ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យន្តហោះ​ធ្លាក់​ក្នុង​សមុទ្រ​ ប្រអប់​ខ្មៅ​​២​ដឹង​កន្លែង ​សង្ឃឹម​ស្រង់​យក​មក​​បាន​​

3 ឆ្នាំ មុន

ប្រទេស​ឥណ្ឌូ​ណេ​សី​ុ ៖ អាជ្ញាធរ​ឥណ្ឌូ​ណេ​សី​ុ​រាយការណ៍​ថា ប្រអប់​ខ្មៅ​ទាំង​២​របស់​យន្តហោះ​ប៊ូ​អី​ុ​ង​ដែល​ធ្លាក់​ក្នុង​សមុទ្រ នៃ​ដែនទឹក​ក្រុង​ហ្សា​ការ​តា​ជាមួយ​មនុស្ស​ជិះ​ក្នុង​នោះ​៦២​នាក់ កាលពី​ថ្ងៃ​ទី​១០​មក​រា​ត្រូវ​បាន​កំណត់​ដឹង​កន្លែង​ហើយ​។ នោះ​ជា​ដំណាក់កាល​សំខាន់ សម្រាប់​ជួយ​បណ្ដា​អ្នក​សើ​ុ​ប​អង្កេត កំណត់​ពី​មូលហេតុ​នៃ​គ្រោះថ្នាក់​នោះ​។ លោក​SOERJANTO…

ប្រទេស​ឥណ្ឌូ​ណេ​សី​ុ ៖ អាជ្ញាធរ​ឥណ្ឌូ​ណេ​សី​ុ​រាយការណ៍​ថា ប្រអប់​ខ្មៅ​ទាំង​២​របស់​យន្តហោះ​ប៊ូ​អី​ុ​ង​ដែល​ធ្លាក់​ក្នុង​សមុទ្រ នៃ​ដែនទឹក​ក្រុង​ហ្សា​ការ​តា​ជាមួយ​មនុស្ស​ជិះ​ក្នុង​នោះ​៦២​នាក់ កាលពី​ថ្ងៃ​ទី​១០​មក​រា​ត្រូវ​បាន​កំណត់​ដឹង​កន្លែង​ហើយ​។

នោះ​ជា​ដំណាក់កាល​សំខាន់ សម្រាប់​ជួយ​បណ្ដា​អ្នក​សើ​ុ​ប​អង្កេត កំណត់​ពី​មូលហេតុ​នៃ​គ្រោះថ្នាក់​នោះ​។ លោក​SOERJANTO TJAHJANTO ប្រមុខ​គណៈកម្មាធិការ​សន្តិសុខ​ដឹក​ជញ្ជូន​ឥណ្ឌូ​ណេ​សី​ុ​គូសបញ្ជាក់​ថា យើង​កំណត់​ដឹង​ប្រអប់​ខ្មៅ​ទាំង​២​ស្ថិត​នៅ​ត្រង់​ណា​។ បណ្ដា​អ្នក​មុជទឹក​ដែល​ស្រង់​ចាប់តាំងពី​ព្រឹក​ថ្ងៃ​ទី​១០​មក​រា​មក បណ្ដា​បំណែក​សាកសព​មនុស្ស បំណែក​យន្តហោះ​និង​សម្លៀក​បំពាក់​នានា នឹង​ចាប់ផ្ដើម​រុករក​ប្រអប់​ខ្មៅ​ទាំង​២ ហើយ​ខ្ញុំ​សង្ឃឹមថា មិនយូរ​ទេ​យើង​នឹង​អាច​ស្រង់​យក​មក​បាន​។

យន្តហោះ​ប៊ូ​អី​ុ​ង​737-500 របស់​ក្រុមហ៊ុន​អាកាសចរណ៍​ឥ​ណ្ដូ​ណេ​សី​ុ SRIWIJAYA AIR បាន​ធ្លាក់​ក្នុង​សមុទ្រ​នៃ​រដ្ឋធានី​ហ្សា​ការ​តា កាលពី​ថ្ងៃ​ទី​៩​មក​រា​នា​វេលា​ម៉ោង​១៤​និង​៤០​នាទី​ម៉ោង ក្នុងស្រុក ប៉ុន្មាន​នាទី​ក្រោយ​ការ​ហោះ​ចេញពី​ក្រុង​ហ្សា​រ​តា​។ មក​ដល់​ពេល​នេះ​នៅ​មិន​ទាន់​មានការ​ផ្ដល់​ភាព​លម្អិត​លើ​មូលហេតុ​នៃ​គ្រោះថ្នាក់​នោះ​នៅឡើយ​ពី​សំណាក់​អាជ្ញាធរ​។

ក្រុម​អ្នក​សង្គ្រោះ​គូសបញ្ជាក់​ថា បាន​ស្រង់​ថង់​៥​ដែល​ដាក់​បំណែក​សាកសព​មនុស្ស ហើយ​បំណែក​ជា​ច្រើន​របស់​យន្តហោះ ក៏​ត្រូវ​បាន​ស្រង់​មក​ដែរ​។ ក្នុង​ចំណោម​ជន​រង​គ្រោះ​នៃ​ការ​ធ្លាក់​យន្តហោះ​នេះ​មាន​អ្នកដំណើរ​៥០​នាក់ ក្នុង​នោះ មាន​កុមារ​១០​នាក់​និង​សមាជិក​ក្រុម​យានិក​១២​នាក់​។ អ្នក​ទាំង​អស់នោះ​សុទ្ធតែ​ជា​ជនជាតិ​ឥណ្ឌូ​ណេ​សី​ុ​៕

អត្ថបទសរសេរ ដោយ