ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Facebook នឹង​វិនិយោគ ១ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​វិស័យ​ឧ​ស្សហកម្ម​សារព័ត៌មាន​ !

3 ឆ្នាំ មុន

បច្ចេកវិទ្យា ៖ នៅ​ថ្ងៃ​ទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២១ យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន​រ៉​យ​ទ័​រ (Reuters) បានឱ្យ​ដឹង​ថា…

បច្ចេកវិទ្យា ៖ នៅ​ថ្ងៃ​ទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២១ យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន​រ៉​យ​ទ័​រ (Reuters) បានឱ្យ​ដឹង​ថា ក្រុមហ៊ុន​បណ្តាញ​សង្គម​យក្ស Facebook Inc កាលពី​ថ្ងៃ​ពុធ​បាន​សន្យា​ថា ​នឹង​វិនិយោគ​យ៉ាង​ហោច​ណាស់ ១ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ទៅ​ក្នុង​វិស័យ​ឧស្សាហកម្ម​សារព័ត៌មាន ដែល​មាន​រយៈពេល ៣ឆ្នាំ ការ​ប្រកាស​នេះ​បាន​ធ្វើ​ឡើងបន្ទាប់​ពី​មានការ​លេច​ធ្លោយ​ព័ត៌មាន​មួយដែល​បាន​និយាយ​ថា Facebook​ កំពុង​ធ្វើ​កិច្ចព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល​អូស្ត្រាលី លើ​ការ​ទូទាត់​លើ​មាតិកា នៃ​ការ​ចែកចាយ​ព័ត៌មាន ​។

ការ​ប្តេជ្ញា​ចិត្ត​ធ្វើ​ឱ្យ​ប្រសើ​លើ​បណ្តាញ​សង្គម facebook ចំពោះ​ឧស្សាហកម្ម​ព័ត៌មាន​បែប​នេះ គឺ​ធ្វើ​ឡើង​តាម​គំរូ​អាជីវកម្ម​របស់​ក្រុមហ៊ុន Google ដែល​ក្រុមហ៊ុន​បច្ចេក​វិ​ទ្យ​យក្ស​មួយ​ដែលបាន​ជះ​លុយ​ប្រមាណ​ទឹកប្រាក់ ១ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក កាលពី​ឆ្នាំ​មុន ក្នុង​ការ​អភិវឌ្ឍន៍​លើ​វេ​ប​សាយ​របស់​ខ្លួន ឱ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​លើ​គំរូ​អាជីវកម្ម​របស់​ពួក​គេ និង​ការ​គ្រប់គ្រង​ការ​រីកសាយ​ព័ត៌មាន​មិន​ពិត​នៅ​លើ​វេទិកា​របស់ក្រុមហ៊ុន Google ផង​ដែរ​ ។

សូម​ជម្រាប​ជូន​ថា កាលពី​ថ្ងៃ​អង្គារ ហ្វេ​ស​ប៊ុ​ក បាន​ស្តារ​គេហទំព័រ​សារព័ត៌មាន​អូស្ត្រាលី​ឡើង​វិញ ដោយ​បញ្ចប់​នូវ​អ្វី​ៗ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​ដោយ​ប្រើ​រយៈពេល​មួ​យស​ប្តា​ហ៍ បន្ទាប់​ពី​មានការ​ទទូច​ពី​រដ្ឋាភិបាល​អូស្ត្រាលី​ឱ្យ​មាន​សម្បទាន ទៅ​លើ​ច្បាប់​នៃ​ការ​ស្នើ​សុំ ដែល​នឹង​តម្រូវ​ឱ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​មួយ​នេះ ត្រូវ​បង់ប្រាក់​លើ​មាតិកា​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រពៃណី​របស់​ពួក​គេ ​។

ការ​ផ្តាច់​ចរន្ត​ផ្សព្វផ្សាយ​រយៈពេល​ខ្លី​របស់​បណ្តាញ​សង្គម​នេះ បាន​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល ទៅ​ដល់​វិស័យ​ឧស្សាហកម្ម​សារព័ត៌មាន​ជាស​កល ជាមួយនឹង​ការ​ត្រឡប់​មក​វិញ ក្នុង​គំរូ​អាជីវកម្ម ដែល​បាន​យក​លំនាំ​តាម​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ ស​។ នៅ​ក្នុង​ប្លុក (Blog) បាន​និយាយ​លម្អិត​អំពី​ការ​បង្ហាញខ្លួន​របស់​ហ្វេ​ស​ប៊ុ​កលើ​គំរូ​អាជីវកម្ម​ថ្មី ដែល​នឹង​ទាក់ទង​ការ​ហាមឃាត់​ព័ត៌មាន​ដែល​មាន​មូលដ្ឋាន​គ្រឹះ​មិន​ច្បាស់លាស់ រវាង​ក្រុមហ៊ុន ​និង​អ្នក​បោះពុម្ពផ្សាយ​ព័ត៌មាន ( news publishers) ។ ក្រុមហ៊ុន​យក្ស​ហ្វេ​ស​ប៊ុ​កមួយ​នេះ បាន​និយាយ​កាលពី​ថ្ងៃពុធថា ​ខ្លួន​បាន​វិនិយោគ​ទឹកប្រាក់​ចំនួន ៦០០លាន​ដុល្លារ​រួច​មក​ហើយ នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម​ព័ត៌មាន​នេះ គឺ​មាន​តាំងពី​ឆ្នាំ ២០១៨ មក​ម្ល៉េះ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រុមហ៊ុន​បណ្តាញ​សង្គម Facebook បាន​បន្ថែម​ទៀត​ថា​ខ្លួន​កំពុង​ចរចា​យ៉ាង​សកម្ម ជាមួយ​អ្នក​បោះពុម្ពផ្សាយ​ព័ត៌មាន ( news publishers) នៅ​ប្រទេស​អា​ឡឺ​ម៉​ង់ និង​ប្រទេស​បារាំង សម្រាប់​កិច្ចព្រមព្រៀង​ចំណាយ​លើ​មាតិកា ក្នុង​ការ​ផលិត ផល​ព័ត៌មានដែល​ធ្វើ​ឱ្យ​អ្នក​ប្រើប្រាស់​អាច​ស្វែងរក​ចំណងជើង និង​រឿង នៅ​ជាប់​នឹង​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​គេ​តែ​ម្តង (news feed) ៕

អត្ថបទសរសេរ ដោយ