ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អីុ​ស្រា​អែ​លបើក​សេដ្ឋកិច្ច​ឡើង​វិញ​ក្រោយ​​ប្រជាជន​ពាក់កណ្ដាល​ចាក់​វ៉ាក់​សាំង​រួច

3 ឆ្នាំ មុន

ប្រទេស​​អ៊ីស្រា​អែ​ល ៖ ប្រទេស​អ៊ីស្រា​អែ​ល​ចាប់ផ្ដើម​កាលពី​ថ្ងៃ​ទី​២១ ​កុម្ភៈ បើក​ឡើង​វិញ​សេដ្ឋ​កិច្ច​របស់​ខ្លួន ហើយ​រដ្ឋាភិបាល​វាយតម្លៃ​ថា ការ​វិល​ទៅ​រក​ប្រក្រតី​ភាព​ឡើង​វិញ អាច​កើត​មាន​ដោយសារ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​។ យោង​តាម​អាជ្ញាធរ​​អ៊ីស្រា​អែ​ល​ថា ជិត​ពាក់កណ្ដាល​នៃ​ប្រជាជន​របស់​ប្រទេស…

ប្រទេស​​អ៊ីស្រា​អែ​ល ៖ ប្រទេស​អ៊ីស្រា​អែ​ល​ចាប់ផ្ដើម​កាលពី​ថ្ងៃ​ទី​២១ ​កុម្ភៈ បើក​ឡើង​វិញ​សេដ្ឋ​កិច្ច​របស់​ខ្លួន ហើយ​រដ្ឋាភិបាល​វាយតម្លៃ​ថា ការ​វិល​ទៅ​រក​ប្រក្រតី​ភាព​ឡើង​វិញ អាច​កើត​មាន​ដោយសារ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​។

យោង​តាម​អាជ្ញាធរ​​អ៊ីស្រា​អែ​ល​ថា ជិត​ពាក់កណ្ដាល​នៃ​ប្រជាជន​របស់​ប្រទេស ពេល​នេះ​បាន​ចាក់​វ៉ាក់​សាំង​រួច​ហើយ​។ បណ្ដា​ហាង​ទំនិញ​បាន​បើក​ឡើង​វិញ សម្រាប់​មនុស្ស​គ្រប់​គ្នា​។ រាល់​ច្រក​ចូល​​បណ្ដា​ទីតាំង​កម្សាន្ត ដូច​ជា​ក្លឹ​ប​កីឡា សណ្ឋាគារ​ និង​រោង​មហោស្រព នៅ​កម្រិត​ដោយ​អនុ​ញ្ញាត​ឲ្យ​ចូល​តែ​ចំពោះ​បណ្ដា​អ្នក​ដែល ចាក់​វ៉ាក់សាំង​២​ដូ​សរួច​ហើយ​លើស​ពី​១​ស​ប្ដា​ហ៍​តែ​ប៉ុណ្ណោះ ឬ​ចំ​ពោះះ​បណ្ដា​អ្នក​ដែល​កើត​ជំ​ងឹ​ហើយ​បានជា​សះស្បើយ​វិញ ដោយ​ពួក​គេ​អាច​មាន​ប្រព័ន្ធ​ការពារ​។

ទោះបី​យ៉ាងណា​ការ​ពាក់​ម៉ាស​ការពារ​និង​គម្លាត​សង្គម​នៅ​តែ​ជា​ធរមាន​។ ការ​រាំរែក​នៅ​តែ​ហាម​ឃាត់ ក្នុង​ប​ន្ទ្​ប់​ជប់លៀង​ហើយ​ទីតាំង​សាសនា​ក៏​នៅ​កាត់​បន្ថយ​ចំនួន​អ្នក​ចូល​ពាក់កណ្ដាល​។

តាម ​TWITTER ​នាយក​រដ្ឋមន្ត្រី​អ៊ី​ស្រា​អែ​ល លោក​បេន​ចា​មីន​នេ​តាន់​យ៉ា​ហូ​៊​និយាយ​ថា យើង​ជា​ប្រទេស​ដំបូង​គេ​នៃ​ពិភពលោក ដែល​អាច​ដំណើរការ​សេដ្ឋកិច្ច​ឡើង​វិញ ដោយសារ​យើង​បញ្ជា​ទិញ​​វ៉ាក់សាំង​ច្រើន​លាន​ដូ​ស​។ ចូរ​លោក​អ្នក​លើកគ្នា​ទៅ​ចាក់​វ៉ាក់សាំង ទទួល​បានការ​ចាក់​វ៉ាក់​សាំង​រួច ជីវភាព​លោក​អ្នក​អាច​ដំណើរការ​ឡើង​វិញ​។

ប្រទេស​អ៊ី​ស្រា​អែ​ល​បាន​ចាក់​វ៉ាក់សាំង​ PFIZER ឲ្យ​ដល់​ប្រជាជន​ខ្លួន​ជាង​៤៦%​រួច​ហើយ ក្នុង​ចំណោម​ប្រជាជន​ទាំង​៩​លាន​នាក់​។ ក្រសួងសុខាភិបាល​អ៊ី​ស្រា​អែ​ល​និយាយ​ថា គ្រោះថ្នាក់​នៃ​ការ​ឆ្លង​វីរុស​COVID-19 អាច​កាត់​បន្ថយ​បាន​៩៥,៨% ចំពោះ​បណ្ដា​មនុស្ស​ដែល​ចាក់​វ៉ាក់សាំង​២​ដូ​​សរួច​។

ម្យ៉ាងវិញទៀត​ អ៊ី​ស្រា​អែ​ល​សន្យា​ផ្ដល់​វ៉ាក់សាំង សម្រាប់​ប្រទេស​ស៊ី​រី​ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​ដោះ​ដូរ​អ្នកទោស​គ្នា​។ ដើម្បី​ឲ្យ​ទទួល​បាន​នារី​អ្នកទោស​អ៊ី​ស្រា​អែ​ល​ម្នាក់​នៅ​ស៊ី​រី អ៊ី​ស្រា​អែ​លអាច​ឈាន​ទៅ​ចុះ​កិច្ចព្រមព្រៀង​មួយ ជាមួយ​ស៊ី​រី​ទាក់ទិន​នឹង​ការ​ផ្ដល់​ហិរញ្ញវត្ថុ សម្រាប់​ទិញ​វ៉ាក់សាំង​ប្រឆាំង​COVID-19​រុ​ស្ស៊ី​ឲ្យ​ដល់​ប្រទេស​នោះ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ