ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ដកហូត​គ្រឿងញៀ.ន​៣​កញ្ចប់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ខណ្ឌដង្កោ​បាន​សហ​ការណ៍​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​ព្រៃវែង ធ្វើការ​ស្រាវជ្រាវ​បង្ក្រាប និង​ចាប់ខ្លួន​ជនសង្ស័យ​ដែល​ជា​មុខសញ្ញា​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ម្នាក់​ព្រមទាំង​ដកហូត​បាន​ថ្នាំ​ញៀន​ចំនួន​៣​កញ្ចប់ និង​សម្ភារ​មួយ​ចំនួន​ទៀត​។ ប្រតិបត្តិការ​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០២០…

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ខណ្ឌដង្កោ​បាន​សហ​ការណ៍​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​ព្រៃវែង ធ្វើការ​ស្រាវជ្រាវ​បង្ក្រាប និង​ចាប់ខ្លួន​ជនសង្ស័យ​ដែល​ជា​មុខសញ្ញា​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ម្នាក់​ព្រមទាំង​ដកហូត​បាន​ថ្នាំ​ញៀន​ចំនួន​៣​កញ្ចប់ និង​សម្ភារ​មួយ​ចំនួន​ទៀត​។ ប្រតិបត្តិការ​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០២០ នៅ​តាម​ផ្លូវលំ ត្រង់​ចំណុច​ខាងក្រោយ​ផ្សារ​ទួល​សំបូរ ស្ថិត​នៅ​ក្នុងភូមិ​ទួល​សំបូរ សង្កាត់​ព្រៃវែង ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

ជនសង្ស័យ​រូប​នេះ​ឈ្មោះ សុខ វិចិត្រ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ខាងលើ ហើយ​នគរបាល​ដកហូត​បាន​គ្រឿងញៀន​ចំនួន​៣​កញ្ចប់ ក្នុង​នោះ​កញ្ចប់​តូច​ចំនួន​២​កញ្ចប់ និង​កញ្ចប់​ធំ​ល្មម​១​កញ្ចប់​, ម៉ូតូ​០១​គ្រឿង ,​ទូរស័ព្ទ​ដៃ ០១​គ្រឿង ,​និង​កាបូប​លុយ​០១​។ នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​ចាប់ខ្លួន​ជនសង្ស័យ​ខាងលើ កម្លាំង​នគរបាល​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ខណ្ឌដង្កោ បាន​សហ​ការណ៍​ជាមួយ​កម្លាំង​ប៉ុស្ដិ៍​រដ្ឋបាល​នគរបាល​ព្រៃវែង ចុះ​ធ្វើការ​ស្រាវជ្រាវ​ប​ង្រា​ប​បទល្មើស​ផ្សង​ៗ ជា​ពិសេស​មុខសញ្ញា​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​។

ខណៈនោះ​បាន​ទទួល​ព័ត៌មាន​ពី​មហាជន​ល្អ​លួច​ខ្សឹប​ប្រាប់ និង​ចង្អុលបង្ហាញ​ទៅ​លើ​ជនសង្ស័យ​ម្នាក់​នេះ ទើប​កម្លាំង​បាន​ចុះ​ទៅ​ធ្វើការ​ឃាត់ខ្លួន បាន​ភ្លាម​ៗ​តែ​ម្ដង​។ ប្រភព​ដដែល​បាន​បន្ត​ថា បន្ទាប់​មក​កម្លាំង​បាន​ឆែកឆេរ​រក​ឃើញ​វត្ថុ​តាង​ទាំងអស់​ខាងលើ រួច​បាន​ដកហូត​ព្រមទាំង​បាន​នាំ​យក​ជនសង្ស័យ និង​វត្ថុ​តាង​នោះ​ទៅ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​ច្បាប់​៕ ដោយ ៖ យន់ ស៊ី​ថា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ