ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូកមួយគ្រឿងជួបគ្រោះ​ត្រូវរលក​បោក​លិច​​ក្នុងសមុទ្រ​

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ ជន​រង​គ្រោះ​ចំនួន៤​នាក់ ដែល​ជួប​ហេតុការណ៍​លិច​ទូក​នៅ​ក្នុង​សមុទ្រ ត្រង់​ចំណុច​ឃ្ល​ង​កោះ​ថាស និង​កោះដែកគោល កាលពី​វេលា​ម៉ោង​ប្រមាណ​ជាង៥ព្រឹក​​ថ្ងៃ​ទី៣ ខែ មក​រា ឆ្នាំ…

ខេត្តព្រះសីហនុ ៖ ជន​រង​គ្រោះ​ចំនួន៤​នាក់ ដែល​ជួប​ហេតុការណ៍​លិច​ទូក​នៅ​ក្នុង​សមុទ្រ ត្រង់​ចំណុច​ឃ្ល​ង​កោះ​ថាស និង​កោះដែកគោល កាលពី​វេលា​ម៉ោង​ប្រមាណ​ជាង៥ព្រឹក​​ថ្ងៃ​ទី៣ ខែ មក​រា ឆ្នាំ ២០២១ ត្រូវបាន​ក្រុម​អូ​រប​រ័​ល្បឿន​លឿន​របស់​លោក​ឧកញ៉ា ទៀ វិចិត្រ ​ចេញ​ទៅ​​ជួយ​សង្គ្រោះ​រួចផុតពីគ្រោះថ្នាក់​​ហើយ​។

ជន​រង​គ្រោះ​ទាំង​៤​នាក់​​ដែលត្រូវបានជួយសង្គ្រោះប្រកបដោយសុវត្ថិភាព​ខាងលើ​រួម​មាន​៖
១-​ឈ្មោះ ប៊ុត ឈុ​ន ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មុខរបរ​អ្នកបើកបរ​​ទូក​៥២, ២-​ឈ្មោះ យ៉ុ​ន ប៊ុ​ន​យ៉ុ​ង ភេទ​ប្រុស អាយុ ២២​ឆ្នាំ មុខរបរ​កូនដៃ​ទូក​៥២, ៣-​ឈ្មោះ​សឿ​ន ពែ​ក ភេទ ប្រុស អាយុ ២៨​ឆ្នាំ មុខរបរ កូនដៃ​ទូក​៥២ និង​៤- ឈ្មោះ សេស ផានិត ភេទ​ប្រុស អាយុ ២០​ឆ្នាំ មុខរបរ បុគ្គលិក ស៊ី​ហៅ​ន៍ ។

សមត្ថកិច្ច​បាន​​ឲ្យ​ដឹង​ថា ទូក​ដែល​លិច​ខាង​លើ​នេះ​ជា​ទូក​ដឹក​សំរាម ចេញដំណើរ​ពី​ចំណុច​ផែ៥២ ភូមិ​កោះ​តូច សង្កាត់​កោះ​រ៉ុ​ង​សន្លឹម មក​ក្រុងព្រះសីហនុ លុះ​មក​ដល់​ចំណុច​ឃ្ល​ង​កោះ​ថាស និង​កោះដែកគោល ក៍​ខូច​ម៉ា​ស៊ី​ន អណ្តែត​លើ​ផ្ទៃសមុទ្រ​ដែល​មាន​រលក​ខ្លាំងៗ រួច​ត្រូវ​ទឹក​រលក​បោក​ទូក​ បណ្ដាល​ឲ្យ​លិច​។

សមត្ថកិច្ចបានបន្ត​ថា ក្រោយពី​​ទទួល​ដំណឹង​ខាងលើ​នេះ​ភ្លាម​ ក្រុម​អូ​រប​រ័​ល្បឿន​លឿន​របស់​លោក​ឧកញ៉ា ទៀ វិចិត្រ ក៍បាន​ចេញ​ជួយ​ស្វែងរក​ និង​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​នៅ​លើ​ទូក​នោះ​ប្រកប​ដោយ​សុវត្ថិភាព​ទាំង​៤​នាក់ នៅ​វេលា​ម៉ោងជាង​៨​ព្រឹក​ថ្ងៃ​ដដែល ។​

បច្ចុប្បន្ន​ ជន​រង​គ្រោះ​ទាំង៤​នាក់​ខាងលើ​ត្រូវ​បាន​ដឹក​មក​ដល់​ភូមិ​កោះ​តូច សង្កាត់​កោះ​រ៉ុ​ង​សន្លឹម​វិញ​ ប្រកប​ដោយ​សុវត្ថិភាព​ហើយ​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ