ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្ករបានឡើងថ្លៃ

3 ឆ្នាំ មុន
  • ភ្នំពេញ

ពិភពលោកអាចនឹងជួបបញ្ហាខ្វះស្បៀងអាហារ ប៉ុន្តែកម្ពុជាដែលបាន​ផលិតស្រូវអង្ករសល់   ហើយក្រៅពីការផ្គត់ផ្គង់ក្នុងស្រុក អាចនាំចេញ​ទៅក្រៅប្រទេសទៀតផងនោះ នៅសប្តាហ៍នេះ តម្លៃអង្ករលើទីផ្សារបាន​ឡើងថ្លៃបន្តិចបន្តូច ខណៈដែលទំនិញខ្លះបន្តឡើងថ្លៃ ទំនិញខ្លះនៅថេរ​ហើយខ្លះទៀតធ្លាក់ថ្លៃនោះ។ អង្ករផ្ការម្លិះដែលជាប្រភេទអង្ករលេខមួយ និងអង្ករផ្សេងទៀត…

ពិភពលោកអាចនឹងជួបបញ្ហាខ្វះស្បៀងអាហារ ប៉ុន្តែកម្ពុជាដែលបាន​ផលិតស្រូវអង្ករសល់   ហើយក្រៅពីការផ្គត់ផ្គង់ក្នុងស្រុក អាចនាំចេញ​ទៅក្រៅប្រទេសទៀតផងនោះ នៅសប្តាហ៍នេះ តម្លៃអង្ករលើទីផ្សារបាន​ឡើងថ្លៃបន្តិចបន្តូច ខណៈដែលទំនិញខ្លះបន្តឡើងថ្លៃ ទំនិញខ្លះនៅថេរ​ហើយខ្លះទៀតធ្លាក់ថ្លៃនោះ។

អង្ករផ្ការម្លិះដែលជាប្រភេទអង្ករលេខមួយ និងអង្ករផ្សេងទៀត ដែលមានគុណ​ភាពប្រហាក់ប្រហែល ថ្លៃគោល៣ ៧៤០រៀលក្នុងមួយគីឡូក្រាមថ្លៃ តែនៅលើទីផ្សារបានលក់លើសពីនេះ។ អង្ករប្រភេទលេខមួយនេះ លក់នៅផ្សារធំថ្មីក្នុងរាជធានីភ្នំពេញ ៣ ៨០០រៀលក្នុងមួយគីឡូក្រាម នៅផ្សារកណ្តាលនិងផ្សារអូរឬស្សី ៤ ពាន់រៀលក្នុងមួយគីឡូក្រាម ខណៈផ្សារច្បារអំពៅលក់ត្រឹមតែ ៣ ៥០០រៀលក្នុងមួយគីឡូក្រាម។ ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា អង្ករប្រភេទលេខមួយនេះ បានឡើងថ្លៃជាង១,៦% ប៉ុន្តែអង្ករប្រភេទលេខ២ ធ្លាក់ថ្លៃ-១,៣៩%វិញ។

ចំពោះសាច់វិញមានសាច់គោឡើងថ្លៃ១% សាច់មាន់ធ្លាក់ថ្លៃ១២% ប៉ុន្តែពងទាពងមាន់ ដែលមុននេះគេសង្កេតឃើញកសិកត្អូញត្អែរសឹងគ្រប់កន្លែងថាធ្លាក់ថ្លៃខ្លំាងធ្វើឲ្យការចិញ្ចឹមមិនចំណេញនោះ នៅសប្តាហ៍នេះបានបន្តធ្លាក់ថ្លៃ។ ពងទាធ្លាក់ថ្លៃ១,៧% ចំណែកពងមាន់ធ្លាក់ថ្លៃជាង៦%។

ការឡើងថ្លៃទំនិញអាចនឹងធ្វើឲ្យប៉ះពាល់ជីវភាពរស់នៅពលរដ្ឋ។ ខណះដែលការរកចំណូលមានការលំបាកក្នុងពេលវិបត្តិកូវីដ១៩នេះ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ