មិនធ្លាប់មាន! ក្រុមបាល់បោះនៅ NBA ប្រើសុនខហិតក្លិនរកកូវីដ(វីដេអូ)
សហរដ្ឋអាមេរិក ៖ ក្រុមបាល់បោះ Miami Heat បានអនុញ្ញាតឱ្យអ្នកគាំទ្រ២ពាន់នាក់ចូលទស្សនាផ្ទាល់នៅក្នុងជំនួបទល់នឹងក្រុម Los Angeles Clippers កាលពីពេលយប់ថ្ងៃទី២៨…
សហរដ្ឋអាមេរិក ៖ ក្រុមបាល់បោះ Miami Heat បានអនុញ្ញាតឱ្យអ្នកគាំទ្រ២ពាន់នាក់ចូលទស្សនាផ្ទាល់នៅក្នុងជំនួបទល់នឹងក្រុម Los Angeles Clippers កាលពីពេលយប់ថ្ងៃទី២៨…
សហរដ្ឋអាមេរិក ៖ ក្រុមបាល់បោះ Miami Heat បានអនុញ្ញាតឱ្យអ្នកគាំទ្រ២ពាន់នាក់ចូលទស្សនាផ្ទាល់នៅក្នុងជំនួបទល់នឹងក្រុម Los Angeles Clippers កាលពីពេលយប់ថ្ងៃទី២៨ ខែមករា កន្លងទៅដែលជាលើកដំបូងក្នុងប៉ុន្មានខែចុងក្រោយ ដោយមានការត្រួតពិនិត្យយ៉ាងតឹងរឹង និងជំនួយយ៉ាងពិសេសពីសុនខជំនាញហិតក្លិនរកកូវីដ (COVID-Sniffing Dogs) ដែលធ្លាប់អនុវត្តជោគជ័យនៅព្រលានយន្តហោះទីក្រុងឌូបៃ (Dubai) និងទីក្រុងហែលស៊ិនគី (Helsinki)។
យោងតាមវីដេអូបង្ហោះដោយគេហទំព័រ NBA បានបង្ហាញថាសុនខជំនាញហិតក្លិបនឹងដើរឆ្លងកាត់អ្នកគាំទ្រម្នាក់ៗនៅពេលពួកគេមកដល់កីឡដ្ឋាន America Airlines Arena។ ហើយប្រសិនបើវាអង្គុយចុះមុខអ្នក នោះបង្ហាញថាវាហិតរកឃើញវីរុស ហើយអ្នកគាំទ្រនិងគ្នីគ្នារបស់គេនឹងមិនអនុញ្ញាតឱ្យចូលកីឡដ្ឋានឡើយ។
យោងតាមវ៉េបសាយក្រុមបង្វឹកសុនខជំនាញហិតក្លិនបានបញ្ជាក់ថា សុនខទាំងអស់បានទទួលការបណ្តុះបណ្តាលយ៉ាងជំនាញបំផុតដើម្បីកំណត់អត្តសញ្ញាណនៃវីរុស ហើយវានឹងមិនអង្គុយចុះចំពោះមុខអ្នកឡើយ ប្រសិនបើអ្នកទទួលបានការចាក់វ៉ាក់សាំងប្រឆាំងកូវីដរួចរាល់។
ការសិក្សា និងការសាកល្បងនៅជុំវិញពិភពលោកបានបញ្ជាក់ថា ក្រុមសុនខនេះអាចហិតរកកូវីដ ដោយសារក្លិនរបស់មេរោគក្នុងញើសរបស់មនុស្ស។ ហើយសុនខជំនាញនេះ ជាញឹកញាប់អាចហិតរកឃើញវីរុស មុនពេលមនុស្សម្នាក់ចេញរោគសញ្ញា៕ (ដកស្រង់ចេញពី NBC News និងវីដេអូ CNBC)
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ