ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តកំពង់ឆ្នាំង ប្រជុំបូកសរុបគ្រោះ​មហន្តរាយ និងការងារអតីត​យុទ្ធជន នៅឆ្នាំចាស់

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ លោកនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ នៃគណៈកម្មាធិការ​ជាតិគ្រប់គ្រងគ្រោះមហន្តរាយ ព្រមទាំងជាអគ្គលេខាធិការសមាគមអតីត​យុទ្ធជនកម្ពុជា មានប្រសាសន៍…

ខេត្តកំពង់ឆ្នាំង៖ លោកនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ នៃគណៈកម្មាធិការ​ជាតិគ្រប់គ្រងគ្រោះមហន្តរាយ ព្រមទាំងជាអគ្គលេខាធិការសមាគមអតីត​យុទ្ធជនកម្ពុជា មានប្រសាសន៍ កោតសរសើរ និងវាយតម្លៃ​ខ្ពស់ចំពោះការ​ខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រីគ្រប់ជាន់ថ្នាក់ នៃគណៈកម្មាធិការ​គ្រប់គ្រងគ្រោះមហន្តរាយ ថ្នាក់ខេត្តកំពង់ឆ្នាំង ដែលបានចុះជួយប្រជាពលរដ្ឋ បានទាន់ពេលវេលា និងគ្រប់​ទីកន្លែង ក្នុងឧបទ្ទវហេតុ និងគ្រោះមហន្តរាយ ដែលបានកើតឡើង​។

ការលើកឡើង​បែបនេះ បានធ្វើឡើង នៅក្នុងពិធីប្រជុំបូកសរុបលទ្ធផលសកម្មភាព​ការងារ ឆ្នាំ២០២០ ការងារគ្រប់គ្រងគ្រោះមហន្តរាយ និងសមាគមអតីតយុទ្ធជនកម្ពុជា នៅសាលាខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២០ ​ខែមករា ឆ្នាំ២០២១​។

លោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បាន​ស្នើដល់ថ្នាក់ដឹកនាំ និង​សមាជិកគណៈកម្មការ​ទាំងអស់ បន្តយកចិត្តទុកដាក់ ខិតខំប្រឹងប្រែងអស់លទ្ធភាព ក្នុងការជួយសង្គ្រោះ​ប្រជាពលរដ្ឋ ធ្វើយ៉ាងណា ជួយអន្តរាគមន៍សង្គ្រោះទាន់ពេលវេលា និងប្រកបដោយ​ប្រសិទ្ធភាពខ្ពស់​។

នៅក្នុងឱកាសនោះដែរ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានរាយការណ៍​ពីសកម្មភាព​រយៈកាលកន្លងមក​របស់អាជ្ញាធរខេត្តកំពង់ឆ្នាំង ក្នុងការជួយសង្គ្រោះ និង​អន្តរាគមន៍លើគ្រោះមហន្តរាយផ្សេងៗ ដែលបង្ក​ឲ្យមានការប៉ះពាល់ ដូចជា ខូចស្រូវ ខូចផ្លូវជាតិ ខូចផ្លូវគ្រួសក្រហម ប្រព័ន្ធធារាសាស្ត្រ ជាដើម។

លោកអភិបាលខេត្ត បន្តថា ចំពោះគ្រួសារអតីតយុទ្ធជន និងគ្រួសារសពអតីតយុទ្ធជន ដែលជួបការលំបាក ពិសេស​សមាជិកអតីតយុទ្ធជនមរណៈ ត្រូវបានថ្នាក់ដឹកនាំ​សមាគម តែងតែចុះជួយជាប្រចាំ និងផ្ដល់ថវិកា ជួយសម្រាលទុក្ខលំបាក​គ្រប់ពេលវេលា​។

សូមបញ្ជាក់ថា ក្រោយកិច្ចប្រជុំ លោក​ទេសរដ្ឋមន្ត្រី គន់ គីម បាន​ពិនិត្យទីតាំង​ទួលសុវត្ថិភាព​ថ្មី ពិនិត្យផ្សារឆ្នាំងថ្មី នៅ​ក្រុងកំពង់ឆ្នាំង និង​ពិនិត្យស្រូវប្រាំងប្រជាពលរដ្ឋ នៅ​ឃុំខុនរ៉ងស្រុកបរិបូណ៌ ព្រមទាំង​ពិនិត្យ​ផ្សារសមុទ្រទឹកសាប នៅឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ផងដែរ៕ ដោយ៖​ ពៅ សុខហ៊ាន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ