ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក្សា​អ្វី​ស្មើនឹង​រក្សាខ្លួន​មិន​មាន​ឡើយ

4 ឆ្នាំ មុន

នៅ​ក្នុង​សាសន​សុភាសិត​ព្រះ​មាន​ព្រះ​សម្តែង​ថា ការ​សង្រួម​មិន​ធ្វើបាប​តាម​កាយ វាចា ចិត្ត ប្រព្រឹត្ត​កុសលធម៌​ឱ្យ​ចម្រើន​ឡើង ហើយ​រៀបចំ​អត្ត​ចរិត​ឲ្យ​បាន​ល្អ​ប្រពៃ​ទៅ​តាម​មាគ៌ា​នៃ​ពហុស្សូត​ទាំងឡាយ ឈ្មោះ​ថា រក្សាខ្លួន ។ បើ​តាម​សាសនា​សុភាសិត​បាន​ពន្យល់​ទៀត​ថា…

នៅ​ក្នុង​សាសន​សុភាសិត​ព្រះ​មាន​ព្រះ​សម្តែង​ថា ការ​សង្រួម​មិន​ធ្វើបាប​តាម​កាយ វាចា ចិត្ត ប្រព្រឹត្ត​កុសលធម៌​ឱ្យ​ចម្រើន​ឡើង ហើយ​រៀបចំ​អត្ត​ចរិត​ឲ្យ​បាន​ល្អ​ប្រពៃ​ទៅ​តាម​មាគ៌ា​នៃ​ពហុស្សូត​ទាំងឡាយ ឈ្មោះ​ថា រក្សាខ្លួន ។

បើ​តាម​សាសនា​សុភាសិត​បាន​ពន្យល់​ទៀត​ថា រក្សា​អ្វី​ស្មើនឹង​ការ​រក្សាខ្លួន​នេះ​មិន​មាន​ឡើយ ចុះបើ​សូ​ម្បី​តែ​ខ្លួនឯង​រក្សា​មិន​បាន​ផង តើ​គួរ​នឹង​រក្សា​នរណា​បាន​ទៅ ។ តាម​ពិត​បុគ្គល​ណា​ដែល​រក្សា​ខ្លួនឯង​ឲ្យ​ផុត​ចាក​បាប​អកុសល​ទាំងឡាយ ជន​នោះ​ឈ្មោះ​ថា​ជា​អ្នក​ស្ងួនគ្រង​បម​បី​រក្សា​ថែខ្លួន​ដោយ​ពិត នេះ​ហើយ​ដែល​លោក​ហៅ​ថា​រក្សាខ្លួន​ដោយ​ប្រពៃ ។

ការ​រក្សាខ្លួន​នេះ​មិនមែន​ទាល់តែ​អ្នកបួស​នោះ​ទេ អ្នក​មិន​បួស​ក៏​រក្សា​បាន​ដូច​គ្នា ដូច​ជា​យើង​ទទួលទាន​អាហារ​អ​ញ្ចឹ​ង​ដែរ មិនមែន​ទាល់តែ​អ្នកបួស​ឯណា អ្នក​មិន​បួស​ក៏​អាច​ទទួលទាន​អាហារ​បាន​ដូច​គ្នា ហេតុនេះ​សូម​សាធុជន​ខំ​រក្សាខ្លួន​ឱ្យ​បាន​ល្អ​បរិសុទ្ធ​ចុះ សុគតិភព​នឹង​រង់ចាំ​លោក​អ្នក​ហើយ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ