ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កែវ កល្យាណ ស្នើ​ឲ្យ​ទស្សនិកជន​ជួយ​កែតម្រូវ​កំហុសឆ្គង​របស់​កូនស្រី​!

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អតីត​តារា​សម្តែង​ជើង​ចាស់​អ្នក​នាង កែវ កល្យាណ បាន​ស្នើ​ដល់​ទស្សនិកជន​ជួយ​កែតម្រូវ​នូវ​រាល់​កំហុសឆ្គង​ទាំងឡាយ​នៃ​ការ​សម្តែង​របស់​កូនស្រី​របស់​ខ្លួន ត្បិត​កូន​របស់​អ្នក​នាង ទើបតែ​បង្ហាញខ្លួន​ការ​សម្តែង​ក្នុង​ខ្សែភាពយន្ត​ជា​លើក​ដំបូង​ប៉ុណ្ណោះ​។ ការ​លើក​ឡើង​របស់​អ្នក​នាង​បាន​ធ្វើ​ឡើង បន្ទាប់​ពី​ឈុត​នៃ​ការ​សម្តែង​របស់​កូន​នាង​ឈ្មោះ…

រាជធានី​ភ្នំពេញ ៖ អតីត​តារា​សម្តែង​ជើង​ចាស់​អ្នក​នាង កែវ កល្យាណ បាន​ស្នើ​ដល់​ទស្សនិកជន​ជួយ​កែតម្រូវ​នូវ​រាល់​កំហុសឆ្គង​ទាំងឡាយ​នៃ​ការ​សម្តែង​របស់​កូនស្រី​របស់​ខ្លួន ត្បិត​កូន​របស់​អ្នក​នាង ទើបតែ​បង្ហាញខ្លួន​ការ​សម្តែង​ក្នុង​ខ្សែភាពយន្ត​ជា​លើក​ដំបូង​ប៉ុណ្ណោះ​។

ការ​លើក​ឡើង​របស់​អ្នក​នាង​បាន​ធ្វើ​ឡើង បន្ទាប់​ពី​ឈុត​នៃ​ការ​សម្តែង​របស់​កូន​នាង​ឈ្មោះ កែវ ឡា​វិញ ត្រូវ​បាន​បើក​បង្ហាញ​នៅ​ក្នុង​រឿង «​រសជាតិ​អ្នកមាន​» ។ បើ​ទោះបីជា​ឱកាស​ដំបូង​កូនស្រី​របស់​អ្នក​នាង​នៅ​មិន​ទាន់​បាន​តំណែង​តួឯក​ក៏​ដោយ ប៉ុន្តែ​តាម​រយៈ​ការ​សម្តែង​ជា​លើក​ដំបូង កូនស្រី​របស់​ខ្លួន​នា​ពេល​នេះ​អ្នក​នាង​ពិតជា​មាន​មោ​ន​នភា​ព បើ​ទោះបីជា​ការ​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​របស់​កូន​អ្នក​នាង​នៅ​ក្មេងខ្ចី​ក៏​ដោយ​។

យ៉ាងណា ក្នុង​នាម​ជា​តារា​សម្តែង​ជើង​ចាស់​មួយ​រូប​អ្នក​នាង កែវ កល្យាណ ហាក់​មិន​មានចិត្ត​ទោមនស្ស​ចំពោះ​ការ​រិះគន់​របស់​ទស្សនិកជន​មក​លើ​ការ​សម្តែង​របស់​កូនស្រី​អ្នក​នាង​សម ឬ​មិន​សម​នោះ​ឡើយ​។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ អ្នក​នាង​បាន​ស្នើ​ឲ្យ​មហាជន​ជួយ​កែតម្រូវ​នូវ​កំហុស​ខុសឆ្គង​ទាំង​អស់នោះ​។

អ្នក​នាង​បាន​លើក​ឡើង​ថា កូនស្រី​ច្បង នាង​ខ្ញុំ​ឈ្មោះ កែវ ឡា​វិញ បាន​ចេញ​មុខ​លើក​ដំបូង​ហើយ ក្នុង​រឿង «​រសជាតិ​អ្នកមាន​» របស់​បងស្រី ពាន់​ភួង​បុប្ផា​។ នាង​បញ្ជាក់​ថា ឈុត​នៃ​ការ​សម្តែង​របស់​នាង​បាន​ចេញ​តួ​2​ថ្ងៃ​ហើយ ហើយ​បើ​ការ​សម្តែង​ទៅ​មានការ​ខុសឆ្គង សូម​បងប្អូន​អ្នកគាំទ្រ​ជួយ​កែតម្រូវ​ផង​។

ជា​ការ​កត់សម្គាល់​អតីត​តារា​សម្តែង​នា​ទស្សវត្សរ៍​ឆ្នាំ​៩០​អ្នក​នាង កែវ កល្យាណ បាន​បោះបង់​ការ​សម្តែង​របស់​ខ្លួន​ទាំងស្រុង បន្ទាប់​ពី​នាង​បាន​កសាង​គ្រួសារ និង​មានកូន បើ​ទោះបីជា​អ្នក​នាង​កំពុង​មាន​វត្តមាន​រស់នៅ​ក្នុងស្រុក​ក៏​ដោយ​។

កែវ ឡា​វិញ គឺជា​តំណក់ឈាម​តែ​មួយ​គត់​របស់​អ្នក​នាង ដែល​បាន​ស្នង​តំណែង​អ្នក​នាង​នៅ​ក្នុង​អាជីព​សិល្បៈ​សម្តែង បើ​ទោះបីជា​រហូត​មក​ទល់​ពេល​នេះ កេរ្តិ៍ឈ្មោះ​កូន​របស់​នាង​នៅ​មិន​ទាន់​លោត​ខ្លាំង​នៅ​ក្នុង​វិស័យ​សិល្បៈ​ក៏​ដោយ​។

អ្នក​នាង កែវ កល្យាណ កន្លង​មក ធ្លាប់​បាន​លើក​ឡើង​ថា ខ្លួន​ហាក់​មិន​បាន​បិទផ្លូវ​សម្រាប់​ការ​ប្រឡូក​ក្នុង​សិល្បៈ​របស់​កូនស្រី​នាង​ឡើយ ប៉ុន្តែ​ដោយសារ​កូនស្រី​កំពុង​ជាប់​សិក្សា ទើប​មិនសូវ​មាន​ពេល​ចូល​ប្រឡូក​ក្នុង​អាជីព​មួយ​នេះ​។ នាង​ថា កូនស្រី​របស់​ខ្លួន​ក៏​មាន​និស្ស័យ​ក្នុង​សិល្បៈ​នេះ​ដែរ ជា​ពិសេស​កន្លង​មក​មានការ​សួរនាំ​ពី​ផលិត​ការ​មួយ​ចំនួន​ឲ្យ​ទៅ​ថត​ដែរ ប៉ុន្ដែ​នាង​មិន​អាច​ចូលរួម​បាន ព្រោះ​នៅ​ជាប់រវល់​និង​ការ​សិក្សា​។ រហូត​មក​ដល់​បច្ចុប្បន្ន អ្នក​នាង​កែវ កល្យាណ មានកូន​ចំនួន​២​នាក់ គឺ​ស្រី​ម្នាក់ និង​ប្រុស​ម្នាក់ ។ កូនស្រី​ឈ្មោះ កែវ ឡា​វិញ អាយុ​ប្រហែល​២០​ឆ្នាំ និង​កូនប្រុស​ឈ្មោះ កែវ រ៉ា​ញូ អាយុប្រមាណ​ជា​១៥​ឆ្នាំ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ