ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិបត្តិ​ COVID-19​ បង្ខំ​ឲ្យ​ថៃ​គិត​ឡើង​វិញ​​លើ​ទេសចរណ៍​របស់​ខ្លួន

3 ឆ្នាំ មុន

ប្រទេស​ថៃ ៖ ប្រទេស​ថៃ​ដែល​តាម​ធម្មតា​ជា​ប្រទេស​ទាក់ទាញ​អ្នកទេសចរ​បរទេស​ខ្លាំង​បំផុត ការ​ឆ្លង​រាល​ដាន​នៃ​វីរុស ​COVID-19 បណ្ដាល​ឲ្យ​ប្រទេស​នោះ​បាត់​អស់អ្នក​ទេសចរ ហើយ​ផ្នែក​នេះ នៅ​មិន​ទាន់​ដឹង​នៅឡើយ​ថា តើ​ពេល​ណា​ទើប​អាច​ងើបឡើង​វិញ ចេញពី​វិបត្តិ​ដ៏​ធំ​នោះ​។…

ប្រទេស​ថៃ ៖ ប្រទេស​ថៃ​ដែល​តាម​ធម្មតា​ជា​ប្រទេស​ទាក់ទាញ​អ្នកទេសចរ​បរទេស​ខ្លាំង​បំផុត ការ​ឆ្លង​រាល​ដាន​នៃ​វីរុស ​COVID-19 បណ្ដាល​ឲ្យ​ប្រទេស​នោះ​បាត់​អស់អ្នក​ទេសចរ ហើយ​ផ្នែក​នេះ នៅ​មិន​ទាន់​ដឹង​នៅឡើយ​ថា តើ​ពេល​ណា​ទើប​អាច​ងើបឡើង​វិញ ចេញពី​វិបត្តិ​ដ៏​ធំ​នោះ​។

ទោះបី​យ៉ាងណា​ ថៃ​នៅ​អាច​ពង្រីក​ទេសចរណ៍​ក្នុងស្រុក ចំណែក​មនុស្ស​មួយ​ចំនួន​ធំ បាន​អំពាវ​នាវ​ឲ្យ​បញ្ឈប់​ទេសចរណ៍​ជា​ក្រុម​មនុស្ស​ធំ​ៗ​។

មែនហើយ​ថៃ​ដែល​គេ​តែង​ហៅ​ថា ​ជា​ឋានសួគ៌​ទេសចរណ៍​នោះ ពេល​នេះ​ហាក់ដូចជា​ស្ងាត់ជ្រងំ ខណៈ​ថៃ​ទទួល​តាម​ធម្មតា​អ្នកទេសចរ​រហូត​ដល់​៤០​លាន​នាក់​ក្នុង​១​ឆ្នាំ​។ ការ​ឆ្លង​រាល​ដាន​នៃ​វីរុស ​COVID-19 និង​ការ​ដាក់​ការ​រិ​ត​ត្បិត ​និង​បង្ខាំង​នានា​នៅ​ជុំវិញ​ពិភពលោក នាំ​ឲ្យ​ប្រទេស​នេះ​ស្ងាត់​អ្នកទេសចរ​។

នៅ​ភាគ​ខាងត្បូង​ប្រទេស​បណ្ដា​កោះ​ដែល​តាម​ធម្មតា​មាន​អ្នកទេសចរ​ពេញ​ណែន ពេល​នេះ​ស្ងាត់​ឈឹង​។ សភាពការណ៍​បណ្ដាល​ឲ្យ​មានការ​ក្រឡាប់​ចក្រ​ធ្ងន់ធ្ងរ​ផ្នែក​ទេសចរណ៍​របស់​ប្រទេស ដែល​មិនដឹង​ថា​តើ​ពេល​ណា អាច​ស្ដារ​ឡើង​វិញ​បាន និង​ចាក​ផុត​ពី​វិបត្តិ​នេះ​។

ដោយ​រង់ចាំ​ការ​វិល​ត្រឡប់​របស់​ពួក​បរទេស ការ​ធ្វើ​ដំណើរ​កម្សាន្ត​ក្នុងស្រុក បាន​រីក​ចម្រើន​ចំណែក​​សំឡេង​កាន់តែ​ច្រើន អំពាវនាវ​ឲ្យ​ប្រទេស ឆ្លៀតឱកាស​នោះ​សម្រាប់​គិតគូរ​ថ្លឹងថ្លែង​ឡើង​វិញ​ពី​គំរូ​ទេសចរណ៍​របស់​ខ្លួន​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ