ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេះ​តែ​ឆ្ងល់ ! ផឹកទឹក​ពេល​ញ៉ាំ​អាហារ​ធ្វើ​ឱ្យ​ធាត់​មែន​ទេ ?

3 ឆ្នាំ មុន

អ្នកជំនាញ​ផ្នែក​អាហារូបត្ថម្ភ Ishi Khosla ពន្យល់​លម្អិត​អំពី​សំណួរ​ដែល​ថា តើ​ផឹកទឹក​ពេល​ទទួលទាន​អាហារ ធ្វើ​ឱ្យ​ធាត់​ដែរ ឬ​អត់ ? នេះ​គឺជា​សំណួរ​ដែល​ត្រូវ​បាន​សួរ​ដោយ​មនុស្ស​ជា​ច្រើន ហើយ​វា​គឺជា​ប្រយោជន៍​សម្រាប់​មនុស្ស​គ្រប់​គ្នា…

អ្នកជំនាញ​ផ្នែក​អាហារូបត្ថម្ភ Ishi Khosla ពន្យល់​លម្អិត​អំពី​សំណួរ​ដែល​ថា តើ​ផឹកទឹក​ពេល​ទទួលទាន​អាហារ ធ្វើ​ឱ្យ​ធាត់​ដែរ ឬ​អត់ ? នេះ​គឺជា​សំណួរ​ដែល​ត្រូវ​បាន​សួរ​ដោយ​មនុស្ស​ជា​ច្រើន ហើយ​វា​គឺជា​ប្រយោជន៍​សម្រាប់​មនុស្ស​គ្រប់​គ្នា ជា​ពិសេស​នោះ​គឺ​សម្រាប់​អ្នក​ដែល​មិន​ចង់​ធាត់ ។ អ្នកខ្លះ​ទៀត​មិនមែន​ត្រឹមតែ​ខ្វល់​រឿង​ធាត់​នោះ​ទេ តែ​គេ​ក៏​បារម្ភ​ថា ការ​ផឹកទឹក​ពេល​ទទួលទាន​អាហារ​អាច​ធ្វើ​ឱ្យ​ហើមពោះ ។

លោកស្រី Khosla បាន​បកស្រាយ​ថា តាម​ការ​ពិត​នោះ វា​មិន​ចាំបាច់​ត្រូវ​គេច​ពី​ការ​ផឹកទឹក​ពេល​កំពុង​ទទួលទាន​អាហារ​នោះ​ទេ ។ អ្វី​ដែល​សំខាន់ គឺ​គួរតែ​ផឹកទឹក​ឱ្យ​ល្មម​បាន​ហើយ ។ លោកស្រី​បន្ថែម​ទៀត​ថា ការ​ផឹកទឹក ឬ​ភេសជ្ជៈ​ច្រើន​ពេក ជាមួយនឹង​អាហារ​អាច​ធ្វើ​ឱ្យ​មានការ​រំខាន​ដល់​ការ​បញ្ចេញ​អាស៊ី​ដ​ក្រពះ និង​ប៉ះពាល់​ដល់​ការ​រំលាយ​អាហារ ។

ជាមួយ​គ្នា​នេះ​ដែរ​អ្នកជំនាញ​ផ្នែក​អាហារ​បំប៉ន Mugdha Pradhan មាន​ប្រសាសន៍​ថា វា​គ្មា​បញ្ហា​អ្វី​ទេ​ក្នុង​ការ​ផឹកទឹក​ពេល​កំពុង​ទទួលទាន​អាហារ ។ អ្វី​ដែល​សំខាន់​នោះ គឺថា តើ​វា​ជា​ទឹក​ប្រភេទ​អ្វី ? ប្រសិនបើ​វា​ជា​ទឹក​ផ្អែម​ៗ ប្រាកដ​ណាស់​វា​អាច​នឹង​ធ្វើ​ឱ្យ​អ្នក​ឡើង​ទម្ងន់ ។ តែ​ប្រសិនបើ​ទឹក​សុទ្ធ​ធម្មតា វា​មិន​អី​ទេ ។ ដូច្នេះ​ការ​ផឹកទឹក​ធម្មតា​ជាមួយ​អាហារ គឺ​មិន​មាន​បញ្ហា​អ្វី​នោះ​ទេ ហើយ​វា​មិន​ធ្វើ​ឱ្យ​ធាត់​ឡើយ ៕ ប្រភព ៖ ndtv

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ