រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍ពីអ្នកឆ្លើយឆ្លងព័ត៌មានបានឱ្យដឹងថា ជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួក២នាក់ត្រូវម្ចាស់ម៉ូតូ និងសមត្ថកិច្ចដេញប៉ផាប់ចាប់ពភីងឃាត់ខ្លួនបានកាលពីវេលាម៉ោង១០ និង១០នាទីព្រឹក ថ្ងៃទី៨ កក្កដា នេះ នៅចំណុចរង្វង់មូលកួចកាណុង ក្នុងសង្កាត់ស្រះចក បន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូ មួយគ្រឿងម៉ាកស្គូពី ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ១AX៤៤១៦ បានសម្រេច ហើយព្យាយាមជិះម៉ូតូគេចខ្លួន។
ជនសង្ស័យមានឈ្មោះឈិត សារ៉ូ ភេទប្រុស អាយុ២០ឆ្នាំ ជាអ្នករើសអេតចាយ ស្នាក់នៅតាមចិញ្ចើមផ្លូវម្តុំផ្សារចាស់។
នៅពេលឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានដកហូតម៉ូតូC125 មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ១BR២៤០៦ ដែលជិះធ្វើសកម្មភាព។
ម្ចាស់ម៉ូតូមានឈ្មោះបូណា ឡងឌី អាយុ២០ឆ្នាំ ជាជាងឈើ បានឱ្យដឹងថា មុនពេលកើតហេតុរូបគេបានទុកម៉ូតូនៅកន្លែងធ្វើការនៅចំណុចផ្លូវទន្លេសាប ស្ថិតក្នុងភូមិទី៣ សង្កាត់ជ្រោយចង្វារ ស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូមកដល់ ធ្វើសកម្មភាពចូលលួចយកម៉ូតូម៉ាកស្គូពីរបស់គេជិះគេចខ្លួន ពេលនោះរូបគេបានឃើញទាន់ក៏ជិះម៉ូតូដេញតាមបង្កឱ្យផ្អើលដល់សមត្ថកិច្ចចេញអន្តរាគមន៍ដេញចាប់បានជនសង្ស័យម្នាក់ជាបក្សពួក។
ទោះជាយ៉ាងណាម៉ូតូរបស់គេម៉ាកស្គូពីត្រូវបក្សពួកចោរម្នាក់ទៀតជិះយកទៅបាត់ហើយ៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ