ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ជំទាវ​អភិបាលខេត្ត​ចុះ​ពិនិត្យ​ច្រករបៀង​ទាំង​យប់ ដើម្បី​ក្តាប់​ស្ថាន​ការ​ប្រជាពលរដ្ឋ​ឆ្លង​ដែន

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ដើម្បី​បង្ការ ទប់ស្កាត់ និង​ការពារ​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ពី​ប្រទេស​ជិតខាង​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា ជា​ពិសេស​ប្រទេស​ថៃ ទើប​កាលពី​វេលា​យប់​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២០…

ខេត្ត​ប៉ៃលិន ៖ ដើម្បី​បង្ការ ទប់ស្កាត់ និង​ការពារ​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ពី​ប្រទេស​ជិតខាង​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា ជា​ពិសេស​ប្រទេស​ថៃ ទើប​កាលពី​វេលា​យប់​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២០ លោក​ជំទាវ បាន ស្រី​មុំ អភិបាលខេត្ត​ប៉ៃលិន បាន​ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ ចុះ​ពិនិត្យ​ស្ថានភាព​ការងារ​នៅ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ព្រំ និង​ច្រករបៀង ដើម្បី​ក្តាប់​ស្ថាន​ការ​ឱ្យ​កាន់តែ​ល្អ​ប្រសើរ និង​មាន​ប្រសិទ្ធិ​ភាព​ផង​ដែរ​។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​លោក ឃឹម ប៉េង​ថុ​ង ប្រធាន​ការិយាល័យ​ច្រក​ទ្វារ​អន្តរជាតិ​ព្រំ បានឱ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ ខែធ្នូ ឆ្នាំ​២០២០​នេះ​ថា ៖ កាលពី​យប់មិញ លោក​ជំទាវ បាន ស្រី​មុំ អភិបាល​នៃ​គណៈ​ខេត្ត​ប៉ៃលិន បាន​ដឹកនាំ​មន្ត្រី​ពាក់ព័ន្ធ ចុះ​ពិនិត្យ​មើល​ស្ថាន​ការ ច្រក​ទ្វារ​ព្រំដែន​កម្ពុជា​ថៃ ជា​ពិសេស​ច្រករបៀង ដែល​មាន​ពលករ​ឆ្លង​ដែន​ជា​ញឹកញាប់ ខណៈ​ច្រក​ទ្វារ​អន្តរជាតិ ខាង​ភាគី​ថៃ​មិន​អនុញ្ញាត​ឱ្យ​ឆ្លងកាត់​នោះ​ឡើយ បាន​តែ​រថយន្ត​ដឹក​ទំនិញ​ប៉ុណ្ណោះ ។ លោក​បន្ត​ទៀត​ថា កាលពី​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ការ​ឆ្លង​ដែន​របស់​ប្រជា​ពលករ​ខ្មែរ​មក​ពី​ទឹកដី​ប្រទេស​ថៃ ចូល​ក្នុងស្រុក​កំណើត​វិញ មានការ​ស្ងប់ស្ងាត់​ជាង​មុន ពោល​គឺ​អត់​មាន​ឆ្លង​ដែន​តាម​ច្រករបៀង​ដូច​ពី​មុន​នោះ​ទេ​។

លោក​បញ្ជាក់​ទៀត​ថា នៅ​ពេល​ឃើញ​មាន​ពលករ​ឆ្លង​ដែន​ចូល​មក​ក្នុង​ទឹកដី​ខ្មែរ ខាង​អាជ្ញាធរ​ខេត្ត​ប៉ៃលិន បានឱ្យ​ពួក​គាត់​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ បើសិនជា​មាន​សភាព​ធម្មតា ទើប​អនុញ្ញាត​ឱ្យ​បន្ត​ទៅ​ស្រុក​កំណើត​រៀង​ៗ​ខ្លួន​។ ទោះបីជា​យ៉ាងណា រហូត​មក​ដល់​ពេល​នេះ អ្នក​ដែល​ឆ្លង​ដែន​មក​ទឹកដី​ខ្មែរ​តាម​ច្រករបៀង​ព្រំដែន​កម្ពុជា​ថៃ មាន​ជាង​២០​នាក់ កំពុង​ទទួល​ធ្វើ​ច​ត្តា​ឡី​ស័ក​។ លោក​បន្ថែម​ទៀត​ថា បើ​ចង់​ដឹង​ច្បាស់ ឱ្យ​ទាក់ទង​សួរនាំ​ទៅ​ខាង​មន្ទីរ​សុខាភិបាល​ខេត្ត ព្រោះ​ខាង​មន្ទីរ ក្តាប់​តួលេខ​ប្រជាពលរដ្ឋ​ឆ្លង​ដែន​ទាំងនោះ​បាន​ច្បាស់លាស់​ជាង​។ ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ លោក សា​ឡែ​ស យូ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​ថា ៖ ខាង​លោក​បាន​ប្រគល់​ភារកិច្ច​ខាងលើ​នេះ​ឱ្យទៅ​អ្នកនាំពាក្យ​ហើយ ដោយ​ខាង​លោក​អត់​ដឹង​ប៉ុន្មាន​នាក់​នោះ​ដែរ​៕ ដោយ ៖ នី​យ៉ា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ