ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកទោស​៥​នាក់​ហែក​គុក​រត់​ចេញ​បាត់ តែ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បាន​វិញ

3 ឆ្នាំ មុន
  • កណ្តាល

ខេត្ត​កណ្ដាល​៖ បើ​តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​ទណ្ឌិត​ចំនួន​៥​នាក់​បាន​លួច​រត់​ចេញពី​គុក កាលពី​ម៉ោង​១០​យប់​ថ្ងៃ​ទី​០៩ ខែមករា ឆ្នាំ​២០២១ ។ តែ​យ៉ាងណាមិញ សមត្ថកិច្ច​បាន​ចាប់ខ្លួន​បាន​ម្នាក់​មក​វិញ និង​បន្ត​ស្វែងរក​អ្នកទោស…

ខេត្ត​កណ្ដាល​៖ បើ​តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​ទណ្ឌិត​ចំនួន​៥​នាក់​បាន​លួច​រត់​ចេញពី​គុក កាលពី​ម៉ោង​១០​យប់​ថ្ងៃ​ទី​០៩ ខែមករា ឆ្នាំ​២០២១ ។ តែ​យ៉ាងណាមិញ សមត្ថកិច្ច​បាន​ចាប់ខ្លួន​បាន​ម្នាក់​មក​វិញ និង​បន្ត​ស្វែងរក​អ្នកទោស ៤ រូប​ផ្សេង​ទៀត ដែល​ការ​ហែក​គុក​រត់​បាន​បែប​នេះ​ត្រូវ​បាន​ម​ជ្ឍ​ដ្ឋា​ន​ជា​ច្រើន​រិះគន់​ថា​វា​ជា​ការ​ធ្វេសប្រហែស​របស់​មន្ត្រី​ពន្ធនាគារ ។

ប្រភព​ព័ត៌មាន​ច្បាស់ការ​បានអោយ​ដឹង​ថា ៖ ពេល​នេះ​សមត្ថកិច្ច​កំពុង​តាម​ចាប់​ទណ្ឌិត​៤​នាក់ ដែល​កំពុង​រត់គេច​ខ្លួន​នោះ ដែល​ទណ្ឌិត​ទាំងនេះ មាន​ម្នាក់​ត្រូវ​បាន​ផ្តន្ទាទោស​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន និង​៣​នាក់​ផ្សេង​ទៀត​ពាក់ព័ន្ធ​នឹង​ករណី​លួច និង​លួច​មាន​ស្ថានភាព​ទម្ងន់ទោស​។
ជុំវិញ​ករណី​ខាងលើ​នេះ​ដែរ អ្នក​សារព័ត៌​មានបាន​ទំនាក់ទំនង​ទៅ​លោក ចាត ស៊ី​នាង ប្រធាន​ពន្ធនាគារ​ខេត្តកណ្តាល ជា​ច្រើន​ដង​ហើយ តែ​ទូរស័ព្ទ​មិន​អាច​ទំនាក់ទំនង​បាន​ទេ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ