ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​បំណែក​នានា​ និង​បំណែក​សព​មនុស្ស​ ក្រោយ​ធ្លាក់​យន្តហោះ​​​ក្នុង​សមុទ្រ​(វីដេអូ)

3 ឆ្នាំ មុន

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ អ្នក​ទទួលខុសត្រូវម្នាក់​នៃ​កងទ័ព​ឥណ្ឌូ​ណេ​ស៊ី បាន​គូ​ស​បញ្ជាក់​​នា​ថ្ងៃ​ទី១០ ខែមក​រា ឆ្នាំ២០២១នេះ​ថា នាវា​មួយ​គ្រឿង​របស់​កង​ម៉ា​រី​ន​ឥណ្ឌូណេ​ស៊ី កាលពី​ថ្ងៃ​ទី​១០ មក​រា ចាប់​បាន​សញ្ញា​មួយពី​យន្តហោះ​ប៊ូ​អ៊ី​ង…

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ អ្នក​ទទួលខុសត្រូវម្នាក់​នៃ​កងទ័ព​ឥណ្ឌូ​ណេ​ស៊ី បាន​គូ​ស​បញ្ជាក់​​នា​ថ្ងៃ​ទី
១០ ខែមក​រា ឆ្នាំ២០២១នេះ​ថា នាវា​មួយ​គ្រឿង​របស់​កង​ម៉ា​រី​ន​ឥណ្ឌូណេ​ស៊ី កាលពី​ថ្ងៃ​ទី​១០ មក​រា ចាប់​បាន​សញ្ញា​មួយពី​យន្តហោះ​ប៊ូ​អ៊ី​ង ​737-500 ​ដែល​ធ្លាក់​ក្នុង​សមុទ្រ នៃ​ដែនទឹក​រដ្ឋធានី​ក្រុង​ហ្សា​ការ​តា កាលពី​ថ្ងៃ​ទី​៩ ខែមក​រា កន្លងទៅ ​ជាមួយ​មនុស្ស​ជិះ​ក្នុង​នោះ​៦២​នាក់ ។

ក្រោយ​ចាប់​បាន​សញ្ញា​នោះ ​ក្រុម​អ្នក​មុជទឹក ចាប់ផ្ដើម​ចុះ ​និង​តាម​រក​ឃើញ​បំណែក​យន្តហោះ​ក៏​ដូច​​ជា​បំណែក​ដែល​មាន​ចារ​លេខ​យន្តហោះ ។ ក្រសួង​ដឹក​ជញ្ជូន​ឥណ្ឌូ​ណេ​ស៊ីក្នុង​សេចក្ដី​ប្រកាស​​មួយ​មិន​បាន​បញ្ជាក់​ថា តើ​សញ្ញា​នោះ​ចេញពី​ប្រអប់​ខ្មៅ​នៃ​យន្តហោះ​ឬ​យ៉ា​ណា​ឡើយ?

កាលពី​ថ្ងៃ​ទី​៩ ខែ​មក​រា ​នា​វេលា​ម៉ោង​៧ និង​៤០​នាទី​ព្រឹក​ម៉ោង​ក្នុងស្រុក មាន​យន្តហោះ​ធុន​ប៊ូ​អ៊ី​ង 737-500 ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ឥណ្ឌូ​ណេ​ស៊ី SRIWIJAYA AIRS នោះ​បាន​បាត់​ការ​ទាក់ទង​ក្រោយ​ហោះ​ចេញ​បាន​ប្រមាណ​៤​នាទី ។ យន្តហោះ​នោះ​ដឹក​អ្នកដំណើរ​៥៣​នាក់​ និង​សមា​ជិក​ក្រុម​យានិក​១២​នាក់ ហើយ​ត្រូវ​ហោះហើរ​ពី​ក្រុងហ្សា​ការ​តា​ទៅ​កាន់​ក្រុង PONTIANAK ស្ថិត​នៅផ្នែក​ឥណ្ឌូ​ណេ​ស៊ី​នៃ​កោះ​ប័​រ​ណេ​អូ ។

យន្តហោះ​ដែល​ធ្លាក់​នោះ​ជា​យន្តហោះ​ដឹក​ជ​ញ្ជូ​ន​ក្នុងស្រុក​ ក្រោយ​ការ​ធ្លាក់​បំណែក​មនុស្ស​ក៏​ដូច​ជា​បំណែក​យន្តហោះ ត្រូវ​បាន​រក​ឃើញ​នា​ថ្ងៃទី​១០ ខែមក​រា ឆ្នាំ២០២១នេះ ក្នុង​ដែនទឹក​ក្រុង​ហ្សា​ការ​តា ។ រហូត​មក​ទល់​ពេល​នេះ ​អាជ្ញាធរ​នៅ​មិន​ទាន់​ផ្ដល់​នៅឡើយ​ពី​មូលហេតុ​នៃ​គ្រោះ​ថ្នាក់​នោះ​។ ហើយ​ប្រតិបត្តិការ​រុករក​ដ៏​ធំ​មួយ​​នេះ​ត្រូវ​បាន​ធ្វើ ខណៈ​គេ​មិន​សង្ឃឹម​រក​ឃើញ​អ្នក​អាច​នៅ​រស់រាន​មានជីវិត​ជាយថាហេតុ​ឡើយ ។

អ្នកនាំពាក្យ​ម្នាក់​របស់​ប៉ូលិស​និយាយ​ថា ​នាព្រឹក​ថ្ងៃ​ទី​១០ មក​រា យើង​ទទួល​បាន​ថង់​២ ថង់​មួយ​​ដាក់​របស់របរ​នានា​ដែល​ជា​របស់​អ្នកដំណើរ ហើយ​​ថង់​មួយទៀត​មាន​បំណែក​សាកសព​មនុស្ស។

នា​វា​សង្គ្រោះ​​ជា​ច្រើន​គ្រឿង​របស់​កងទ័ព ព្រមទាំង​បណ្ដា​ឧទ្ធម្ភាគចក្រ ព្រមទាំង​បណ្ដា​អ្នក​មុជទឹក​ត្រូវ​បាន​ដាក់​ពង្រាយ ។ នាវាចម្បាំង​១០​គ្រឿង​បាន​ចូលរួម​ក្នុង​ប្រតិបត្តិការ​រុករក ហើយ​បណ្ដា​បំណែក​ដំបូង​ៗ​ត្រូវ​បាន​នាំ​មក​កាន់​កំពង់​ផែ​ក្រុង​ហ្សា​ការ​តា​ឬ​ប៉ុស្តិ៍​សង្គ្រោះ​មួយ ៕ ដកស្រង់​ចេញ​ពី​វេ​ប​សាយ ៖ ouest-france

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ