ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូវីដ១៩ផ្តល់ឱកាសឲ្យពលរដ្ឋខ្លះសាល្បងជំនូញលើអនឡាញ

3 ឆ្នាំ មុន
  • ភ្នំពេញ

អាជីវកម្មតាមអនឡាញ បានកំពុងរីកដុះដាលនៅក្នុងប្រទេសកម្ពុជាពិសេសនៅភ្នំពេញ ស្របពេលដែលជំងឺកូវីដ១៩កំពុងរាតត្បាតនោះ។ ពីមុនគេសង្កេតឃើញការ​លក់ដូរតាមអនឡាញ ច្រើនធ្វើឡើងតែលើមុខទំនិញដែលជាគ្រឿង​សម្អាងស្រ្តី សម្លៀកបំពាក់ ប៉ុន្តែបច្ចុប្បន្នជំនួញតាមអ៊ិនធឺណែតនេះ គេលក់ម្ហូបអាហារ លក់គ្រឿងហូបចុក លក់របស់របរក្មេង…

អាជីវកម្មតាមអនឡាញ បានកំពុងរីកដុះដាលនៅក្នុងប្រទេសកម្ពុជាពិសេសនៅភ្នំពេញ ស្របពេលដែលជំងឺកូវីដ១៩កំពុងរាតត្បាតនោះ។ ពីមុនគេសង្កេតឃើញការ​លក់ដូរតាមអនឡាញ ច្រើនធ្វើឡើងតែលើមុខទំនិញដែលជាគ្រឿង​សម្អាងស្រ្តី សម្លៀកបំពាក់ ប៉ុន្តែបច្ចុប្បន្នជំនួញតាមអ៊ិនធឺណែតនេះ គេលក់ម្ហូបអាហារ លក់គ្រឿងហូបចុក លក់របស់របរក្មេង និងសម្ភារៈ របស់របរផ្សេងទៀត មានទំាងពីរបន្លែ ត្រីសាច់ ជាដើម។

លោករិន សុក្រិត្យ ដែលទើបបង្កើតអាជីវកម្មអនឡាញ ក្នុងពេលថ្មីៗនេះ បាននិយាយថាការលក់តាមអនឡាញ មានភាពងាយស្រួល មិនចំា​បាច់ចំណាយលើការជួលការិយាល័យឬទីតំាងលក់ដូរ។តែសម្រាប់ លោក សុក្រិត្យ មានទស្សនថាអាជីវកម្មលើអ៊ិនធឺណែតនេះ ងាយស្រួល​សម្រាប់តែប្រភេទអាជីវកម្មលើប្រភេទទំនិញដែលមានកាលបរិច្ឆេទវែង  (Long Expiration Date) និងប្រភេទទំនិញ ដែលងាយស្រួល ដឹកជញ្ជូន  មិនងាយបែកបាក់  (Convenient For De​liver​y​) ប៉ុណ្ណោះ។ លោកថាម្ហូបអាហារឬ​របស់ខ្លះពិបាកក្នុងការដឹកជញ្ជួន។

« គ្រប់គ្នាដែលមាន ស្មាតហ្វូន  មានអ៊ិនធឺណែត និងមានបណ្តាញសង្គមសុទ្ធតែអាចលក់ដូ រ​ផលិតផល ផ្សេងៗ បាន។ វាមានភាពបត់បែបខ្ពស់  ដ្បិតមិនត្រូវការមានហាងនោះឡើយ  ធ្វើឲ្យយើងមិនបាច់ចំណាយលើទីតាំងពីថ្លៃ ថ្លៃភ្លើង  ថ្លៃផ្ទះ  ថ្លៃអគារ  ថ្លៃបុគ្គលិកផ្សេងៗ ។ តែចំពោះការលក់វិញ មានភាពទូលំទូលាយ អាស្រ័យលើប្រជាប្រិយភាពរបស់អ្នកលក់»លោក សុក្រិត្យ និយាយ។

ជំងឺកូវីដ១៩ ហាក់បានជួយជំរុញដល់អាជីវកម្មអនឡាញឲ្យរូកដុះដាលឡើង នៅពេលមនុស្សមានការប្រុងប្រយ័ត្នប្រក្នុងការចេញក្រៅ ពលរដ្ឋបានបញ្ជាទិញទំនិញ តាមទូរសព័ព្ទដៃរបស់ខ្លួន​។ លើសពីនេះទៅទៀត កូវីដ១៩បានផ្តល់ឱកាសឲ្យអ្នកមានគំនិតរកទទួលទានជាច្រើនសាកល្បងបង្កើតអាជីវកម្មអនឡាញនេះ ដោយសារការលក់ដូរនេះមិនចំណាយដើមទុន ច្រើន​ឡើយ។

អ្នកស្រីផល្លី ធ្លាប់បម្រើការងារឲ្យទីភ្នាក់ងារទេសចរណ៍មួយ នៅពេលក្រុម​ហ៊ុនគាត់បិទទ្វារដោយសារជំងឺកូវីដ១៩ គាត់ផ្តើមបើកអាជីវកម្ម​លក់ផ្លែឈើតាមអនឡាញ។ “ខ្ញុំផ្តើមលក់ផ្កែឈើស្រស់តាមអនឡាញ។ ខ្ញុំផ្តើមរកស៊ីនេះ កាលពីមីនាឆ្នាំ២០២០ ពេលអត់ការងារធ្វើ។ កាលនោះចំរដូវផ្លែទុរ៉េនដល់ផង ខ្ញុំបានយកទុរ៉េនធម្មជាតិពីចម្ការមិត្តភក្តិមកលក់។ គេឲ្យយកមកលក់ម្តង១០ផ្លែប៉ុណ្ណោះ ហើយមិនបាច់ចំណាយដើមទុនមុនទេ។ លក់បាន    បានគេយកប្រាក់ដើម។ ផ្តើមពីលក់ទុរ៉េន ក្រោយមកខ្ញុំលក់​ផ្លែឈើផ្សេងៗពីខេត្តកំពត បន្តបន្ទាប់មកដោយសារភ្ញៀវ​ចេះតែសួររកផ្លែនេះផ្លែនោះ ខ្ញុំបានយកមៀន យកចេក មកលក់បច្ចុប្បន្នខ្ញុំមានម៉ូយយក​ផ្លែឈើពីចម្ការគាត់ឲ្យលក់សឹងគ្រប់មុខ”។

អ្នកស្រីផល្លីថាគាត់ហាក់ទទួលបានជោគជ័យពីអាជីវកម្មអនឡាញនេះ។ វាជាអាជីវកម្មដែលមិនបានគ្រោងទុកនិងបានកើតឡើងដោយចៃដន្យពេលវិបត្តិកូវីដ១៩មក។ “ខ្ញុំទទួលស្គាល់ថាអាជីវកម្មនេះ មិនបាច់ចំណាយដើមទុនច្រើន។ ដូចខ្ញុំលក់ផ្លែឈើនេះអញ្ចឹង បើជួលផ្ទះគេវិញមិនតិចជាង៥០០ដុល្លារទេ ប៉ុន្តែអនឡាញយើងមានទូរសព្ទដៃ ដាក់អ៊ិនធែណែត៥០ដុល្លារក្នុងមូយខែជាការស្រេច ហើយបានផ្តល់ការងារឲ្យបងប្អូនបីបួននាក់ទៀត ជាអ្នកដឹកទំនិញឲ្យភ្ញៀវ”។

ទោះយ៉ាងណាអាជីវកម្មនេះ ត្រូវការភាពស្មោះត្រង់។ “បើយើងមិនស្មោះត្រង់ទេ យើងមិនអាចកសាងអតិថជនបានច្រើនទេ។ បើយើងលក់របស់មិនល្អថាល្អ យើងលក់បានតែម្តងប៉ុណ្ណោះ គេមិនទិញយើងជាលើកទី២ឡើយ” អ្នកស្រីផល្លីបានបញ្ជាក់។

លោករិន សុក្រិត្យ វិញនិយាយថា ក្នុងសម័យនៃការរីករាលដាលមេរោគកូវីដបែបនេះ  ជំនួញតាមអនឡាញអាចជួយកាត់បន្ថយអាត្រាឆ្លង  ដ្បិតអ្នកលក់មិនចាំបាច់ចេញក្រៅ  អ្នកទិ ញក៏អាចទិញពីផ្ទះបាន។«ការលក់តាមអនឡាញគឺចំណេញច្រើន ដ្បិតតម្លៃកើន ប្រតិបត្តិការមានកម្រិតទាប វាចំណេញ ត្រង់អាជីវកអាចលក់ពីផ្ទះផ្ទាល់ខ្លួនបាន  ដោយពុំចាំបាច់ជួលហាង  ឬសាងសង់ហាង»។

ចំណែកលោក ទី សុខគឺម អ្នកលក់ផលិតផលសំអាងមកពីប្រទេសកូរ៉េបាននិយថា​ការលក់តាមអនឡាញមានភាពងាយស្រួលព្រោះថានៅពេលអតិថិនបើកវេបសាយ ឬផេកហ្វេសប៊ុកគឺអាចមើលឃើញផលិតផលដែលយើងលក់ ហើយ​ពូក​គាត់​អាចសួរនាំមុនបញ្ជាទិញ។ «អតិថិនគ្រាន់តែបញ្ជារទិញតាមអនឡាញ​ទៅជាការ​ស្រេច។ ជំនួញអនឡាញមិនមែនចំណេញតែអ្នក់ទេ អ្នកទិញក៍ចំណេញគឺគាត់​ចំណេញពេលវេលា ចំណេញថ្លៃប្រេងសំាងឡាន ប្រេងសំាងម៉ូតូ ដោយសារការលក់ដូរអនឡាញជាទូទៅគឺដឹកជញ្ជួនដល់ផ្ទះអ្នកទិញ។

ដូចប្រាសាសន៍អ្នកស្រីផល្លីពីខាងលើអញ្ចឹងការលក់ដូរ ជាការកសាងកេរ្តិ៍ឈ្មោះក្នុងអាជីវកម្មតាមរយៈភាពស្មោះត្រង់ ជាការចំាបាច់មិនថាអាជីវកម្មអនឡាញឬលក់ដូរផ្ទាល់នោះទេ។ ការទិញលក់តាមអនឡាញមិនតិចទេ ដែលអ្នកទិញបានខកចិត្ត ពីព្រោះ​ទំនិញបង្ហាញលក់ខ្លះពេល live ខុសពីទំនិញដែលដឹកឲ្យភ្ញៀវក្រោយ​ពេលបានទូទាត់ប្រាក់ហើយនោះ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ