ខេត្តសៀមរាប ៖ តូបលក់ចាប់ហួយ កំប៉ុងហ្គាស លក់ឆ្នោត និងតូបលក់ទូរស័ព្ទសរុប៤តូបត្រូវអគ្គិភ័យឆេះអស់ទាំងស្រុងក្នុងដីឡូតែមួយ កាលពីវេលាម៉ោង១១ និង៤៧នាទីព្រឹក ថ្ងៃទី២៩ មិថុនា ស្ថិតនៅចំណុចខាងកើតមាត់ស្ទឹងសៀមរាប ចំពីមុខផ្សារពោធិ៍លង្កា ក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប បង្កឱ្យឲ្យមានការភ្ញាក់ផ្អើលមួយឈុលពេញក្រុងសៀមរាប ប៉ុន្តែត្រូវបានរថយន្តពន្លត់អគ្គិភ័យជួយទាន់ពេលវេលា និងពុំបណ្តាលឲ្យមានមនុស្សណាម្នាក់រងរបួសទេ។
ប្រភពបានឱ្យដឹងថា មូលហេតុនៃអគ្គិភ័យនេះបណ្តាលមកពីផ្ទុះធុងហ្គាស ។ ក្នុងហេតុការណ៍ភ្លើងឆេះនោះ គេឃើញមានវត្តមាន លោក នូ ផល្លា អភិបាលរង និងជាប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងកងកម្លាំងសមត្ថកិច្ចចំរុះចូលរួមសស្រាក់សស្រាំដើម្បីជួយពន្លត់ផងដែរ៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ