ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មី​ជាតិ ៖ ការ​ពិត និង​គុណប្រយោជន៍​មី​កញ្ចប់ !

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មី​កញ្ចប់ ជា​អាហារ​ពេញ​និយម​មួយ​ប្រភេទ​ដែល​ត្រូវ​គេ​ទទួលស្គាល់ និង​បរិភោគ​ជុំវិញ​ពិភពលោក ។ តើ​មី​កញ្ចប់​មានគុណ​ប្រយោជន៍​អ្វីខ្លះ​ដល់​អ្នក​បរិភោគ ? មី​កញ្ចប់ ផ្តល់​គុណប្រយោជន៍​ជា​ច្រើន​ដល់​អ្នក​បរិភោគ…

រាជធានី​ភ្នំពេញ ៖ មី​កញ្ចប់ ជា​អាហារ​ពេញ​និយម​មួយ​ប្រភេទ​ដែល​ត្រូវ​គេ​ទទួលស្គាល់ និង​បរិភោគ​ជុំវិញ​ពិភពលោក ។ តើ​មី​កញ្ចប់​មានគុណ​ប្រយោជន៍​អ្វីខ្លះ​ដល់​អ្នក​បរិភោគ ? មី​កញ្ចប់ ផ្តល់​គុណប្រយោជន៍​ជា​ច្រើន​ដល់​អ្នក​បរិភោគ ។ មី​កញ្ចប់ មាន​ផ្ទុក​នូវ​សារធាតុ​ច​ញ្ចឹ​ម​សម្រាប់​សារពាង្គកាយ មាន​រសជាតិ​ឆ្ងាញ់ មាន​សុវត្ថិភាព មាន​ភាព​ងាយស្រួល​ក្នុង​ការ​ចម្អិន មាន​តម្លៃ​សមរម្យ និង​អាច​រក្សា​ទុក​បាន​យូរ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​គេហទំព័រ Health Benefit Times ។

This image has an empty alt attribute; its file name is d6adeea5ebc1348e3e6711ff1f66e5f2-1024x682.jpg

មី​ជាតិ ជា​ផលិតផល​របស់​ក្រុមហ៊ុន វ័ន​ម៉​រ មេ​នូ​ហ្វេ​ក​ឆឺ​រីង ជា​ប្រភេទ​មី​កញ្ចប់​ឆ្អិន​ស្រាប់​ផលិត​ឡើង​ដោយ​មានការ​ត្រួតពិនិត្យ​ត្រឹមត្រូវ​ស្រប​តាម​ស្តង់ដារ​អន្តរជាតិ ។ មី​ជាតិ ត្រូវ​បាន​ទទួលស្គាល់​ដោយ​ក្រសួងសុខាភិបាល និង​ស្ថាប័ន​ពាក់​ពន្ធ​នានា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ មី​ជាតិ ក៏​ត្រូវ​បាន​ទទួលស្គាល់ និង​ត្រូវ​បាន​ដាក់​បញ្ចូល​ជា​សមាជិក​នៃ​សមាគម​ន៍​មី​កញ្ចប់​ឆ្អិន​ស្រាប់​ពិភពលោក ដែល​មក​ដល់​ពេល​នេះ មី​ជាតិ ជា​មី​កញ្ចប់​តែ​មួយ​គត់​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​ដែល​ត្រូវ​បាន​ទទួលស្គាល់​ដោយ​សមាគម​ន៍​ពិភពលោក​មួយ​នេះ ។

This image has an empty alt attribute; its file name is eb67ff89a86465aa4dfc4515c5124390-1024x683.jpg

មី​ជាតិ មាន​ផ្ទុក​នូវ​សារធាតុចិញ្ចឹម​ដូច​ជា សូ​ដ្យូ​ម​អ៊ីដ្រូសែន កាបូ​ណាត ប៉ូ​តា​ស្យូ​មកា​បូ​ណាត វីតាមីន​អ៊ី និង​ប្រូតេអ៊ីន ដែល​មាន​នាទី​ទ្រទ្រុង​ដល់​សារពាង្គកាយ ។ សម្រាប់​រសជាតិ មី​ជាតិ ត្រូវ​បាន​ផលិត​ដោយ​សម្បូរ​បែប​ស្រប​តាម​តម្រូវការ និង​ការ​និយម​របស់​អតិថិជន ក្នុង​នោះ មាន​រសជាតិ​ខ​គោ រសជាតិ​សាច់​ជ្រូក​ចិញ្ច្រាំ និង​រសជាតិ​ស៊ុប​មាន់ ។

This image has an empty alt attribute; its file name is f5f610cf505ccd550a3f2e267a635251-1024x682.jpg

ការ​ផលិត មី​ជាតិ ត្រូវ​បាន​អនុវត្ត​ដោយ​ប្រើប្រាស់​ម៉ាស៊ីន និង​បច្ចេកទេស​ទំនើប​ចុង​ក្រោយ​ពី​ប្រទេស​ជប៉ុន ។ ដំណើរការ​ផលិត​ធ្វើ​ឡើង​ក្នុង​បន្ទប់​បិទ​ជិត បំពាក់​ដោយ​ប្រព័ន្ធ​អនាម័យ និង​សុវត្ថិភាព​ខ្ពស់ ។ រីឯ​ការ​វេច​ខ្ចប់​ត្រូវ​បាន​រចនា​ឡើង​ដោយ​ផ្តោត​លើ​គុណភាព និង​ភាព​ស្រស់​ស្អាត ។ សម្បក​វេច​ខ្ចប់​មាន​ភាពរឹងមាំ ធានា​បានការ​រក្សា​គុណភាព​ផលិតផល ភាព​ស្រស់​ថ្មី និង​រស់ជាតិ​ឲ្យ​នៅ​ភាព​ដើម ។

ការ​ចម្អិន​មី​ជាតិ មាន​ភាព​ងាយស្រួល ។ ក្រៅពី​យក​ទៅ​ស្រុះ ឬ​ឆុង​ជាមួយ​ម្សៅ​ស៊ុប​រសជាតិ មី​ជាតិ ក៏​ស័​ក្កិ​សម​សម្រាប់​ការ​ចម្អិន​តាម​ចំណូលចិត្ត​ផ្សេង​ៗ ដូច​ជា ស្រុះ ឆា និង​បំពង ជាដើម ។​ល​។ មី​ជាតិ តែងតែ​យកចិត្តទុកដាក់​លើ​គុណភាព​ផលិតផល តម្រូវការ​អតិថិជន និង​ភាព​ច្នៃប្រឌិត​ថ្មី ។ តើ មី​ជាតិ មាន​អ្វី​ថ្មី​បន្ត​ទៀត ? កុំ​ភ្លេច​តាមដាន​ក្នុង​ពេល​ឆាប់​នេះ ៕ ដោយ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ