ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ចេតនា​ប្រែ​ថា​ដូច​ម្តេច ?

3 ឆ្នាំ មុន

ចេតនា​ប្រែ​ថា គំនិត​ដែល​នាំ​ចិត្ត​ឱ្យ​នឹកភ្នក​, ឱ្យ​ផ្តួច​គិត ។ ចេតនា​នេះ​ជា​តួ​ចេតសិក​ដែល​ដឹកនាំ​ចិត្ត​ឱ្យ​ចេះ​គិត ពិចារណា​ក្នុង​រឿងហេតុ​ផ្សេង​ៗ ។ ចេតនា​នេះ​មាន​បី​គឺៈ ១-​បុព្វ​ចេតនា​: ចេតនា​មុន​ពេល​ធ្វើ…

ចេតនា​ប្រែ​ថា គំនិត​ដែល​នាំ​ចិត្ត​ឱ្យ​នឹកភ្នក​, ឱ្យ​ផ្តួច​គិត ។ ចេតនា​នេះ​ជា​តួ​ចេតសិក​ដែល​ដឹកនាំ​ចិត្ត​ឱ្យ​ចេះ​គិត ពិចារណា​ក្នុង​រឿងហេតុ​ផ្សេង​ៗ ។ ចេតនា​នេះ​មាន​បី​គឺៈ

១-​បុព្វ​ចេតនា​: ចេតនា​មុន​ពេល​ធ្វើ គឺ​ចិត្ត​ជ្រះថ្លា​ក្នុង​ចេតនា​មុន​ពេល​ធ្វើ​បុញ្ញកិរិយា ។

២-​មុ​ញ្ច​ន​ចេតនា​: ចេតនា​ក្នុង​ពេល​កំពុង​ធ្វើ គឺ​ចិត្ត​ជ្រះថ្លា​ក្នុង​ចេតនា​ពេល​កំពុង​ធ្វើ​បុញ្ញកម្ម ។

៣-​បរាបរ​ចេតនា​: ចេតនា​ក្រោយ​ពេល​ធ្វើ គឺ​ចិត្ត​ជ្រះថ្លា​ក្នុង​ចេតនា​ក្រោយ​ពេល​ធ្វើបុណ្យ​កុសល​ហើយ ។

ទោះជា​បុណ្យ​នោះ​កន្លង​ទៅ​១​ខែ ឬ​១​ឆ្នាំ ឬ​ក៏​១០​ឆ្នាំ​ក្ដី ពេល​រឭក​ដល់​បុណ្យ​ដែល​ធ្វើ​ហើយ​នោះ ក៏​នៅ​តែ​ជ្រះថ្លា ហើយ​ត្រូវ​រឭក​ដល់​បុណ្យ​ដែល​ធ្វើ​រួច​នោះ​រឿយ​ៗ​ដើម្បី​ញ៉ាំង​កុសល​ឲ្យ​កើតឡើង​តទៅ​ទៀត ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ