ប្រេស៊ីល ៖ ប្រធានក្លិបបាល់ទាត់ Palmas របស់ប្រទេសប្រេស៊ីលរួមនិងកីឡាករ៤នាក់ត្រូវបានរាយការណ៍ថា ស្លា.ប់បា.ត់ប.ង់ជីវិតក្នុងហេតុការណ៍ធ្លាក់យន្តហោះកាលពីម្សិលមិញ។
ប្រភពពីសារព័ត៌មានប្រេស៊ីលបានឱ្យដឹងថា សមាជិកក្រុម Palmas បានធ្វើដំណើរតាមយន្តហោះខ្នាតតូច ដើម្បីទៅចូលរួមការប្រកួតពានរង្វាន់ក្នុងស្រុកកាលពីថ្ងៃអាទិត្យម្សិលមិញ ប៉ុន្តែជាអកុសយន្តហោះបានធ្លាក់នៅពេលហោះឡើងបន្តិច ដោយបានឆក់យកអាយុជីវិតអ្នកនៅក្នុងនោះទាំងអស់។
ក្លិប Palmas បានប្រកាសថាប្រធានគឺលោក Lucas Meira ក៏ដូចជាកីឡាករ Lucas Praxedes, Guilherme Noe, Ranule និង Marcus Molinari គឺជាជនរងគ្រោះក្នុងហេតុការណ៍នេះ។
សូមរំលឹកថា កាលពីឆ្នាំ ២០១៦ សមាជិកក្លិបបាល់ទាត់ Chapecoense ស្ទើរតែទាំងអស់ បានស្លា.ប់នៅពេលដែលយន្តហោះពួកគេបានធ្លាក់នៅប្រទេសកូឡុំប៊ី អំឡុងពេលធ្វើដំណើរទៅប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Copa Sudamericana៕ (ដកស្រង់ចេញពី Eurosport)
ចែករំលែកព័តមាននេះ