង គឺ​មាន​លក្ខណៈ​ប្លែក និង​ទំនើប​ជាង​កន្លែង​កម្សាន្ត​នានា ។ Coloso KTV ជា​មណ្ឌល​កម្សាន្ត​ថ្មី​មួយ​ដែល​ផ្តល់​បទ​ពិសោធន៍​ជូន​ភ្ញៀវ​ជាតិ​-​អន្តរជាតិ ទទួល​បាន​ភាព​សប្បាយ​រីក​ប្រកបដោយ​ផាសុកភាព​។

អ្នក​មើល​ការ​ខុស​ត្រូវ​នៅ Coloso KTV លោក​ប៉ែន រី​ណា បាន​ឲ្យ​ដឹង​ថា គោល​សំខាន់​នៃ​ការ​បង្កើត​នៅ​Coloso KTV នេះ​ឡើង គឺ​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ -​អន្តរជាតិ នៅ​ក្រុងភ្នំពេញ ដែល​នៅ​ពេល​បច្ចុប្បន្ន​កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង​ទៅ​លើ​ទីផ្សារ​មួយ​នេះ ខណៈ​នៅ​ក្រុងភ្នំពេញ​មិន​ទាន់​កន្លែង​កម្សាន្ត​នា​ពេល​រាត្រី​មាន​ភាព​ទូលំទូលាយ​។ Coloso KTV ជា​មណ្ឌល​កម្សាន្ត​មួយ​មានការ​រចនា​ប្លែក និង​ទំនើប​ជាងគេ​នៅ​ក្នុង​ភ្នំពេញ ពិសេស​នៅ​ថ្ងៃ​យើង​បើកទ្វារ​ផ្តល់​សេវា​កម្សាន្ត​ជូន​ភ្ញៀវ​ដំបូង យើង​ទទួល​បានការ​កោត​ស​សើរ​នូវ​រចនា​បទ និង​របៀប​តុបតែង និង​ប្រព័ន្ធ​សម្លេង​ដែល​យើង​រៀបចំ ។

លោក​បញ្ជាក់​ថា  មណ្ឌល​កម្សាន្ត Coloso KTV មាន​កម្ពស់​៥​ជាន់ មាន​៣៤​បន្ទប់ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​៣៦០ ជាប់​នឹង​សណ្ឋាគារ​ស៊ី​ដ​នី ស្ថិត​នៅ​ក្នុង​ខណ្ឌចំការមន ដែល​ជា​តំបន់​ល្អ​មួយ​នៅ​ក្រុងភ្នំពេញ បើ​ធៀប​នឹង​តំបន់​ផ្សេង​ៗ​។ លោក​ថា Coloso KTV  បន្ទប់ VIP ចំនួន​៦ ក្នុង​ចំណោម​បន្ទប់​ធម្មតា​ទាំង​៣៤ ប៉ុន្តែ​បន្ទប់​ធម្មតា​របស់​យើង​នៅ​ទី​នេះ មាន​ទំហំ​ធំ​បំពាក់​ទៅ​ដោយ​ឧបករណ៍ និង​ការ​តុបតែង​មាន​លក្ខណៈ​កម្រិត​ខ្ពស់  បើ​ធៀប​នឹង​កន្លែង​កម្សាន្ត​ដែល​បើក​មុន​ៗ ។

លោក​បន្ថែម​ថា Coloso KTV ក្រៅពី​ផ្តោត​ទៅ​លើ​ភាព​ទំនើប​កម្រិត​ខ្ពស់ ហើយ​នោះ Coloso KTV មាន​បទ​ចម្រៀង​គ្រប់​ភាសា​ដែល​ក្នុង​ភាសា​ៗ​នីមួយ​ៗ​មាន​បទ​ចម្រៀង​រាប់​ម៉ឺន​បទ​ដែល​អាច​ផ្តល់​ជម្រើស​ឲ្យ​ភ្ញៀវ​ដែល​ចូល​ចិត្ត​ច្រៀង​ជ្រើសរើស​បាន​តាម​តម្រូវការ ជាមួយនឹង​បុគ្គលិក​ដែល​មាន​បុគ្គលិកលក្ខណៈ​រុះ​រាយ រាក់ទាក់ និង​មានចំណេះ​ដឹង​ខាង​ភាសា​ថែម​ទៀត​។ នៅ​ពេល​បច្ចុប្បន្ន​នេះ ទាក់ទង​នឹង​ការ​ផ្តល់​សេវា​កម្សាន្ត​នៅ​ក្រុងភ្នំពេញ មានការ​ប្រកួតប្រជែង​គ្នា​នេះ លោក​ប៉ែន រី​ណា ថ្លែង​ថា «​ដោយសារ​យើង​យល់​ថា ទីផ្សារ​មានការ​ប្រកួតប្រជែង​ខ្ពស់ អ៊ីចឹង​ហើយ​ក្នុង​រៀបចំ​របស់​យើង​ធ្វើ​ឡើង​ដោយ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ទំ​រាំ​យើង​បើក​ដំណើរការ​អគារ និង​ខារ៉ាអូខេ​នេះ យើង​ចំណាយពេល​ជាង​ពីរ​ឆ្នាំ​»​។

លោក​បន្ត​ថា បន្ទាប់​ពី​បើក​ដំណើរ​រហូត​មក​ដល់​ពេល​នេះ យើង​ទទួល​បាន​ភ្ញៀវ​ខ្មែរ ជប៉ុន វៀតណាម កូរ៉េ  ថៃ ចិន មានការ​ចូល​កម្សាន្ត​ច្រើន​គួរ​ឲ្យ​កត់សម្គាល់ ហើយ​ដើម្បី​ឲ្យ​ភ្ញៀវ​បាន​ស្គាល់​កន្លែង​កាន់​ច្បាស់ យើង​មានកម្ម​វិធី​ជូន​ពួក​គាត់​ដូច​ជា ភ្ញៀវ​ចូល​កម្សាន្ត​នៅ​បន្ទប់​ធម្មតា ប្រ​សិន​គាត់​ចំណាយ​អស់​៨០​ដុល្លារ​ឡើង​ទៅ យើង Free  ថ្លៃ​បន្ទប់​ជូន​ពួក​គាត់ លើស​ពី​នេះ​យើង​នៅ​មានការ​បញ្ចុះតម្លៃ​២៥% ផ្សេង​ទៀត ទៅ​លើ​ម្ហូបអាហារ និង​ភេសជ្ជៈ​ដែល​គាត់​ពិសារ ចំពោះ​បន្ទប់ VIP របៀប​គិត​ដូច​គ្នា​មាន​លក្ខណៈ​ដូច​ទៅ​នឹង​បន្ទប់​ធម្មតា​ដែរ តែ​គ្រាន់​ការ​ចំណាយ​ត្រូវ​ខ្ពស់​ជាង​នេះ​បន្តិច​។ លោក​ថា កម្មវិធី​នេះ ដែល​បាន​លើក​ឡើង​ខាងលើ​នេះ​យើង​នៅ​បន្ត​ជូន​ភ្ញៀវ​១​ខែ​បន្ថែម​ទៀត ដើម្បី​ឲ្យ​ជូន​ភ្ញៀវ​មក​កម្សាន្ត​នៅ​ទីកន្លែង​របស់​យើង​ទទួល​បានការ​បញ្ចុះតម្លៃ​នេះ​គ្រប់​ៗ​គ្នា​។

ផ្អែក​លើ​ទីតាំង សម្ភារៈ ឧក​បក​រណ៍​បំពាក់​នៅ​តាម​បន្ទប់​នីមួយ​ប្រើប្រាស់​ទៅ​ដោយ​បច្ចេកវិទ្យា​ទំនើប​នៅ​ក្នុង​ការ​ផ្តល់​សេវាកម្ម​កម្សាន្ត​របស់ Coloso KTV នេះ លោក​ប៉ែន រី​ណា បាន​បញ្ជាក់​ថា «​នៅ​ក្នុង​ដំណើរ​អាជីវកម្ម​នេះ ទៅ​ថ្ងៃ​មុខ​យើង​មានការ​រំពឹង​ថា ការ​លក់ និង​ការ​ផ្តល់​សេវា​របស់​យើង​នេះ មិន​ឲ្យ​ថ្លៃ​ជាងគេ​នោះ​ទេ ទោះបី​កន្លែង​កម្សាន្ត​យើង​ស្ថិត​នៅ​តំបន់​សក្តានុពល​បែប​នេះ​ក្តី  ហើយ​ផ្អែក​លើ​កត្តា​នេះ នៅ​ថ្ងៃ​ខាង​មុខ យើង​រំពឹង​ថា នឹង​ទទួល​បាន​ភ្ញៀវ​ច្រើន​ជាង​បណ្តា​ទីកន្លែង​កម្សាន្ត​ផ្សេង​ៗ»៕