ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Mayweather ប្រាប់​មូលហេតុ​ពន្យារ​ពេលឡើងសង្វៀន​ជា​​​មួយ​ Logan Paul

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ស្តេច​ប្រដាល់​អា​មេ​រិ​ក Floyd Mayweather បាន​អះអាង​ថា​ការ​ប្រកួត​របស់​គេ​ទល់​នឹង​កំពូល​តារា​យូ​ធូប​អា​មេ​រិ​ក Logan Paul ដែល​ត្រូវ​បាន​ពន្យារពេល ដោយសារ​តែ​គេ​ចង់ឱ្យ​ជំនួប​នេះ​ធ្វើ​ឡើង​ដោយ​មាន​អ្នក​ទស្សនា​៨​ម៉ឺន​នាក់…

សហរដ្ឋអាមេរិក ៖ ស្តេច​ប្រដាល់​អា​មេ​រិ​ក Floyd Mayweather បាន​អះអាង​ថា​ការ​ប្រកួត​របស់​គេ​ទល់​នឹង​កំពូល​តារា​យូ​ធូប​អា​មេ​រិ​ក Logan Paul ដែល​ត្រូវ​បាន​ពន្យារពេល ដោយសារ​តែ​គេ​ចង់ឱ្យ​ជំនួប​នេះ​ធ្វើ​ឡើង​ដោយ​មាន​អ្នក​ទស្សនា​៨​ម៉ឺន​នាក់ នៅ​ឯ​កីឡដ្ឋាន Allegiant ក្នុង​ទីក្រុង​ឡាស​វេ​ហ្គា​ស (Las Vegas)​។

ដើម​ឡើយ​ជំនួប​ដ៏​ធំ​ដែល​មិនមែន​អាជីព​មួយ​នេះ ត្រូវធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០២១ ប៉ុន្តែ​ដោយសារ​តែ​ការ​រឹតត្បិត​វិធានការ​កូ​វី​ដ​១៩ ការ​ប្រកួត​នេះ​ត្រូវធ្វើ​ឡើង​ដោយ​គ្មាន​អ្នក​ទស្សនា​។ ភាគី​ទាំង​សងខាង​បាន​សម្រេច​ពន្យារពេល ដោយសារ​តែ​ពួក​គេ​ចង់ឱ្យ​ជំនួប​នេះ​ធ្វើ​ឡើង​ដោយ​មាន​អ្នក​ទស្សនា​។ ហើយ​បច្ចុប្បន្ន​នៅ​មិន​ទាន់​មានការ​អះអាង​ណាមួយ​ជុំវិញ កាលបរិច្ឆេទ​ការ​ប្រកួត​ថ្មី​នៅឡើយ​ទេ​។

កំពូល​អ្នក​ប្រដាល់​មិន​ទាន់​ស្គាល់​ចាញ់ Floyd Mayweather បាន​និយាយ​ថា «​យើង​ត្រូវ​ធ្វើការ​ប្រកួត​ជាមួយ Logan Paul ប៉ុន្តែ​វា​ត្រូវ​បាន​ពន្យារពេល​ទៅ​វិញ​។ ដោយសារ​តែ​យើង​ចង់បាន​ទស្សនិកជន​៨​ម៉ឺន​នាក់​មក​មើល​ការ​ប្រកួត​នេះ​។ ហើយ​យើង​កំពុង​ព្យាយាម​ធ្វើ​វា​នៅ​ឯ​កីឡដ្ឋាន Allegiant ដែល​មាន​សមត្ថភាព​ផ្ទុក​អ្នក​ទស្សនា​៨​ម៉ឺន​នាក់​»៕ (​ដកស្រង់​ចេញពី The Sun)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ