លា​ហើយ​បញ្ហា​ហើម​ដក់​ក្រោម​ភ្នែក គ្រាន់តែ​អនុវត្ត​វិធី​ទាំងនេះ ! – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

លា​ហើយ​បញ្ហា​ហើម​ដក់​ក្រោម​ភ្នែក គ្រាន់តែ​អនុវត្ត​វិធី​ទាំងនេះ !

2 ខែ មុន

មាន​វិធី​ជា​ច្រើន​ដើម្បី​ជួយ​កាត់​បន្ថយ​បញ្ហា​ហើម​ដក់​ក្រោម​ភ្នែក ។ វិធី​ខ្លះ​សាម​ញ្ញា​មែន ទែន ដោយ​គ្រាន់តែ​ទទួលទាន​ទឹក​ឱ្យ​បាន​ច្រើន ។ ខ្លះ​ទៀត​មាន​លក្ខណៈ​ធ្ងន់ធ្ងរ ដូច​ជា​ការ​វះកាត់​កែ​សម្ផស្ស​ជាដើម ។ ខាងក្រោម​នេះ…

មាន​វិធី​ជា​ច្រើន​ដើម្បី​ជួយ​កាត់​បន្ថយ​បញ្ហា​ហើម​ដក់​ក្រោម​ភ្នែក ។ វិធី​ខ្លះ​សាម​ញ្ញា​មែន ទែន ដោយ​គ្រាន់តែ​ទទួលទាន​ទឹក​ឱ្យ​បាន​ច្រើន ។ ខ្លះ​ទៀត​មាន​លក្ខណៈ​ធ្ងន់ធ្ងរ ដូច​ជា​ការ​វះកាត់​កែ​សម្ផស្ស​ជាដើម ។ ខាងក្រោម​នេះ គឺជា​វិធី​ងាយ​ៗ​ខ្លះ​ៗ​ដែល​ជួយ​ដល់​ការ​លុប​បំបាត់​បញ្ហា​ហើម​ដក់​ក្រោម​ភ្នែក ៖

១. គេង​ឱ្យ​បាន​គ្រប់គ្រាន់ ៖ ការ​ចូល​គេង​ពេល​យប់​ឱ្យ​បាន​ទៀងទាត់ នឹង​ជួយ​កាត់​បន្ថយ​ការ​ហើម​ភ្នែក ។ មនុស្ស​ពេញវ័យ​ត្រូវការ​ការ​គេង​ប្រហែល ៧ ទៅ ៩​ម៉ោង ក្នុង​មួយ​យប់ ។ ដើម្បី​ធានា​ថា អ្នក​គេង​បាន​គ្រប់គ្រាន់ ចូរ​បង្កើត​ទម្លាប់​ចូល​គេង​ហើយ​ប្រកាន់ខ្ជាប់​ឱ្យ​បាន​រៀងរាល់ថ្ងៃ ។

២. កំណត់​អ្វី​ដែល​ធ្វើ​ឱ្យ​អ្នក​អា​ឡែ​រ​ហ្សី ៖ ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ប្រសិនបើ​អ្នកមាន​អា​ឡែ​រ​ហ្សី​តាម​រដូវ​កាល ឬ​ជាមួយនឹង​របស់​អ្វីមួយ ។ អា​ឡែ​រ​ហ្សី​អាច​បណ្តាល​ឱ្យ​ភ្នែក​របស់​អ្នក​ឡើង​ក្រហម និង​ហើម ដែល​អាច​ជុំរុញ​ឱ្យ​អ្នក​ត្រដុស​ភ្នែក​របស់​អ្នក​កាន់តែ​ច្រើន​បណ្តាល​ឱ្យ​កាន់តែ​ហើម​ថែម​ទៀត ។

៣. ចៀសវាង​ការ​ទទួលទាន​អាល់កុល ៖ ព្យាយាម​ដាក់​កម្រិត ឬ​ចៀសវាង​ការ​ទទួលទាន​ស្រា និង​ភេសជ្ជៈ​ជាតិ​អាល់កុល​ផ្សេង​ទៀត ដែល​អាច​ធ្វើ​ឱ្យ​អ្នក​ខ្សោះ​ជាតិ​ទឹក ។ ការ​ខ្វះ​ជាតិ​ទឹក​អា​ចប​ណា្ខ​ល​ឱ្យ​អ្នកមាន​បញ្ហា​ដក់​ក្រោម​ភ្នែក ។

៤. បន្ថយ​ការ​ទទួលទាន​ប្រៃ ៖ ការ​បរិភោគ​ប្រៃ​ច្រើន​ពេក អាច​បណ្តាល​ឱ្យ​មានការ​ចាល់​ទឹក​នៅ​ក្នុង​រាង​កាយ ។ វា​ក៏​អាច​បណ្តាល​ឱ្យ​មាន​បញ្ហា​សុខភាព​ផ្សេង​ទៀត​ដូច​ជា​ហានិភ័យ​ខ្ពស់​នៃ​បញ្ហា​បេះដូង និង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ។

៥. ផឹកទឹក​ឱ្យ​បាន​គ្រប់គ្រាន់ ៖ បញ្ហា​ហើម​ដក់​ក្រោម​ភ្នែក​អាច​ជា​លទ្ធផល​នៃ​ការ​ខ្សោះ​ជាតិ​ទឹក ។ ត្រូវ​ប្រាកដ​ថា អ្នក​ផឹកទឹក​ឱ្យ​បាន​ច្រើន​ជា​រៀងរាល់ថ្ងៃ ដើម្បី​ឱ្យ​ស្បែក​របស់​អ្នកមាន​សុខភាព​ល្អ ។ វិធាន​ទូទៅ​ដែល​ល្អ​ប្រសើរ គឺ​ត្រូវ​ផឹកទឹក ៨​ កែវ​ក្នុង​មួយ​ថ្ងៃ ៕ ប្រភព ៖ healthline