រាជធានីភ្នំពេញ ៖ លោកអ្នកធ្លាប់តែឃើញ ហ៊ិន ច័ន្ទនិរ័ត្ន សើចញញឹមញញែម គ្មានការពិបាកចិត្ត ប៉ុន្តែស្នាមញញឹមទាំងអស់នេះ បានធ្វើអោយគេមិននឹកស្មានថា ពេលខ្លះនាងក៏មានរឿងកើតទុក្ខដែរ។ នាងបានបង្ហូរទឹកភ្នែកនៅពេលជជីកសួរនាំអំពីជីវិតគ្រួសារនាង។
ពិធីការិនី ហ៊ីន ច័ន្ទនិរ័ត្ន បានរំលឹកនូវការបង្ហូរទឹកភ្នែកជាលើកដំបូងអោយគេឃើញនៅលើបណ្តាញសង្គម ដែលជម្រុញឱ្យគេឯងចាប់អារម្មណ៍។ កញ្ញា បានអួលដើម.ក.បំផុតនៅពេលគេសួរនាំរឿងជាមួយឪពុកម្តាយ និងភាពលះបង់ជាមួយអ្នកមានគុណ។
ហ៊ិន ច័ន្ទនិរ័ត្ន បានអួលដើម.ក.មិនតិចនោះទេ ពេលរំលឹកដល់រឿង នាងនិងគ្រួសារ។ និរ័ត្ន លើកឡើងថា សម្រាប់ខ្ញុំមិនសូវចង់បង្ហាញនូវអ្វីដែលខ្លួនពិបាកចិត្ត ដាក់នៅលើបណ្តាញសង្គម និងនៅលើប្រព័ន្ធផ្សព្វផ្សាយអ្វីទាំងអស់។ ការណ៍ពិតជីវិតនាង គឺមិនខុសពីអ្នកដទៃ តែងតែជួបខ្លះៗអំពីអ្វីដែលពិបាកចិត្ត។ ប៉ុន្តែយើងត្រូវរកគន្លឹះដោះស្រាយហើយ ចែករំលែកការលំបាក ខ្លះឱ្យអ្នកចិត្តដិតបានដឹង ដើម្បីកុំអោយបាក់ទឹកចិត្តបើអាចធ្វើបាន។
ចំណែក នាងរវាងអ្នកមានគុណ គឺចង់ផ្តាំទៅគាត់ថា កូនទាំង២ នឹងធ្វើអ្វីឱ្យលោកសប្បាយចិត្ត លោកទាំង២ចាស់ហើយ ចឹងគួរសម្រាកឱ្យបានច្រើនហើយ ប្អូនប្រុសក៏ចាប់ផ្តើមមានការងារ ។ ដូចនេះ លោកទាំង២មិនបាច់បារម្ភនោះទេ។
តស៊ូយ៉ាងលំបាក និរ័ត្ន បានទិញផ្ទះរស់នៅយ៉ាងមានសុភមង្គល ជុំជាមួយគ្រួសារ។ លះបង់ជាមួយគ្រួសារចង់អោយបានសុខរឹងមាំនេះហើយ ដែលពន្យាពេលអោយ ហ៊ិន ច័ន្ទនិរ័ត្ន គិតគូរឿងជីវិតគូស្រករដោយចាំបាចយកពេល មកជួយអ្នកផ្ទះជាងគិតលើជីវិតឯកជន។
នាងក៏រំពឹងថា បុរសក្នុងសុបន្តិក៏ចេះអោយតម្លៃ ដូចនាងអោយតម្លៃឪពុកម្តាយនាងដែរ។ នាងនៅតែឆ្លៀតពេលថតភាពយន្ត និងស្បតខ្លះ ដើម្បីកុំឱ្យបាត់មុខពីសិល្បៈ។