ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះឃើញស្ត្រីអនាថាម្នាក់​ស្លា.ប់​នៅផ្លូវរទេះ សង្ស័យខ្យល់គរ សមត្ថ​កិច្ច​អំពាវ​រក​ក្រុម​គ្រួសារ​​

8 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ ស្ត្រី​អនាថា​ម្នាក់ ត្រូវ​ប្រជា​កសិករ​ប្រទះ​ឃើញ​អង្គុយ​ស្លា.ប់​នៅ​លើ​ផ្លូវ​រទេះ​កណ្តាល​វាលស្រែ ដែល​ហេតុការណ៍​នេះ បង្ក​ឱ្យ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០៥ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៤ កក្កដា ២០១៥ នេះ ស្ថិត​ក្នុងភូមិ​ព្រៃ​ខ្មែរ ឃុំ​រលាប្អៀរ ស្រុក​រលា​ប្អៀរ ខណៈ​មាន​កសិករ​នាំ​គ្នា​ទៅ​ធ្វើស្រែ​របស់​ខ្លួន ។

ខេត្តកំពង់ឆ្នាំង ៖ ស្ត្រី​អនាថា​ម្នាក់ ត្រូវ​ប្រជា​កសិករ​ប្រទះ​ឃើញ​អង្គុយ​ស្លាប់​នៅ​លើ​ផ្លូវ​រទេះ​កណ្តាល​វាលស្រែ ដែល​ហេតុការណ៍​នេះ បង្ក​ឱ្យ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០៥ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៤ កក្កដា ២០១៥ នេះ ស្ថិត​ក្នុងភូមិ​ព្រៃ​ខ្មែរ ឃុំ​រលាប្អៀរ ស្រុក​រលា​ប្អៀរ ខណៈ​មាន​កសិករ​នាំ​គ្នា​ទៅ​ធ្វើស្រែ​របស់​ខ្លួន ។

ប្រភព​ពី​នគរបាល​ស្រុក​រលាប្អៀរ​បានឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោងជាង​៦​ល្ងាច​ថ្ងៃ​ទី​២៣ កក្កដា ២០១៥ ប្រជាពលរដ្ឋ​បាន​ប្រទះ ឃើញ​​ស្ត្រី​អនាថា​រូប​នោះ មាន​បង្វេច​ខោអាវ និង​ហូប​បាយ​ម្នាក់ឯង​នៅ​ជិត​កន្លែង​កើតហេតុ តែ​គ្មាន​អ្នក​ណា​បាន​ចាប់អារម្មណ៍ និង​សួរនាំ​អ្វី​ឡើយ ។

ស្រាប់តែ​ស្អែក​ឡើង​ម៉ោងជាង​៥​ភ្លឺ​ថ្ងៃ​ទី​២៤ កក្កដា នេះ មាន​កសិករ​ឈ្មោះ​ស៊ុ​យ ស៊ី​ថា ដែល​ដើរទៅ​ស្រែ​មុនគេ បាន​ប្រទះ​ឃើញ​ស្ត្រី​រូប​នោះ​ស្លាប់​ដោយ​អង្គុយ​ផ្កាប់មុខ ក៏​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​នគរបាល​ចុះ​មក​ត្រួតពិនិត្យ​សព​ស្ត្រី​នោះ​តែ​ម្តង ។

ក្រោយ​ពី​ធ្វើ​កោសល្យវិច័យ​ហើយ សមត្ថកិច្ច​បាន​ប្រាប់​ថា ស្ត្រី​រូប​នោះ​ស្លាប់​ដោយសារ​ខ្យល់​.​គ ។ នៅ​ក្នុង​បង្វេច​ស្ត្រី​រូប​នោះ គេ​ឃើញ​​មាន​ខោអាវ​ចាន ឆ្នាំង កាំបិត សាច់​ប្រឡាក់ និង​ស្រា​កន្លះ​ដប​ទឹក​សុទ្ធ ។ ស្ត្រី​រូប​នោះ​មាន​អាយុប្រមាណ​ជាង​៥០​ឆ្នាំ មាន
កម្ពស់​​ប្រមាណ​១,៥០​ម៉ែត្រ សម្បុរ​ខ្មៅ ពាក់អាវ​គគីរ ពណ៌​ដី ស្លៀកខោ​ផ្កាស​-​ក្រហម តាម​ភិនភាគ​នេះ សមត្ថកិច្ច​បាន​អំពាវនាវ​រក​ក្រុម​គ្រួសារ ដែល​មាន​បាត់​សមាជិក សូម​មក​ទំនាក់ទំនង​សមត្ថកិច្ច​មូលដ្ឋាន​ផង​ដែរ ។