ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សញ្ញា​ទាំងនេះ​បង្ហាញ​ថា អ្នក​ទទួលទាន​ទឹក​មិន​គ្រប់គ្រាន់​ទេ !

3 ឆ្នាំ មុន

ដូច​ជា​ពាក្យ​មួយ​ដែល​គេ​បាន​និយាយ​ថា «​ទឹក គឺជា​ប្រភព​នៃ​ជីវិត​» វា​ជា​ការ​ពិត​ណាស់ ដែល​មនុស្ស​រស់​មិន​អាច​អត់​ទឹកបាន​នោះ​ទេ ។ តែ​ជា​រៀងរាល់ថ្ងៃ​យើង​អាច​នឹង​ភ្លេច​ផឹកទឹក ដោយសារ​តែ​ការ​រវល់​នឹង​ការងារ​ប្រចាំ​ថ្ងៃ ដែល​អាច​ធ្វើ​ឱ្យ​មាន​ផល​ប៉ះពាល់​ដល់​សុខភាព​ពី​កម្រិត​ស្រាល​ដល់​ធ្ងន់ ។…

ដូច​ជា​ពាក្យ​មួយ​ដែល​គេ​បាន​និយាយ​ថា «​ទឹក គឺជា​ប្រភព​នៃ​ជីវិត​» វា​ជា​ការ​ពិត​ណាស់ ដែល​មនុស្ស​រស់​មិន​អាច​អត់​ទឹកបាន​នោះ​ទេ ។ តែ​ជា​រៀងរាល់ថ្ងៃ​យើង​អាច​នឹង​ភ្លេច​ផឹកទឹក ដោយសារ​តែ​ការ​រវល់​នឹង​ការងារ​ប្រចាំ​ថ្ងៃ ដែល​អាច​ធ្វើ​ឱ្យ​មាន​ផល​ប៉ះពាល់​ដល់​សុខភាព​ពី​កម្រិត​ស្រាល​ដល់​ធ្ងន់ ។ តើ​ធ្វើ​យ៉ាងណា ដើម្បី​ដឹង​ថា អ្នក​ផឹកទឹក​គ្រប់ ឬ​មិន​គ្រប់ ? ខាងក្រោម​នេះ គឺជា​សញ្ញា​បង្ហាញ​ថា អ្នក​ផឹកទឹក​មិន​គ្រប់​សម្រាប់​តម្រូវការ​របស់​រាង​កាយ ៖

-​មាន​អារម្មណ៍​ថា ឃ្លាន ៖ សញ្ញា​ស្រេកឃ្លាន និង​ស្រេកទឹក ចេញ​មក​ពី​ផ្នែក​តែ​មួយ​នៃ​ខួរក្បាល ។ ដូច្នេះ​គ្មាន​អ្វី​ចម្លែក​ទេ​ដែល​សញ្ញា​ទាំង​ពីរ​នេះ​ចេញ​មក​ដំណាលគ្នា ។ អ្នក​នៅ​តែ​អាច​មាន​អារម្មណ៍​ថា​ឃ្លាន សូ​ម្បី​តែ​អ្នក​ទទួលទាន​អាហារ​ហើយ​ក៏​ដោយ ដោយសារ​តែ​អ្នក​មិន​ទាន់​ទទួលទាន​ទឹកបាន​គ្រប់ ។
-​ឡើង​ស្ងួត ៖ ការ​ខ្សោះ​ជាតិ​ទឹក​ត្រូវ​បាន​ឆ្លុះ​បញ្ចាំង​នៅ​ក្នុង​សញ្ញា​ទូទៅ​នៃ​ភាព​ស្ងួត រួម​មាន​ស្បែក​ស្ងួត រមាស់ មាត់​ស្ងួត បបូរមាត់​ស្ងួត​ជាដើម ។
-​ឈឺក្បាល ៖ កង្វះ​ទឹក​ធ្វើ​ឱ្យ​មានការ​ថយ​ចុះ​ការ​ដឹក​ជញ្ជូន​អុក​ស៊ី​សែន​ឱ្យ​ខួរក្បាល ដែល​ជា​មូលហេតុ​បណ្តាល​ឱ្យ​ការ​ឈឺក្បាល ។

-​អស់កម្លាំង ៖ ភាព​ខ្សោយ​នៃ​សាច់ដុំ ការ​កន្ត្រាក់ និង រមួលក្រពើ ជាដើម គឺជា​សញ្ញា​ទូទៅ​នៃ​ការ​ខ្សោះ​ជាតិ​ទឹក ។ -ក្លិន​មាត់​មិនល្អ ៖ ក្លិន​មាត់​មិនល្អ ជា​ធម្មតា​មាន​ន័យ​ថា​អ្នក​ត្រូវការ​ទឹក​ខ្លះ ដើម្បី​ធ្វើ​ឱ្យ​មាត់​មិន​ស្ងួត ហើយ​មិន​មាន​ក្លិន​អាក្រក់ ។ ការ​ខ្សោះ​ជាតិ​ទឹក​បណ្តាល​ឱ្យ​ស្ងួត​មាត់ ដែល​មាន​ន័យ​ថា អ្នក​មិន​ផលិត​ទឹកមាត់​គ្រប់គ្រាន់ ដើម្បី​ជួយ​ឱ្យ​មាត់​អ្នក​ប្រយុទ្ធ​ប្រឆាំង​នឹង​បាក់តេរី​ដែល​បង្ក​ទៅ​ជា​ក្លិន​នោះ​ទេ ។

-​ចង្វាក់បេះដូង​លោត​ញាប់ ដកដង្ហើម​រាក់​ៗ ៖ ទាំងនេះ​អាច​ជា​សញ្ញា​នៃ​ការ​ខ្សោះ​ជាតិ​ទឹក​ធ្ងន់ធ្ងរ ហើយ​អ្នក​ប្រហែលជា​ត្រូវ​ស្វែងរក​ការពិគ្រោះ​ជាមួយនឹង​វេជ្ជបណ្ឌិត ៕ ប្រភព ៖ solaramentalhealth

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ