ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ស្រី​មួយ​ចំនួន​ស្អាត​ប្លែក​ ស្ទើរតែ​​មើល​​មិន​ចង់​​ស្គាល់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មាន​តារា​ស្រី​មួយ​ចំនួន​មិន​ស្កប់​ចិត្តនឹង​សម្រស់​ធម្មជាតិ​របស់​ខ្លួន ក៏​ចំណាយ​ប្រាក់​កែកុន ដូច​ជា​ទម្រង់​មុខ ច្រមុះ ចង្កា ជាដើម ។ អ្នកខ្លះ​កែ​បន្តិចបន្តួច…

រាជធានី​ភ្នំពេញ ៖ មាន​តារា​ស្រី​មួយ​ចំនួន​មិន​ស្កប់​ចិត្តនឹង​សម្រស់​ធម្មជាតិ​របស់​ខ្លួន ក៏​ចំណាយ​ប្រាក់​កែកុន ដូច​ជា​ទម្រង់​មុខ ច្រមុះ ចង្កា ជាដើម ។ អ្នកខ្លះ​កែ​បន្តិចបន្តួច ខ្លះ​កែ​ច្រើន ស្ទើរតែ​បាត់​ទម្រង់​ដើម​ទាំងស្រុង មើល​ស្ទើរ​លែង​ស្គាល់ ។ តើ​តារា​ណាខ្លះ​កែ​សម្រស់ ? សូម​លើក​បង្ហាញ តារា​មួយ​ចំនួន ។

កញ្ញា​សុវត្ថិ​ឌី ធា​រិ​កា បាន​ប្រែប្រួល​មុខមាត់ ខ្លាំង គឺ​ពី​មុន និង​បច្ចុប្បន្ន​នេះ​ប្រែប្រួល​ស្ទើរតែ​មើល​មិន​ស្គាល់ ។ នាង​បាន​ពុត និង​កៀប​ធ្មេញ​កុំឱ្យ​ពយ​លៀន​ចេញ ដោយ​ទ្រាំ​ការ​ខាំ​ឧបករណ៍​ធ្មេញ​ជាប់មាត់​រយៈពេល​ច្រើន​ខែ ។

ក្រោយ​ពេល​ដោះ​ឧបករណ៍​កៀប​ធ្មេញ​ចេញ សុវត្ថិ​ឌី ធា​រិ​កា មាន​សម្រស់​លេចឡើង​ប្លែក​ពី​ពេល​មុន ។ គួប​ផ្សំ​ជាមួយ​ការ​ប្រើ​ផលិតផល​ថែរក្សា​សម្រស់​ឲ្យ​មើលទៅ​ផូរផង់​ផង​នោះ រឹតតែ​ជួយ​រុញ​ឲ្យ​នាង​ស្អាត​ខុស​ឆ្ងាយ​ពី​ពេល​ចូលរួម​ប្រឡង​ចម្រៀង ដំបូង​ៗ ។

ចំណែក​កញ្ញា​តន់ ច័ន្ទ​សី​ម៉ា ដែល​កំពុង​អណ្ដែត​ឡើង​ខ្លាំង​ក្នុង​ពិភព​សិល្បៈ ក៏​ឆ្លងកាត់​ការ​កែ​សម្រស់​ដែរ ។ នាង​កែ​ត្រ​រង់​ផ្នែក​ច្រមុះ និង​ចង្កា ហើយ​ក៏​លេចឡើង​សម្រស់​ថ្មី ស្អាត​ខុស​ឆ្ងាយ​ពី​សម្រស់​​ធម្មជាតិ ។ មាន​អ្នកគាំទ្រ​ជា​ច្រើន​ថា បច្ចុប្បន្ន​សី​ម៉ា ស្អាត​ខ្លាំង ស្ទើរតែ​មើល​មិន​ស្គាល់ ។ តារា​ស្រី​វ័យក្មេង​រូប​នេះ​រីករាយ​នៅ​ពេល​ដែល​ការ​កែ​ខ្ទង់ច្រមុះ​បាន​ស្អាត​មិន​ខកចិត្ត ។

ចំពោះ​ចៅស្រី​អតីត​តារាភាពយន្ត​ជើង​ចាស់ និង​ជា​ម្ចាស់​បទ​«​ខ្យល់​កំពូលភ្នំ​» កែវ ម​ន្ថា គឺ​កញ្ញា​ស៊ូ ស៊ី​រី​កា វិញ ក៏​បាន​កែ ខ្លះ​ៗ​ដែរ ដូច​ជា​ចាក់​ច្រមុះ និង​ចង្កា​ជាដើម ។ សម្រស់ របស់​ស៊ី​រី​កា ប្រែ​ប្រួល​​ខុស​ពី​ទើប​ចូល​សិល្បៈ​ដំបូង ។​តាំងពី​ព្យាយាម​ហាត់ប្រាណ​មក រាង​របស់​នាង​ប្រែ​ស្វែ​ល​ស្រ​ឡូ​ន ឯមុខ​មាត់​វិញ​ស្អាត​ជាង​មុន​សម​តាម​បំណង ។

ដោយឡែក​តារា​សម្តែង​បេ​នី យ៉ាំ​ង វិញ​បាត់​មុខ​ពី​អាជីព​សម្តែង ក្រោយ​កែ​សម្រស់​ខ្ទង់ច្រមុះ​មិន​បាន​សមបំណង ។ ក្រោយ​កែ​រួច​មក​ច្រមុះ​របស់​នាង​ស្ថិត​ក្រោម​ការ​បិទ​បាំង​រយៈពេល​ជា​យូរ មិន​ឲ្យ​មហាជន​ឃើញ​ទេ ជាមួយ​ការ​លេចឮ​ថា​វា​មាន​បញ្ហា ។

បេ នី​យ៉ាំ​ង បាន​ចាប់​យក​ការងារ​លក់​ផលិតផល​លើ​អន​ឡាញ ហើយ​នៅ​ឆ្ងាយ​ពី​អាជីព​សិល្បៈ ។
គ្រប់​រូបថត​ដែល​បេ​នី យ៉ាំ​ង បង្ហោះ​លើ​ហ្វេ​ប៊ុ​ក គឺ​បិទ​បាំង​ផ្នែក​ច្រមុះ ។

ក្រៅពី​នេះ​នៅ​មាន​តារា​ជា​ច្រើន​ទៀត​ក៏​កែ​សម្រស់​ដែរ ដូច​ជា សុភ​ក្រ័ កុ​សុ​ម៉ា​បាន​វះកាត់​ត្របកភ្នែក និង​ថន ល​ក្ខិ​ណា ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ