ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រោងការ​ក្លាយជា​រោង​បុណ្យ កូនកំលោះ​(​ខ្យល់គរ​)​ស្លា​.​ប់ ពេល​កំពុង​ទទួលភ្ញៀវ​ចូល​ពិសារ​អាហារ

4 ឆ្នាំ មុន

កំពង់ឆ្នាំង ៖ គួរ​ឲ្យ​ស​ង្វែ​ក​ណាស់ អាពាហ៍ពិពាហ៍​មួយ ហៀបនឹង​បញ្ចា​ប់​ទៅ​ហើយ បែរជា​រោងការ​ក្លាយជា​រោង​បុណ្យ ដោយសារ​កូនកំលោះ បាន​ស្លា​.​ប់​ចោល​កូនក្រមុំ​ដោយ​មិន​បាន​លា​មួយ​ម៉ាត់ ព្រោះ​អាការ​មិន​ស្រួលខ្លួន​(​ខ្យល់គរ​) ពេល​កំពុង​រៀបចំ​ខ្លួន​ទទួលភ្ញៀវ​ទាំង​សង…

កំពង់ឆ្នាំង ៖ គួរ​ឲ្យ​ស​ង្វែ​ក​ណាស់ អាពាហ៍ពិពាហ៍​មួយ ហៀបនឹង​បញ្ចា​ប់​ទៅ​ហើយ បែរជា​រោងការ​ក្លាយជា​រោង​បុណ្យ ដោយសារ​កូនកំលោះ បាន​ស្លា​.​ប់​ចោល​កូនក្រមុំ​ដោយ​មិន​បាន​លា​មួយ​ម៉ាត់ ព្រោះ​អាការ​មិន​ស្រួលខ្លួន​(​ខ្យល់គរ​) ពេល​កំពុង​រៀបចំ​ខ្លួន​ទទួលភ្ញៀវ​ទាំង​សង ខាង​ចូល​ពិសារ​ភោជនាហារ ។

ហេតុការណ៍​គួរ​ឲ្យ​រន្ធត់ និង​សោកស្តាយ​នេះ បាន​កើតឡើង​នា​រសៀល​ថ្ងៃ​ទី​៤ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​ក្នុងភូមិ​កណ្ដាល សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ។

យោង​តាម​ក្រុម​គ្រួសារ​នៃ​សព​បានអោយ​ដឹង​ខ្លី​ថា បុរស​ដែល​ជា​កូនកំលោះ មានឈ្មោះ ក្រុង ពុធ អាយុ​៥២ ឆ្នាំ​ទីកន្លែង​កំណើត ភូមិ​សំរោង សង្កាត់​ផ្សារឆ្នាំង ក្រុង​-​ខេត្តកំពង់ឆ្នាំង ។

ដោយឡែក​ប្រជាពលរដ្ឋ​នៅ​ក្បែរ​កន្លែង​កើតហេតុ បាន​ប្រាប់​ថា ពួក​គាត់​ពិតជា​អាសូរ​កូនកំលោះ​មែនទែន ហើយ​ភ្ញៀវ​គ្រប់​គ្នា ក៏​មិន​នឹក​ស្មាន​មិន​ដល់​ថា​អកុសល​អ៊ីចឹង​ដែរ ព្រោះ​គ្រប់​គ្នា​ឃើញ​កូនកំលោះ កូនក្រមុំ​ឈរ​ទទួលភ្ញៀវ​សោះ ប៉ុន្តែ​បែរជា​កូនកំលោះ​ស្លាប់​ចោល​កូនក្រមុំ ដោយ​មិន​បាន​លា​មួយ​ម៉ាត់​(​ខ្យល់គរ​) ។

ប្រភព​ពី​ប្រជាពលរដ្ឋ​បាន​បន្ត​ថា ទំនងជា​កូនកំលោះ​មាន​អ​ការ​មិន​ស្រួលខ្លួន ហើយ​ភ្លាម​ៗ​នោះ ក្រុម​គ្រួ​សារបាន​ព្យាយាម​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ផង​ដែរ ប៉ុន្តែ​មិន​អាច​សង្គ្រោះ​ជីវិត​បាន ហើយ​ក៏​បាន​ដាច់ខ្យល់​ស្លា​.​ប់​នៅ​មន្ទីរពេទ្យ នា​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ដដែល​នេះ ទើប​ក្រុម​គ្រួសារ​សម្រេច​បញ្ជូន​សព​មក​តម្កល់​ធ្វើបុណ្យ​នៅ​គេហដ្ឋាន​នៅ​ភូមិ​សំរោង សង្កាត់​ផ្សារឆ្នាំង ក្រុង​-​ខេត្តកំពង់ឆ្នាំង​វិញ ។

សូម​ចូលរួម​រំលែក​ទុក្ខ​ផង រោងការ​ដែល​នឹង​ត្រៀម​ទទួលភ្ញៀវ​ប្រុស​-​ស្រី​ទាំង​សងខាង បាន​ក្លាយទៅជា​ស្ងាត់ជ្រងំ ប្រែក្លាយ​រោងការ ទៅ​ជា​រោង​បុណ្យសព គួរ​ឲ្យ​សោកសៅ មិន​នឹក​ស្មានថា មច្ចុរាជ​មក​ឆក់​យក​ជីវិត​កូនកំលោះ ក្នុង​ថ្ងៃ​មង្គលការ ធ្វើអោយកូនក្រមុំ ក្លាយជាមេម៉ាយខាន់ស្លាដូច្នេះសោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ