ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​ ចាប់ផ្ដើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ចិន​

3 ឆ្នាំ មុន

ប្រទេស​ថៃ ៖ ប្រទេស​ថៃ​ចាប់ផ្ដើម​កាលពី​ថ្ងៃ​ទី​២៨ កុម្ភៈ យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​វីរុស​COVID-19 ដោយ​ប្រើ​វ៉ាក់សាំង​ដែល​ទើប​ទទួល​បាន​ពី​ចិន ។ នោះ​ជា​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ឱសថ​ចិន SINOVAC ។…

ប្រទេស​ថៃ ៖ ប្រទេស​ថៃ​ចាប់ផ្ដើម​កាលពី​ថ្ងៃ​ទី​២៨ កុម្ភៈ យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​វីរុស​COVID-19 ដោយ​ប្រើ​វ៉ាក់សាំង​ដែល​ទើប​ទទួល​បាន​ពី​ចិន ។ នោះ​ជា​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ឱសថ​ចិន SINOVAC ។ អ្នក​ដែល​ទទួល​ការ​ចាក​វ៉ាក់់សាំង​នោះ​ដំបូង​គេ មាន​ជា​ពិសេស​ឧបនាយក​រដ្ឋ​មន្ត្រី​និង​ជា​រដ្ឋមន្ត្រី​សុខាភិបាល​ថៃ​លោក ANUTIN CHARNVIRAKUL ។

នាយក​រដ្ឋមន្ត្រី​ថៃ​លោក​ប្រា​យុទ្ធ ចាន់​អូ​ចា​បាន​ដឹកនាំ​ព្រឹត្តិការណ៍ ចាប់ផ្ដើម​ចាក់​វ៉ាក់សាំង​នោះ នៅ​ឯ​វិទ្យាស្ថាន​ជំងឺឆ្លង​របស់​ប្រទេស ដែល​នៅ​ទីនោះ​អ្នក​ទទួលខុសត្រូវ​ដទៃ​ៗ​ទៀត ពិសេស​អនុរដ្ឋមន្ត្រី​សុខាភិបាល រដ្ឋមន្ត្រី​កសិកម្ម រដ្ឋមន្ត្រី​វប្បធម៌​និង​អនុរដ្ឋមន្ត្រី​ក្រសួង​អប់រំ ក៏​ចាក់​វ៉ាក់សាំង SINOVAC នោះ​ដែរ ។

ក្រោយ​ឆ្លងកាត់​ដំណាក់កាល​៣០​នាទី​តាមដាន​ក្រែង​មាន​ប្រតិកម្ម​អ្វី ក្រោយ​ចាក់​វ៉ាក់សាំង​រួច
លោក​ប្រយុទ្ធ​ចាន់​អូ​ចា​ថ្លែង​ទៅ​កាន់​ក្រុម​អ្នកកាសែត​ថា នេះ​ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​ជា​ថ្ងៃ​សម្រាប់​ជួយ​ប្រទេស​យើង​ស្ដា​ទំនុកចិត្ត​ឡើង​វិញ ប្រឆាំង​ការ​ឆ្លង​រាលដាល​នៃ​វីរុស​នោះ ។

ក្រោយ​ចាក់​វ៉ាក់សាំង​នោះ​លើក​ទី​មួយ​រួច​មក​បណ្ដា​អ្នក​ចាក់​ពុំ​មាន​នរណា​ម្នាក់​ជួប​បញ្ហា​ប្រ​តិ​កម្ម​ណាមួយ​ឡើយ ។ នា​ថ្ងៃ​ទី​២៨ កុម្ភៈ​នោះ​ដែរ​មនុស្ស​១៥៩​នាក់​នៅ​ខេត្ត​សា​មុត​សា​ខន ជា​ចំណុច​ស្នូល​មួយ​នៃ​ការ​ឆ្លង​វីរុស​រលក​ថ្មី ដែល​ផ្ទុះ​ពី​ពាក់កណ្ដាល​ខែធ្នូ​មក ក៏​ទទួល​ការ​ចាក់​វ៉ាក់សាំង​នេះ​ដូ​ស​ដំបូង​មុនគេ​ដែរ ។ ក្នុង​ចំណោម​អ្នក​ទាំងនេះ​មាន​មន្ត្រី​មូលដ្ឋាន ព្រមទាំង​បណ្ដា​តំណាង​ក្រុម​មនុស្ស​មាន​ហា​នី​ភ័យ​ខ្ពស់ ដូច​ជា​បុគ្គលិក​ពេទ្យ​និង​ពលករ​អន្តោប្រវេសន៍​ជាដើម ។

ថៃ​បាន​ទទួល​កាលពី​ថ្ងៃ​ទី​២៤ កុម្ភៈ វ៉ាក់សាំង SINOVAC ដំបូង​២​សែន​ដូ​ស ក្នុង​ចំនួន​វ៉ាក់សាំង​២​លាន​ដូ​ស​ដែល​បញ្ជា​ទិញ​ពី​ចិន ដោយ​វ៉ាក់សាំង​នោះ​ត្រូវ​ចែកចាយ​ដល់​ខេត្ត​១៣​ក្នុង​នោះ​មាន​ក្រុង​បាងកក​ផង​ដែរ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ xinhuanet

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ