រាជធានីភ្នំពេញ ៖ តារាសម្តែង មាន សូនីតា ឬរាជនីក្រម៉ា បានកំពុងនឹងជម្រុញឱ្យគេឯងងាកមកចាប់អារម្មណ៍អំពីការប្រើប្រាស់អក្សរសាស្ត្រជាតិ ខណៈយុវវ័យជាច្រើនចង់មើលរំលង។ សូម្បីតែការបង្កើតមុខរបរថ្មី ក៏មានសូនីតាយកឈ្មោះព្យញ្ជនៈ អក្សរខ្មែរមករៀបចំតម្លើង ដើម្បីបំផុសចលនាជាតិនិយម។

មាន សូនីតា បានបង្កើតអាជីវកម្មថ្មីមួយក្រោមការជូនពរ ពីសំណាក់មិត្តសិល្បករជាច្រើន។អ្វីដែលធ្វើឱ្យ មិត្តភក្តិសរសើរ គឺរីករាយដែល សូនីតា ជួយជម្រុញឱ្យមានការលើកកម្ពស់ អំពីអក្សរសាស្ត្រជាតិ។
មាន សូនីតា មានការលើកអត្ថន័យអ្វីដែលជារបស់ខ្មែរ មិនតិចនោះទេ ដូចជាចលនាលើកកម្ពស់ក្រម៉ាខ្មែរ ដោយច្នៃធ្វើជាគ្រឿងប្រើប្រាស់ផ្សេងៗ។ អ្វីដែលគេមើលឃើញ ក៏បានចូលរួមបង្កឱ្យមានការបង្កើតប្រាក់ចំណូលដល់អ្នកត្បាញក្រម៉ានៅតាមអង្គការមួយចំនួនទៀតដែរ។

សូនីតា ប្រាប់ថា ចង់អោយយុវជនមួយចំនួនចូលរួមទាំងអស់គ្នា ក្នុងការលើកតម្លៃជាខ្មែរ មិនថា អក្សរជាតិ ឬប្រាង្គប្រាសាទអ្វីនោះទេ។ នេះដើម្បីថែទាំដោយយល់ថា គ្មានអ្នកណាក្រៅពីខ្លួនយើងទេ ដែលឱ្យតម្លៃ។ សូម្បីតែការចាប់យកមុខរបរក្រៅសិល្បៈក៏នាងជ្រើសរើសឈ្មោះជាអក្សរខ្មែរមកដាក់នៅក្នុងហាងកាហ្វេរបស់នាងដែរ។ ក្នុងនាមជាមនុស្សមហាជន គួរតែចូលរួមរំលេចអ្វីដែលល្អៗឱ្យគេឃើញ។







ចែករំលែកព័តមាននេះ