ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សួ​ស វី​ហ្សា បង្ហាញ​តម្រុយ​ថ្មី​មួយ ក្រោយ​​សម្ងំ​សម្រាល​កូនស្រី​ដ៏​គួរ​ឱ្យ​ស្រឡាញ់​រួច

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​នាង សួ​ស វី​ហ្សា បាន​បង្ហាញ​តម្រុយ​ថ្មី​មួយ ដោយ​ត្រៀមខ្លួន​វិល​មក​កាន់​ក្បាល​មេក្រូ​ច្រៀង​ជា​ថ្មី បន្ទាប់​ពី​នាង​បាន​សម្ងំ​សម្រាល​កូនស្រី​មួយ​រូប ក្រោយ​ពី​បាន​ចូល​រោងការ​ជាមួយ​តារា​សម្តែង​ប្រុស​លោក​ថ​មមី ដែល​រហូត​មក​ទល់​ពេល​នេះ​មាន​រយៈពេល​ប្រមាណ​​ជាង​មួយ​ឆ្នាំ​ហើយ​។…

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​នាង សួ​ស វី​ហ្សា បាន​បង្ហាញ​តម្រុយ​ថ្មី​មួយ ដោយ​ត្រៀមខ្លួន​វិល​មក​កាន់​ក្បាល​មេក្រូ​ច្រៀង​ជា​ថ្មី បន្ទាប់​ពី​នាង​បាន​សម្ងំ​សម្រាល​កូនស្រី​មួយ​រូប ក្រោយ​ពី​បាន​ចូល​រោងការ​ជាមួយ​តារា​សម្តែង​ប្រុស​លោក​ថ​មមី ដែល​រហូត​មក​ទល់​ពេល​នេះ​មាន​រយៈពេល​ប្រមាណ​​ជាង​មួយ​ឆ្នាំ​ហើយ​។

ក្រោយ​ពី​ចាប់ដៃ​គ្នា​កសាង​គ្រួសារ​នោះ​មក សួ​ស វី​ហ្សា បាន​សម្រេច​ព្យួរការងារ​សិល្បៈ​របស់​នាង​មួយ​រយៈ ដោយសារ​តែ​នាង​ចង់​ទុក​ពេល​សម្រាប់​គ្រួសារ និង​មើលថែ​កូនស្រី​របស់​ខ្លួន​ឲ្យ​បាន​រឹង​មាំ​ជា​មុន​សិន មុន​ពេល​ដែល​នាង​ឈាន​មក​រក​អាជីព​ចម្រៀង​របស់​នាង​ឡើង​វិញ​។

យ៉ាងណា រហូត​មក​ទល់​នា​ពេល​នេះ បើ​ទោះបីជា​កូន​ដែល​បាន​ចាប់កំណើត និង​ចម្រើន​វ័យ​កាន់​តែ​ធំ​បន្តិច​ក្តី ប៉ុន្តែ​តារាចម្រៀង​រូប​នេះ នៅ​មិន​ទាន់​វិល​ត្រឡប់​មក​អាជីព​សិល្បៈ​របស់​នាង​ជា​ថ្មី​ឡើង​​វិញ​នៅឡើយ​ទេ ខណៈ​ពេល​ដែល​បទ​ចម្រៀង​ថ្មី​ៗ​របស់​នាង​ក៏​នៅ​មិន​ទាន់​បាន​ចេញ​នៅ​លើ​ទីផ្សារ​នៅឡើយ​ដែរ​។

យ៉ាងណា បើ​តាម​ការ​អះអាង​របស់ សួ​ស វី​ហ្សា អំឡុង​ពេល​នេះ​នាង​នៅ​មិន​ទាន់​អាច​ឡើង​ឆាក​ច្រៀង​រាំ​បាន​នៅឡើយ​ទេ ហើយ​នាង​ក៏​មានការ​សោកស្តាយ​ផង​ដែរ ក្នុង​ពេល​ដែល​នាង​បាន​ធ្វើការ​បដិសេធ​មិន​ទាន់​ទទួលយក​ការ​ហៅ​ច្រៀង​តាម​ឆាក​តន្ត្រី​នានា ដោយ​ឈរ​លើ​ហេតុផល​មួយ​។

នាង​បញ្ជាក់​ថា នាង​អាច​នឹង​បង្ហាញ​វត្តមាន​ច្រៀង​លើ​ឆាក​តន្ត្រី​នានា​ជា​ថ្មី​ឡើង​វិញ នៅ​ក្នុង​ពេល​ឆាប់​ខាង​មុខ​នេះ ដោយសារ​តែ​នាង​ត្រូវ​ទុក​ពេល​មួយ​រយៈ​ខ្លី​ទៀត ដើម្បី​ធ្វើការ​បញ្ចុះទម្ងន់ ដោយ​សារ​តែ​ពេល​នេះ​នាង​មានការ​ឡើង​គីឡូ​ខ្លាំង​ក្រោយ​សម្រាលកូន​។

តារាចម្រៀង​នាង សួ​ស វី​ហ្សា បាន​បង្ហោះ​សារ​តាម​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា សុំ​ទោស​ចំពោះ​បង​ៗ​អ្នក​រៀបចំ​កម្មវិធី​ប្រគំ​តន្ត្រី​នានា ដែល​ខ្ញុំ​ប​ដិ​សេ​ដ​រាល់​ការ​អញ្ជើញ ព្រោះ​បើ​ពេល​នេះ​ខ្ញុំ​មាន​រាង​ប្រហែល​តែ​ក្នុង​រូបថត​នេះ ខ្ញុំ​នឹង​ទទួល​ឡើង​ច្រៀង ឡើង​រាំ​មិន​ប្រកែក​ទេ តែបើ​ឥឡូវ​ចង្កេះ​នៅ​ក្លៀក ក្លៀក​នៅ​.​ក​នៅឡើយ តើ​ឱ្យទៅ​ហក់លោត​រាំច្រៀង​តាម​ណា​បង? នាង​បញ្ជាក់​ថា ខ្ញុំ​សុំ​ពេល​កន្លះ​ខែ​ទៀត អូ​ខេ ព្រោះ​ឥឡូវ​ស្រក​បាន​20​គីឡូ​ហើយ សុំ​5​គីឡូ​ទៀត ឆឺ​ត​ៗ​ម៉​ង ឆឺ​ត​ៗ ឆឺ​ត​ៗ​។

ជា​ការ​កត់សម្គាល់ នេះ​ជា​លើក​ដំបូង​ហើយ​សម្រាប់​នាង សួ​ស វី​ហ្សា ដែល​បាន​បង្ហាញ​តម្រុយ​ពី​ការ​ត្រៀម​វិល​ចូល​អាជីព​ចម្រៀង​របស់​នាង​ជា​ថ្មី​ឡើង​វិញ បន្ទាប់​ពី​នាង​បាន​សម្ងំ​រួមរស់​ជាមួយ​ស្វាមី និង​កូន​ដំបូង​របស់​នាង​យ៉ាង​មាន​សុភមង្គល​ដោយ​មិន​បាន​នឹកនា​សិល្បៈ​នោះ​ឡើយ​។

ទោះជា​យ៉ាងណា ការ​ប្រកាស​ពី​ការ​វិល​ត្រឡប់​មក​កាន់​អាជីព​សិល្បៈ​របស់ សួ​ស វី​ហ្សា នា​ពេល​នេះ ក៏​ទទួល​បានការ​អបអរ និង​ស្វាគមន៍​ពី​សំណាក់​ប្រិ​យ​មិត្ត​គាំទ្រ​របស់​នាង​ជា​ច្រើន​ផង​ដែរ ក្នុង​ពេល​ដែល​ពួក​គេ​កំពុង​តែ​រង់ចាំ​ពី​ការ​ស្តាប់​នូវ​បទ​ថ្មី​ៗ​របស់​នាង​បន្ថែម​ទៀត​ដែរ​។

គេ​រំពឹង​ថា ការ​វិល​រក​អាជីព​សិល្បៈ​ចម្រៀង​ជា​ថ្មី​ឡើង​វិញ​ពី​សំណាក់​នាង សួ​ស វី​ហ្សា នា​ពេល​នេះ នាង​អាច​នឹង​ទទួល​បានការ​គាំទ្រ និង​ពេញ​និយម​ដដែល​ពី​សំណាក់​ទស្សនិកជន ដោយសារ​តែ​កន្លង​មក បទ​ចម្រៀង​របស់​នាង​ជា​ច្រើន​បាន​ផ្ទុះ និង​ទទួល​ការ​គាំទ្រ​ច្រើន​នៅ​លើ​ទីផ្សារ និង​ទស្សនិកជន​អ្នក​ស្តាប់​។

គួរ​បញ្ជាក់​ថា តារាចម្រៀង​នាង សួ​ស វី​ហ្សា បាន​សម្រេច​ផ្អាក​អាជីព​សិល្បៈ​របស់​នាង​ទាំងស្រុង បន្ទាប់​ពី​នាង​បាន​សម្រេច​ចូល​រោងការ​ជាមួយ​តារា​សម្តែង​លោក ថ​មមី កាលពី​អំឡុង​ខែវិច្ឆិកា ឆ្នាំ​២០១៩ ដែល​មក​ដល់​ពេល​នេះ​អ្នក​ទាំង​ពីរ​ទទួល​បានកូន​ស្រី​ម្នាក់​ជា​ចំណងដៃ​រួច​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ