ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះ​ថ្នាក់លើ​ផ្ទៃមុខ​! កុំ​​ធ្វេស​ប្រហែស​ ព្រោះ​​វា​នាំ​ឲ្យ​គ្រោះថ្នាក់​ដល់​អាយុជីវិត

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទាក់ទិន​នឹង​ការ​ព្យាបាល​គ្រោះ​ថ្នាក់លើ​ផ្ទៃមុខ (Facial trauma) លោក​វេជ្ជ​បណ្ឌិត គី ច័ន្ទ​មុនី​រស្មី ឯកទេស​វះកាត់​មុខមាត់ ថ្គាម…

រាជធានី​ភ្នំពេញ ៖ ទាក់ទិន​នឹង​ការ​ព្យាបាល​គ្រោះ​ថ្នាក់លើ​ផ្ទៃមុខ (Facial trauma) លោក​វេជ្ជ​បណ្ឌិត គី ច័ន្ទ​មុនី​រស្មី ឯកទេស​វះកាត់​មុខមាត់ ថ្គាម និង​សោ​ភណ្ឌ​ស​ល្យ​សាស្ត្រ នៃ​មន្ទីរពេទ្យ​កាល់​​ម៉ែ​ត បាន​បកស្រាយ​ថា ៖ ការ​ប៉ះទង្គិច​លើ​ផ្ទៃមុខ គឺជា​គ្រោះថ្នាក់​ទាំងឡាយ​ណា ដែល​បណ្តាល​ឲ្យ​មាន​របួស​ស្បែក រហូត​ដល់​បាក់ឆ្អឹង​មុខ និង​ថ្គាម ហើយ​ជួនកាល​អាច​រួម​ផ្សំ​ជា​មួយ​នឹង​ការ​ប៉ះទង្គិច​ខួរក្បាល ដែល​អាច​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ទៀត​ផង​ក៏​មាន​។

ក​) មូលហេតុ ៖
មូលហេតុ​ដែល​កើតជា​ញឹកញាប់​រួម​មាន គ្រោះថ្នាក់​ចរាចរណ៍ ការ​ធ្លាក់ (​គ្រោះថ្នាក់​ការងារ​) ការ​វាយតប់​គ្នា ឬ​ក៏​ការ​លេង​កីឡា​ជាដើម ។​ល​។

ខ​) រោគ​សញ្ញា ៖
រោគ​សញ្ញា​អាច​ចែក​ជា ២​ក្រុម ៖
១. សញ្ញា​គ្រោះថ្នាក់​បន្ទាប់​ដល់​អាយុជីវិត ៖

  • ការ​ហូរ​ឈាម​ច្រើន បណ្តាល​ឲ្យ​ស្លេកស្លាំង ឬ​សន្លប់
  • ការ​ស្ទះផ្លូវ​ដង្ហើម ដកដង្ហើម​មិន​រួច

២. សញ្ញា​គ្រោះថ្នាក់​ផ្សេង​ៗ ៖

  • សន្លប់​ពេល​គ្រោះថ្នាក់ ៖ វិលមុខ​ខ្លាំង ឈឺក្បាល​ខ្លាំង ក្អួត​ច្រើន
  • ការ​ឈឺចាប់​លើ​ផ្ទៃមុខ ក្បាល ដងខ្លួន ដៃជើង ។​ល​។
  • ការ​កោស​រលាត់ របួស​ស្បែក​ដោយ​មាន​ហូរ​ឈាម ហើម​ជាំ​ជុំវិញ​ភ្នែក ឈាម​ច្រមុះ ។​ល​។
  • ហាមាត់​មិន​រួច បិទ​ភ្នែក​មិន​ជិត វៀច​មាត់ រួម​និង​ទន់​.​ក ទន់​ដៃជើង ហើមពោះ

គ​) ការ​ធ្វើ​រោគវិនិច្ឆ័យ ៖
យើង​អាច​ធ្វើ​រោគវិនិច្ឆ័យ​បាន​តាម​រយៈ អេកូ​សាស្ត្រ ការ​ថត​ឆ្លុះ ឬ​ស្គែ​ន ៖

  • មាន​បាក់ឆ្អឹង​មុខ ថ្គាម ឬ​លលា​ដ៏​ក្បាល
  • ហូរ​ឈាម​ក្នុង​ខួរក្បាល
  • បាក់ឆ្អឹង​.​ក ឆ្អឹង​ដៃជើង
  • ធ្លាយ​ពោះ ឈាម​ក្នុង​ពោះ

ឃ​) ការ​ព្យាបាល ៖

  • ការ​ព្យាបាល​អាស្រ័យ​ទៅ​លើស​ភាព​ស្រាល ឬ​ធ្ងន់​របស់​អ្នកជំងឺ ហើយ​គួរ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ដែល​នៅ​ជិត​លោក​អ្នក​បំផុត ដើម្បី​សង្គ្រោះ ។
  • សង្គ្រោះ​បន្ទាន់​ដោយ​ទប់ស្កាត់​ការ​ហូរ​ឈាម ឬ​សម្អាត​ផ្លូវដង្ហើម
  • ការ​លាង
    -​ដេរ​របួស និង​ចាក់​វ៉ាក់សាំង​ការពារ
  • ព្យាបាល​ដោយ​ប្រើ​ថ្នាំ​ផ្សះ ថ្នាំ​បំបាត់​ហើម បំបាត់​ការ​ឈឺចាប់ និង​ការ​តាមដាន​សភាព​ជំងឺ

តម្រូវ​ឲ្យ​មានការ​វះកាត់​ក្នុង​ករណី​ចាំបាច់ ៖

  • ការ​វះកាត់​តម្រង់​ឆ្អឹងថ្គាម ក្រោម
    -​លើ
    -​ជុំវិញ​ភ្នែក​ឬ​លលាដ៍ក្បាល
  • បឺត​អាហារ​រាវ​ៗ​តាម​ទុ​យ​យោ ឬ​ហូប​អាហារ​ទន់​ៗ ៣-៤​ស​ប្តា​ហ៍​ក្រោយ​ការ​វះកាត់
  • ការ​បិត​មាត់​រយៈពេល ២-៤​ស​ប្តា​ហ៍​ក្រោយ​ការ​វះកាត់ ឬ​ការ​ពត់​តម្រង់​ធ្មេញ
  • ការ​វះកាត់​ផ្សេង​ៗ​ទៀត​ក៏​អាច​រួម​ផ្សំ​ដែរ​ដូច​ជា វះកាត់​ខួរក្បាល់ ពោះ ឬ​ដៃជើង

ង​) ការ​ការពារ ៖
ការ​ការពារ​ប្រសើ​ជាង​ការ​ព្យាបាល ៖

  • គោរព​ច្បាប់​ចរាចរណ៍
  • ពាក់មួក​សុវត្ថិភាព​ទាំងអស់​គ្នា ពេល​ជិះ​ម៉ូតូ
  • ពាក់​ខ្សែ​ក្រ​វ៉ា​ត់​ទាំងអស់​គ្នា ពេល​ជិះឡាន
  • ពិសា​គ្រឿង​ស្រវឹង សូមកុំ​បើកបរ ។

លោក​វេជ្ជបណ្ឌិត គី ច័ន្ទ​មុនី​រស្មី ឯកទេស​វះកាត់​មុខមាត់ ថ្គាម និង​សោ​ភណ្ឌ​ស​ល្យ​សាស្ត្រ នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ក៏​បាន​រំលឹក​ថា ៖ ប្រសិនបើ​លោក​អ្នក​មានការ​ប៉ះទង្គិច​លើ​ផ្ទៃមុខ សូម​អញ្ជើញ​មក​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ដើម្បី​ជៀសវាង​ផល​វិ​បាល​នានា​ដូច​ជា​ការ​វៀច​មុខមាត់​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ