ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេង រ​ដ្ឋា ត្រូវ​បាន​អ្នកដឹកនាំ​ម្នាក់​សន្យា​​រឿង​មួយ ក្រោយ​នាង​បាត់បង់​តំណែង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេង រ​ដ្ឋា ដែល​បាន​ប្រកាស​លាឈប់ និង​ប្រគល់​មកុដ Miss Grand Cambodia 2020…

រាជធានី​ភ្នំពេញ ៖ សេង រ​ដ្ឋា ដែល​បាន​ប្រកាស​លាឈប់ និង​ប្រគល់​មកុដ Miss Grand Cambodia 2020 នោះ ត្រូវ​បាន​គេ​មើលឃើញ​ថា កំពុង​មាន​ទីផ្សារ​ខាង​ភាពយន្ត​ច្រើន​ពេល​នេះ​។ នាង​ត្រូវ​បាន​លោក​រិ​ទ្ធ អូ​មេ​ហ្គា សម្រេច​ជ្រើសរើស បន្ថែម​ទៀត​ផ្តល់​តំណែង​តួឯក​ក្នុង​ការ​ថត​រឿង​អប់រំ​ខ្លី​ៗ ដែល​មាន​អត្ថន័យ​ទាក់ទាញ​។

លោក​រិ​ទ្ធ អូ​មេ​ហ្គា បាន​បញ្ជាក់​ថា សេង រ​ដ្ឋា មាន​ទឹកមុខ​សម​នឹង​អ្វី​ដែល​លោក​ចង់បាន​ក្នុង​សាច់​រឿង​អប់រំ​សង្គម​យើង​។ មុខ​ស្រទន់ សម្បុរ​ស្រអែម លក្ខណៈ​ខ្មែរ​នេះ​ហើយ ទើប​លោក​សម្រេច​ចិត្ត​ដាក់​នាង​។

នាង​ត្រូវ​សម្តែង​ជាមួយ​តារា​ប្រុស​សង្ហារ តុង លី ។ ហើយ​ការ​ពេញចិត្ត​យក​បវរកញ្ញា រូប​នេះ​មក​ថត ដើម្បី​លុប​ពាក្យ​លេចឮ​ថា នាង​មាន​បញ្ជីខ្មៅ ថត​អ្វី​មិន​បាន​សម្រាប់​បណ្តា​ផលិតករ​។ ហើយ​ស្នាដៃ​ដែល រ​ដ្ឋា សម្តែង គឺ​និយាយ​ពី​ភាព​តស៊ូ​របស់​ជន​ពិការ ដែល​មិន​ត្រូវ​អស់សង្ឃឹម​អ្វី​ឡើយ ត្រូវ​ដើរទៅ​មុខ​ដោយ​មុតមាំ ប្រឆាំង​នឹង​ឧបសគ្គ​។

គួរ​បញ្ជាក់​ថា មហាជន​មានការ​សោកស្តាយ​យ៉ាង​ខ្លាំង ពេល​ដែល​នាង​បាត់​តំណែង ក្រោយ​ពី​ការ​តស៊ូ​ប្រកួត ហើយ​ក៏​មិន​នឹក​ស្មានថា កើតឡើង​រឿងរ៉ាវ​ច្របូកច្របល់​ដល់​ម្លឹ​ង​ដែរ​។ យ៉ាងណា​ពេល​នេះ សេង រ​ដ្ឋា បាន​ផ្តល់​នូវ​ការ​ញញឹម​មក​វិញ គឺ​ឱកាស​បាន​ចេញ​ថត​រឿង​ជា​បន្តបន្ទាប់​ក្នុង​តំណែង​តួ​លេចធ្លោ​ពិតជា​សម​នឹង​អ្វី​ដែល​នាង​ខាតបង់​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ