ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនធម្មតា​មែន​! ចោរ​ស្រី​លូក​ហោប៉ៅ​អាវ​បាន​ហើយ ហុច​ទៅ​ឱ្យ​បក្សពួក​បន្ត

3 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ចោរ​ស្រី​ម្នាក់ ក្នុង​ចំណោម​២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន បន្ទាប់​ពី​ធ្វើ​សកម្មភាព​ដើរ​លូក​ហោប៉ៅ​អាវ​យក​លុយ​ពី​ពលរដ្ឋ​នៅ​ក្នុង​ផ្សារ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០២០ វេលា​ម៉ោង​០៩​និង​០០​នាទី នៅ​ចំណុច​ក្នុង​ផ្សារ​កំពង់កន្ទួត…

ខេត្តកណ្តាល ៖ ចោរ​ស្រី​ម្នាក់ ក្នុង​ចំណោម​២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន បន្ទាប់​ពី​ធ្វើ​សកម្មភាព​ដើរ​លូក​ហោប៉ៅ​អាវ​យក​លុយ​ពី​ពលរដ្ឋ​នៅ​ក្នុង​ផ្សារ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០២០ វេលា​ម៉ោង​០៩​និង​០០​នាទី នៅ​ចំណុច​ក្នុង​ផ្សារ​កំពង់កន្ទួត ស្ថិត​ក្នុងភូមិ​ស្វាយមីង ឃុំ​បារគូ ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​។

ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ មាស ស្រី​នាង ភេទ​ស្រី អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​រោង​គោ​ឃុំ​ទ្រា ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរ​កម្ម​ការ​នី​រោងចក្រ ចំណែក​ជនសង្ស័យ​ឈ្មោះ លី ភា ភេទ​ស្រី អាយុ​៣៦​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល ក្នុងភូមិ​ប្រ​ប្រក​ខាងជើង សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មុខរបរ​ពុំ​ពិតប្រាកដ​។

បើ​តាម​មន្ត្រី​នគរបាល​ស្រុក​កណ្តាលស្ទឹង បានអោយ​ដឹង​ថា​៖ មុន​កើតហេតុ នៅ​ថ្ងៃ​ទី​១០ ខែ មករា វេលា​ម៉ោង​៨​និង​២០​នាទី​ព្រឹក ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ចេញពីផ្ទះ​មក​ផ្សារ​កំពង់កន្ទួត ដើម្បី​ទិញ​ខោអាវ និង​ម្ហូបអាហារ ។

ប្រភព​ដដែល​បន្ត​ថា លុះ​ពេល​មក​ដល់​ផ្សារ​ជន​រង​គ្រោះ​បាន​ទិញ​ខោអាវ ធូប ទៀន និង​ដើរ​ទិញ​ផ្លែ​ឈើ ស្រាប់តែ​ជនសង្ស័យ​បាន​មក​លូកដៃ រួច​លួច​លុយ​ក្នុង​ហោប៉ៅ​អាវ​ជន​រង​គ្រោះ គឺ​លុយ​ដុល្លារ​ចំនួន​២៧០​ដុល្លារ និង​លុយ​ខ្មែរ ចំនួន​១៤២០០០០​រៀល​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ក្រោយ​ពី​ជនសង្ស័យ​រួច​បាន​ហើយ ក៏​ហុច​លុយ​នេះ​បន្ត​ឱ្យទៅ​បក្សពួក​ម្នាក់​ទៀត ឈ្មោះ យួន ភេទ​ស្រី យក​ទៅ រួច​រត់គេច​ខ្លួន​បាត់​។ ចំណែក​ជនសង្ស័យ​ត្រូវ​បាន​ជន​រង​គ្រោះ​ចាប់​បាន រួច​ប្រគល់​ឱ្យ​នគរបាល​បុ​ស្តិ៍​បារគូ ដើម្បី​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​កណ្តាលស្ទឹង ចាត់ការ​តាម​នីតិវិធី​ច្បាប់​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ