ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​បង្ក្រាប​គ្រឿងញៀ.ន​ឃាត់ខ្លួន​បាន​ជន​ស​ង្ស​យ័​០៥​នាក់ រត់គេច​ខ្លួន​២​នាក់

3 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ នគរបាល​ប៉ុស្តិ៍​តា​ខ្មៅ ចុះ​បង្ក្រាប​ករណី​គ្រឿងញៀន​បាន​ឃាត់ខ្លួន​ជន​ស​ង្ស​យ័​០៥​នាក់ រួច​រត់គេច​ខ្លួន​២​នាក់ រួម​នឹង​ថ្នាំ​ញៀន​មួយ​ចំនួន​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០២១ វេលា​ម៉ោង​១០…

ខេត្តកណ្តាល ៖ នគរបាល​ប៉ុស្តិ៍​តា​ខ្មៅ ចុះ​បង្ក្រាប​ករណី​គ្រឿងញៀន​បាន​ឃាត់ខ្លួន​ជន​ស​ង្ស​យ័​០៥​នាក់ រួច​រត់គេច​ខ្លួន​២​នាក់ រួម​នឹង​ថ្នាំ​ញៀន​មួយ​ចំនួន​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០២១ វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក នៅ​ចំណុច​លើ​ផ្លូវ​បេតុង​ភូមិ​លេខ​០៣ សង្កាត់​ស្វាយ​រលំ​ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​។ ជនសង្ស័យ​ចំនួន​០៧​នាក់ ៖​ទី​១-​ឈ្មោះ ជា​-​សា​រិ​ទ្ធ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​លេខ​០២ សង្កាត់​ស្វាយ​រលំ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មុខរបរ​ចិញ្ចឹម​ត្រី​។ ទី​២-​ឈ្មោះ​ពិន សុភ​ក្តី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​លេខ​៣ សង្កាត់​ស្វាយ​រលំ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មុខរបរ​កម្មក​។

ទី​៣-​ឈ្មោះ គឹ​ម យ៉ា​ន ភេទ​ប្រុស អាយុ​១៥​ឆ្នាំ រស់នៅ​ភូមិ​លេខ​៣ សង្កាត់​ស្វាយ​រលំ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មុខរបរ​កម្មករ​រោងចក្រ​។ ទី​៤-​ឈ្មោះ ស៊ុ​យ ស្រី​នា​ត ភេទ​ស្រី អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​លេខ​៣ សង្កាត់​ស្វាយ​រលំ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​មុខរបរ​នៅផ្ទះ​។ ទី​៥-​ឈ្មោះ ហុ​ន ទិ​ត្យ ភេទ​ប្រុស កើត​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០០៩ លំនៅ​កំណើត​ភូមិ​លេខ​២ សង្កាត់​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្តាល សព្វថ្ងៃ​រស់នៅ​ភូមិ​លេខ​២ សង្កាត់​ស្វាយ​រលំ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​។ ទី​៦-​ឈ្មោះ​សោម ចំរើន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​លេខ​៣ សង្កាត់​ស្វាយ​រលំ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មុខរបរ​កសិករ​(​គេចខ្លួន​)​។

ទី​៧-​ឈ្មោះ ផាត សុភាព ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ រស់នៅ​ភូមិ​លេខ​៣ សង្កាត់​ស្វាយ​រលំ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​មុខរបរ​មិន​ពិតប្រាកដ (​គេចខ្លួន​)​។ នគរបាល​ប៉ុស្តិ៍​តា​ខ្មៅ​បាន​ឲ្យ​ដឹង​ថា​៖ មុន​ពេល​កើតហេតុ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្វាយ​រលំ​ចេញ​ល្បាត​ដល់​ចំណុច​ផ្លូវ​បេតុង​ភូមិ​លេខ​៣ សង្កាត់​ស្វាយ​រលំ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​។ ក៏​ប្រទះ​ឃើញ​ជនសង្ស័យ​៥​នាក់​កំពុង​អង្គុយ​លេង​មានកា​សង្ស័យ​ក៏​ឃាត់​សួរនាំ​ហើយ​ធ្វើការ​ឆែកឆេរ​ពេល​នោះ​ឈ្មោះ ជា​-​សុ​រិ​ទ្ឋ ក៏​រត់គេច​ខ្លួន​ហើយ​សមត្ថកិច្ច​តាម​ចាប់ខ្លួន​បាន​ឆែក​រក​ឃើញ​ថ្នាំ​ញៀន​ចំនួន​០៧​កញ្ចប់​។ ចំណែក​ឈ្មោះ​សោម​-​ចំរើន និង​ឈ្មោះ ផាត​-​សុភាព បាន​រត់គេច​ខ្លួន​។

ហើយ​ឈ្មោះ ជា​-​សុ​រិ​ទ្ធ បាន​ប្រាប់​សមត្ថកិច្ច​ថា​នៅផ្ទះ​ឈ្មោះ ផាត​-​សុភាព នៅ​មាន​ថ្នាំ​ញៀន​ទៀត​រួច​កម្លាំង​យើង​បន្ត​ទៅ​ដល់​ផ្ទះ​ឈ្មោះ ផាត​-​សុភាព បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០២​នាក់​បន្ថែម​ទៀត និង​រក​ឃើញ​ថ្នាំ​ញៀន​ចំនួន​០៧​កញ្ចប់​ធំ​បន្ថែម​ទៀត​។ ហើយ​លោកនាយ​ប៉ុស្តិ៍​បាន​រាយការណ៍​ជូន​លោក​អធិការ រួច​បញ្ជូន​ជនសង្ស័យ​រួម​នឹង​វត្ថុ​តាង​មក​ផ្នែក​ជំនាញ​អធិការដ្ឋាន​ក្រុង​តា​ខ្មៅ​ដើម្បី​បន្ត​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕ ដោយ ៖ ប៉ឹង ឆដា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ